ម៉េង កែវពេជ្ជតា សម្តែង​អារម្មណ៍​ក្នុង​ចិត្ត​ចំពោះ វឌ្ឍនាកា ស៊ូ យ៉ា​ទី និង ឌី​ណា​

6 Videos


ក្នុងនាមជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយដួង អ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែង អារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលឃើញក្រុមកីឡាករបាល់ទាត់គោព្រៃកម្ពុជា យកឈ្នះទៅលើក្រុមកីឡាករបាល់ទាត់សិង្ហបុរី ។

ម៉េង កែវពេជ្ជតា សម្តែង​អារម្មណ៍​ក្នុង​ចិត្ត​ចំពោះ វឌ្ឍនាកា ស៊ូ យ៉ា​ទី និង ឌី​ណា​

P9

ម៉េង កែវពេជ្ជតា សម្តែង​អារម្មណ៍​ក្នុង​ចិត្ត​ចំពោះ វឌ្ឍនាកា ស៊ូ យ៉ា​ទី និង ឌី​ណា​

វាជាការផ្លាស់ប្តូរប្រវត្តិសាស្ត្របាលទាត់ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលក្រុមកីឡាករជម្រើស ជាតិកម្ពុជាអាចយកឈ្នះក្រុមដ៏ខ្លាំងមួយនេះ ។ ឆ្លើយតបចំពោះលទ្ធផលដ៏ល្អនេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញការចាប់អារម្មណ៍ និង ការគាំទ្រ ដោយបញ្ចេញពាក្យពេចន៍ប៉ុន្មានឃ្លាថា «ខ្ញុំមិនសូវយល់ពីកីឡាបាល់ទាត់ប៉ុន្មានទេ តែខ្ញុំពិតជាសូមសរសើរពួកគេណាស់ វឌ្ឍនាកា ស៊ូ យ៉ាទី និង ឌីណា ។ ជូនពរឱ្យអ្នកទាំងបី រួមទាំងកីឡាករខ្មែរដទៃទៀត មានសុខ ភាពល្អ និង មានជោគជ័យរាល់ការប្រកួត» ។

ម៉េង កែវពេជ្ជតា សម្តែង​អារម្មណ៍​ក្នុង​ចិត្ត​ចំពោះ វឌ្ឍនាកា ស៊ូ យ៉ា​ទី និង ឌី​ណា​

សង្ឃឹមថាក្រុមកីឡាករបាល់ទាត់កម្ពុជាប្រាកដជាមានការរំភើបចិត្តនៅពេលដែលបានឃើញសារមួយនេះ ហើយកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីនាំយកលទ្ធផល ល្អៗបែបនេះជូនដល់អ្នកគាំទ្រ ក៏ដូចជាជួយលើកមុខមាត់វិស័យកីឡាបាល់ទាត់កម្ពុជាយើងឱកាន់តែមានការរីកចម្រើន ៕

                                                                                     ប្រមាញ់តួ

ម៉េង កែវពេជ្ជតា សម្តែង​អារម្មណ៍​ក្នុង​ចិត្ត​ចំពោះ វឌ្ឍនាកា ស៊ូ យ៉ា​ទី និង ឌី​ណា​