វេទិកា​ប្រាប់​ថា ពិភពលោក​ត្រូវតែ​ម៉ឺងម៉ាត់​ចំពោះ​​​​លោក ហ៊ុន សែន

ក្រុមអ្នកសង្កេតការណ៍ជើងចាស់បាននិយាយនៅឯវេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា ក្រុមប្រឆាំងនៅប្រទេសកម្ពុជាត្រូវឈប់ចុះញ៉មនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសហគមន៍អន្តរជាតិត្រូវតែឈប់បណ្តែតបណ្តោយឲ្យលោកនាយករដ្ឋមន្ត្រីធ្វើផ្តេសផ្តាសដាក់ពួកគេ បើពុំនោះទេ ប្រទេសនេះនឹងមិនសង្ឃឹមថាបោះជំហានទៅមុខឡើយ។ រៀបចំដោយមូលនិធិបេតិកភណ្ឌ ជាក្រុមពិគ្រោះអភិរក្ស វាគ្មិនបីរូបរបស់វេទិកានេះ ក្នុងនោះមានទាំងអ្នកស្រី អេលីហ្សាបេត ប៊ិកខឺ (Elizabeth Becker) អ្នកកាសែតអាមេរិកជើងចាស់ផង បាននិយាយថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះជាថ្មីម្តងទៀតកំពុងប្រឈមនឹងការវាយប្រហារខ្លាំងពីលោក ហ៊ុន សែន។ លោក វ៉លធឺ ឡូមែន (Walter Lohman) នាយកនៃមជ្ឈមណ្ឌលសិក្សាអំពីអាស៊ីរបស់មូលនិធិនេះ បាននិយាយនៅឯព្រឹត្តិការណ៍ដែលមានឈ្មោះថា “លទ្ធិប្រជាធិបតេយ្យកម្ពុជានិងគណនេយ្យភាពអន្តរជាតិ” ថា “ត្រឹមត្រូវណាស់ដែលនិយាយថាអ្វីដែលយើងមើលឃើញនៅប្រទេសកម្ពុជាសព្វថ្ងៃនេះជាវិបត្តិ។ វាជាវិបត្តិនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ”។ លោកបាននិយាយបន្តថា “មានការបង្ក្រាបដ៏ធំ។ ជាការបង្ក្រាបដ៏ខ្លាំងលើក្រុមប្រឆាំងនៅប្រទេសកម្ពុជា ច្បាស់ណាស់វាជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត…ប៉ុន្តែវាពិតជាការប្រកួតប្រជែងដែលធ្លាប់ដឹងទាក់ទិននឹងរឿងនេះ”។ លោក ឡូមែន បាននិយាយថា ប្រទេសកម្ពុជាជាថ្មីម្តងទៀតទំនងជាជាប់គាំងក្នុងវដ្តនយោបាយ ដែលវាបានកើតមានឡើងដដែលៗជាង២៣ឆ្នាំកន្លងទៅហើយ ចាប់តាំងពីមានការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ហើយបន្ទាប់មកនៅទីបំផុតទុកប្រទេសនេះឲ្យលោក ហ៊ុន សែន ក្តោបក្តាប់ជាថ្មីដោយកណ្តាប់ដៃដែក។ លោកបាននិយាយថា រឿងកើតឡើងច្រំដែលៗនេះ គឺជារឿង “ដែលអ្នកមានការបង្ក្រាប អ្នកមានបញ្ហាផ្សេងៗនៅមុនការបោះឆ្នោតជិតមកដល់ […]

The post វេទិកា​ប្រាប់​ថា ពិភពលោក​ត្រូវតែ​ម៉ឺងម៉ាត់​ចំពោះ​​​​លោក ហ៊ុន សែន appeared first on The Cambodia Daily.