​សម្លការី​ក្លាយ​ជា​អាហារ​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន​ព្រោះ​តែ​…

យោងតាមគេហទំព័រ Rocketnews24 របស់ប្រទេសជប៉ុនបានឲ្យដឹងថាបច្ចុប្បន្នសម្លការីកំពុងក្លាយជាមុខម្ហូបដ៏ពេញនិយមមួយនៅក្នុងប្រទេសជប៉ុន ដោយវាមានលក់នៅហាងអាហារនានាជាច្រើនមានតាំងពីលំដាប់ធម្មតារហូតដល់លំដាប់ជាន់ខ្ពស់ ។ ហើយមូលហេតុដែលជម្រុញឲ្យអាហារមួយប្រភេទនេះទទួលបានការពេញនិយមខ្លាំងដោយសារតែវាអត្ថប្រយោជន៍ដ៏សំខាន់មួយគឺជួយការពារសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ហើយវាក៏មានឱជារសឆ្ងាញ់ទៀតផង ។

បើតាមការឲ្យដឹងពីលោក Yoshiko Nakagawa ដែលជាអ្នកស្រាវជ្រាវផ្នែកចំណីអាហារបានឲ្យដឹងថាមូលហេតុដែលសម្លការីការពារការជ្រុះសក់បានដោយសារក្នុងសម្លមួយនេះមានគ្រឿងផ្សំដ៏សំខាន់ដូចជារមៀត , ផ្កា Saffron , ចន្ទន៍គ្រឹះស្នា ( nutmeg ) , ម្ទេសប្រភេទ capsaicin ដែលគ្រឿងផ្សំទាំងនេះគឺល្អសម្រាប់ការរំលាយនឹងជួយសម្រួលចរាចរណ៍ឈាមដែលធ្វើឲ្យសក់អាចដុះលូតបានល្អ ។

គួរបញ្ជាក់ថាតាមការស្រាវជ្រាវមួយបានឲ្យដឹងថាប្រទេសជប៉ុនក្នុងចំណាត់ថ្នាក់ប្រទេសដែលក្បាលទំពែកច្រើនជាងគេលំដាប់ថ្នាក់លេខ១៤ ដោយឡែកប្រទេសលោកខាងលិចមានអត្រាទំពែកច្រើនជាពិសេសអាមេរិកដែលមានលើសជប៉ុនដល់ទៅ២ដងឯណោះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ​សម្លការី​ក្លាយ​ជា​អាហារ​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន​ព្រោះ​តែ​…已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: