ពិធី​រៀបការ​កូនអ្នកមាន​ស្រុក​ចិន ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​

ថ្មីៗនេះមានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចិនWeiboជាច្រើននាក់បានរិះគន់ចំពោះពិធីមង្គលការរបស់គ្រួសារអ្នកមានមួយ ដោយពួកគេបានប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿងឈប់សំកាំងកណ្ដាលផ្លួវដែលកំពុងដំណើរការចរាចរ ។

ពិធី​រៀបការ​កូនអ្នកមាន​ស្រុក​ចិន ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​

តាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្វាមីភរិយាថ្មីដែលជាកូនអ្នកមានខាងលើនេះបានរៀបចំពិធីអាពាហ៍ពិពាហ៍របស់ខ្លួននៅទីក្រុងសៀងហៃ ។ នៅចំណុចផ្លូវ Nanyuan ដែលកំពុងតែមមារញឹកនៃការធ្វើចរាចររបស់ប្រជាពលរដ្ឋ ស្រាប់តែឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កូនកំលោះ កូនក្រមុំ មួយគូខាងលើនេះបានឈប់សំកាំងនៅលើផ្លូវតែម្ដង ហើយបើតាមមតិរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគេ (ម្ចាស់ពិធីអាពាហ៍ពិពាហ៍) មិនបានសុំការអនុញ្ញាត្តិពីអាជ្ញាធរក្នុងតំបន់ឡើយ ហើយមិនគួណារពួកគេធ្វើទង្វើមិនគោរពសិទ្ធអ្នកដទៃដូចនេះសោះ ។

ពិធី​រៀបការ​កូនអ្នកមាន​ស្រុក​ចិន ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​

គួរបញ្ជាក់ដែរថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កូនកំលោះ កូនក្រមុំ ដែលជាកូនអ្នកមានស្រុកចិនមួយគូខាងលើនេះបានឈប់សំកាំងរយៈពេលប៉ុន្មាននាទីដើម្បីដាក់ពួកគេទាំងពីរនាក់ចុះចូលរួមក្នុងកម្មពិធីរបស់ពួកគេនៅចំណុចផ្លូវ Nanyuan ក្នុងទីក្រុងសៀងហៃ ហើយទង្វើនេះដែរបានធ្វើឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង ៕

ពិធី​រៀបការ​កូនអ្នកមាន​ស្រុក​ចិន ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​ ពិធី​រៀបការ​កូនអ្នកមាន​ស្រុក​ចិន ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​

ប្រភព៖ pmhotnews

  • ពិធី​រៀបការ​កូនអ្នកមាន​ស្រុក​ចិន ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: