Pogba ឈានដល់​ការពិនិត្យ​សុខភាព​នៅ Man Utd និពន្ធដោយ : ថ្មីៗ       July-29-2016, 3:12 pm         208

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Pogba ឈានដល់​ការពិនិត្យ​សុខភាព​នៅ Man Utd​ខ្សែបម្រើ Paul Pogba នឹង​ត្រឡប់​មកកាន់​ទឹកដី Old Trafford វិញ​បន្ទាប់ពី​ក្លិប​បិសាច​ក្រហម Manchester United យល់ព្រម​លើ​កិច្ចព្រមព្រៀង​ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​លើ​លោក​១០០​លាន​ផោន ប្រហែល​ជាង​១៣០​លាន​ដុល្លារ​អាមេរិក ពី​ក្លិប​ជើងឯក​អ៊ីតាលី Juventus កាលពី​ម្សិលមិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ dailymail​។​

​ក្រោយពី Juventus ទិញ​បាន​ខ្សែប្រយុទ្ធ Gonzalo Higuain ពី Napoli ក្នុងតម្លៃ​ថ្លៃ​ជាងគេ​នៅ​អ៊ីតាលី​នោះ មានន័យថា​បិសាច​ក្រហម​មានឱកាស​ច្រើន​ដើម្បី​នាំយក​អតីត​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ ដែល​ចាក​ចេញពី​Man Utd ដោយ​គ្មាន​តម្លៃ​ខ្លួន កាលពី​ឆ្នាំ​២០១២​នេះ ត្រឡប់មក​ពង្រឹង​ក្លិប​ឡើងវិញ​បាន ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Jose Mourinho ដែល​គេ​ជឿជាក់ថា​Pogba នឹង​ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់​ប្រចាំ​សប្តាហ៍ ២៩​សែន​ផោន ស្មើនឹង ជាង​៣៨​សែន​ដុល្លារ​អាមេរិក​។​

​កិច្ចព្រមព្រៀង​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​បារាំង ត្រូវបាន​រំពឹងថា​នឹង​រៀបចំ​ចប់​សប់​គ្រប់ និង​ឈានដល់​ការពិនិត្យ​សុខភាព​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​ភ្នាក់ងារ​ផ្ទាល់​របស់ Pogba លោក Mino Raiola បាន​ចរចា​ជាមួយ​ក្លិប Juventus រួចរាល់​ហើយ​នោះ​។ ហើយ​បើ​ការចរចា​នេះ​បាន​ជោគជ័យ​ក្លិប​ទាំងពីរ និង​ផ្តល់​ប្រាក់រង្វាន់​ដល់​លោក Raiola មួយចំណែក​ទៀតផង​ដែ​រ​៕