​ប្ដី​ប្រពន្ធ​ឥណ្ឌា​​​មួយ​គូ ​​ត្រូវ​គេ​សម្លាប់​​​​​​​ព្រោះ​ជំពាក់​លុយ​ ៨០០រៀល

ប្ដីប្រពន្ធជនជាតិឥណ្ឌាមួយគូ ត្រូវគេកាប់ដល់ស្លាប់ បន្ទាប់ពីកើតជម្លោះរឿងជំពាក់លុយ ១៥រូពី ស្មើនឹង ២២សេន ឬគិតជាប្រាក់ខ្មែរ ៨០០រៀល មិនទាន់សងនៅរដ្ឋ Uttar Pradesh។

​ប្ដី​ប្រពន្ធ​ឥណ្ឌា​​​មួយ​គូ ​​ត្រូវ​គេ​សម្លាប់​​​​​​​ព្រោះ​ជំពាក់​លុយ​ ៨០០រៀល

អាជ្ញាធរប្រចាំតំបន់ប្រាប់ថា ប្ដីប្រពន្ធទាំងពីរមានឈ្មោះ Bharat និង Mamta ត្រូវបានអ្នកលក់ដូរជាម្ចាស់បំណុលកាប់សម្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃព្រហស្បតិ៍ទី ២៨កក្កដាម្សិលមិញ ពេលជនរងគ្រោះសុំពន្យារពេលបង់លុយជំពាក់ថ្លៃទិញនំពីជនល្មើស។ អ្នកលក់ជាជនដៃដល់ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ។

ប្ដីប្រពន្ធទាំងពីរ ត្រូវគេដឹងថាមកពីសហគមន៍ Dalits ដែលជាវណ្ណៈទាបជាងគេបំផុតនៅប្រទេសឥណ្ឌា។ ប៉ូលិសបានប្រាប់អ្នកសារព័ត៌មានថា ឃាតកម្មនេះបានកើតឡើងក្នុងស្រុក Mainpuri នៅពេលព្រឹកថ្ងៃព្រហស្បតិ៍ ខណៈពេលជនរងគ្រោះទាំងពីរកំពុងធ្វើដំណើរទៅធ្វើការ។ ពួកគេត្រូវបានម្ចាស់បំណុលឈ្មោះ Ashok Mishra ស្ទាក់តាមផ្លូវ រួចទារលុយថ្លៃនំ ៣កញ្ចប់ ដែលជនរងគ្រោះទិញឲ្យកូន ៣នាក់ពីរបីថ្ងៃមុន។

ជនរងគ្រោះប្រាប់វិញថា ពួកគេសុំសងឲ្យពេលល្ងាច ក្រោយទទួលបានប្រាក់ស៊ីឈ្នួលគេថ្ងៃនេះសិន។ ពេលជនល្មើសស្រែកគំហករកប្រាក់ខ្លាំងៗ ពួកគេចាប់ផ្ដើមដើរឆ្ពោះទៅធ្វើការនៅវាលស្រែ។ បន្ទាប់មក Mishra បានរត់ទៅផ្ទះជនរងគ្រោះក្បែរនោះ ហើយត្រលប់មកវិញជាមួយពូថៅ។ ជនល្មើសបានចូលកាប់ប្ដីទាំងកម្រោលជាច្រើនពូថៅ និងវាយប្រពន្ធដែលព្យាយាមចូលជួយប្ដី។ អ្នកទាំងពីរស្លាប់នឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។ នេះបើតាមអ្នកភូមិម្នាក់ប្រាប់សារព័ត៌មាន The Indian Express។ អ្នកភូមិជាច្រើននាក់ក្នុងសហគមន៍ Malit បានចេញតវ៉ា និងបិទផ្លូវ ដើម្បីឲ្យអាជ្ញាធរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕

​ប្ដី​ប្រពន្ធ​ឥណ្ឌា​​​មួយ​គូ ​​ត្រូវ​គេ​សម្លាប់​​​​​​​ព្រោះ​ជំពាក់​លុយ​ ៨០០រៀល

ប្រភព ៖ sabay

  • ​ប្ដី​ប្រពន្ធ​ឥណ្ឌា​​​មួយ​គូ ​​ត្រូវ​គេ​សម្លាប់​​​​​​​ព្រោះ​ជំពាក់​លុយ​ ៨០០រៀល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:កំសាន្ត
Tags: