គួរឲ្យសង្វេគ! ក្មេងស្រីម្នាក់ស្លាប់ ដោយសារសត្វដំរីចោលដុំថ្ម ចំពីក្រោយក្បាល ខណៈពេលនាងកំពុងតែ… (មានវីដេអូ)

ម៉ារ៉ុក៖ ជាហេតុការណ៍ដែលនឹកស្មានមិនដល់ និងគួរឲ្យសង្វេគ ដែលក្មេងស្រីខ្ចីល្ហក់ម្នាក់ ទើបតែមានអាយុ ៧ឆ្នាំ ទទួលរងគ្រោះស្លាប់បាត់បង់ជីវិត សោយសារតែសត្វដំរីមួយក្បាល ចោលថ្មមួយដុំធំ មកចំពីក្រោយក្បាលរបស់នាង ខណៈពេលក្មេងស្រីនោះកំពុងថតរូបជាមួយឪពុកក្បែររបង​ ដែលជាជំរករបស់សត្វដំរីក្នុងសួនសត្វ។

ហេតុការណ៍នេះកើតឡើងនៅក្នុងសួនសត្វទីក្រុង Rabat ប្រទេសម៉ារ៉ុក (Morocco)។ យោងតាមប្រភពបានបញ្ជាក់ឲ្យដឹងថា ក្មេងស្រីម្នាក់ ដែលបានបាត់បង់ជីវិត នាងកំពុងតែថតរូបជួបជុំគ្រួសារនៅក្បែររបងដាក់សត្វដំរី ស្របពេលនោះ ឪពុករបស់នាងបានលើកនាងមកអង្គុយលើស្មា បន្ទាប់មកដំរីមួយក្បាល បានលើកយកដុំថ្មដោយប្រើសប្រមោយរបស់វា រួចក៏ចោលមកចំពីក្រោយក្បាល ធ្វើឲ្យនាងធ្លាក់មកលើដី សន្លប់បាត់ស្មារតីភ្លាមៗតែម្តង។

នៅក្នុងវីដេអូឃ្លីប ដែលអ្នកដំណើរនៅក្បែរនោះថតបាន  បង្ហាញថាក្មេងស្រីរងគ្រោះអាយុទើបតែ ៧ឆ្នាំនោះ កំពុងដេកសន្លប់ ដែលក្បាលប្រឡាក់ទៅដោយឈាម។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែជាអកុសល ដោយសារតែរបួសធ្ងន់ធ្ងរពេក ធ្វើឲ្យនាងស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

អ្នកនាំពាក្យរបស់សួនសត្វកើតហេតុ បានចេញមុខបកស្រាយ  និងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពផងដែរ   ប៉ុន្តែបានបដិសេធមិនទទួលខុសត្រូវ ចំពោះហេតុការណ៍ដែលបានកើតឡើងនោះទេ ដោយលើកហេតុផលថា  ពួកគេបានចូលទៅឈរចំកន្លែងទីតាំងដែលគ្មានអ្វីការពារ។  អ្នកនាំពាក្យនៅសួនសត្វនោះ បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍បែបនេះកម្រនឹងកើតឡើងណាស់ ហើយមិនអាចស្មានដឹងទុកមុនបានទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

បានធ្វើឲ្យអ្នកស្រុកជាច្រើន រស់នៅក្នុងភូមិមួយកន្លែង ក្នុងប្រទេសឥណ្ឌា មានភាពភ័យតក់ស្លុតជាខ្លាំង រត់បាតជើងសព្រាត បន្ទាប់ពីវាបានចូលសម្រុកក្នុងភូមិ ដេញខាំអ្នកស្រុកមិនសំចៃមាត់ និងថែមទាំងបង្ក ឲ្យមានអ្នករងរបួសជាច្រើននាក់ផងដែរ។

ប្រភពបានឲ្យដឹងថា សត្វខ្លារខិនដ៏សាហាវមួយក្បាលនេះ ត្រូវបានគេរាយការណ៍ថា បានរត់ចេញពី វាលស្រែមួយកន្លែង ស្ថិតនៅភាគខាងជើងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ហើយបានបោលចូលទៅក្នុង ផ្ទះមួយខ្នងទាំងកម្រោល ដើម្បីហក់ខាំពាំកុមារអាយុ ៣ឆ្នាំម្នាក់ ដែលកំពុងតែអង្គុយលេងក្នុងផ្ទះ លើភ្លៅពូរបស់គេ។

យ៉ាងណាមិញ ពិតជាអរគុណយ៉ាងខ្លាំង ដល់បុរសម្នាក់នោះផងដែរ ឈ្មោះថា Surji ដែលបានកាន់កុមាររងគ្រោះ យ៉ាងជាប់ណែនក្នុងដៃរបស់គាត់ កុំអីនោះកុមាររងគ្រោះ នឹងត្រូវក្លាយទៅជាចំណី របស់ខ្លារខិនបាត់ទៅហើយ ថ្វីត្បិតតែកុមាររូបនោះ ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសារតែខ្លារខិនខាំក៏ដោយ ប៉ុន្តែគាត់នៅតែព្យាយាម ស្ដារស្ថានការណ៍ជានិច្ច។ ហើយភ្លាមៗនោះ រូបគាត់ក៏បានស្រែកហៅឲ្យអ្នកស្រុក ឲ្យនាំគ្នាមកចូលជួយផងដែរ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យសង្វេគ! ក្មេងស្រីម្នាក់ស្លាប់ ដោយសារសត្វដំរីចោលដុំថ្ម ចំពីក្រោយក្បាល ខណៈពេលនាងកំពុងតែ...  (មានវីដេអូ)