គ្រូ Sunderland ចង់បាន ខ្សែការពារ Man United អតីតកូនក្រុមរបស់លោក

លោក David Moyes គ្រូបង្វឹកទើបទទួលការងារថ្មីក្រុមឆ្មារខ្មៅ Sunderland ចង់បានកីឡាករ Marouane Fellaini មករួមក្រុមជាថ្មីម្តងទៀត បន្ទាប់ពីគាត់ធ្លាប់ធ្វើការងារួមគ្នា តែត្រូវបិសាចក្រហមបញ្ចប់ការងាររបស់គាត់កាលពីឆ្នាំ 2014មក។

davidmoyes2
(David Moyes ក្លាយជាគ្រូបង្វឹកថ្មីក្រុមឆ្មារខ្មៅSunderland បន្ទាប់ពីលោក Sam Alladyce ទៅដឹកនាំក្រុមអង់គ្លេស)

គ្រូបង្វឹកសញ្ជាតិស្កុតឡេនវ័យ53ឆ្នាំរូបនេះ នៅតែពេញចិត្តទម្រង់លេងអតីតកីឡាករដែលនៅក្រោមការគ្រប់គ្រងរបស់គាត់ ពេលដែលគាត់ដឹកនាំក្លឹប Everton និងបានទិញរូបគេទៅលេងនៅបិសាចក្រហមនារដូវកាល 2013-2014 ពេលដែលគាត់នៅជាគ្រូបង្វឹកបិសាចក្រហមMan.United ហើយពេលនេះគាត់មានចេតនាចង់នាំយកកីឡាករសញ្ជាតិបែលហ្សិករូបនេះជាលើកទី3 មកកាន់ពហុកីឡាដ្ឋាន Stadium of light នារដូវកាលថ្មីនេះ។

davidmoyes3
( Fellaini ចូលរួមជាមួយក្លឹបMan.United កាលពីលោក David Moyes នៅដឹកនាំកាលពីរដូវកាល 2013-2014)

កីឡាករវ័យ28ឆ្នាំសញ្ជាតិបែលហ្សិករូបនេះ តម្លៃខ្លួនរបស់គេ អាចនិងមិនថ្លៃដូចកាលដែលលោក Moyes ទិញពីក្លឹប Everton ទៅចូលរួមជាមួយ Man.United កាលពីឆ្នាំ2013ក្នុងតម្លៃ£27.5លានផោន ប៉ុន្តែពេលនេះក្លឹបឆ្មារខ្មៅ Sunderland កំពុងរៀបចំដាក់ដេញថ្លៃក្នុងតម្លៃ£13លានផោន ដើម្បីអោយក្លឹបបិសាចក្រហមពិចារណា ។ពីព្រោះអនាគតរបស់កីឡាករលេងម៉ូតសក់នេះ គឺហាក់នៅស្រពេចស្រពិលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Jose Mourinho ហើយកាលពីរដូវកាលមុនកីឡាកររូបនេះបង្ហាញខ្លួន មិនសូវជាប់លាប់ ដោយសារមិនជាប់ ជា ជម្រើស១១នាក់ដំបូង ដោយចូលលេងបានតែ 86ប្រកួត និង មានសមត្ថភាពរកគ្រាប់បាល់បាន ១១គ្រាប់ប៉ុណ្ណោះ។

អត្ថបទ បូលីន
ប្រភព:The sun

The post គ្រូ Sunderland ចង់បាន ខ្សែការពារ Man United អតីតកូនក្រុមរបស់លោក appeared first on CamboSport.