ការព្យាបាល​ដោយ​ពន្លឺ មាន​ប្រយោជន៍​អ្វីខ្លះ​?

ការព្យាបាល​ដោយ​ពន្លឺ មាន​ប្រយោជន៍​អ្វីខ្លះ​?


ការព្យាបាល​ដោយ​ពន្លឺ មាន​ប្រយោជន៍​អ្វីខ្លះ​?

​ត្រឹមតែ​វីតាមីន D បន្តិច ក៏​អាច​ព្យាបាល​បញ្ហា​ស្បែក និង​ធ្វើឲ្យ​អ្នក​ស្រស់ស្រាយ​បាន​ផង​ដែរ​។​

​ពន្លឺ គឺជា​របស់​ចាំបាច់ សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​។ ពីរ​រយ​ឆ្នាំ​មុន មនុស្ស​ប្រហែល​ជា ៧៥ ភាគរយ បានធ្វើការ​ក្រោម​កម្តៅថ្ងៃ ប៉ុន្តែ សព្វថ្ងៃនេះ មានតែ ១០ ភាគរយ​ប៉ុណ្ណោះ ដែល​វា​អាច​បណ្តាលឲ្យ​មនុស្ស​មួយចំនួ​ន ជួប​នឹង​បញ្ហា​សុខភាព ដោយសារ​ការ​ខ្វះ​ពន្លឺ​នេះឯង​។​

​កង្វះ​ពន្លឺ​ថ្ងៃ អាច​ធ្វើឲ្យ​អ្នក មាន​បញ្ហា​អតុល្យភាព​អ័រម៉ូន បញ្ហា​ស្បែក គេង​មិន​លក់ និង​បង្ក​ជា​ជំងឺ​បាក់​ទឹកចិត្ត​ជាដើម​។​

​ការព្យាបាល​ដោយ​ពន្លឺ មាន​ដំណើរការ​ដូចម្តេច​?
​ការព្យាបាល​ដោយ​ពន្លឺ អាច​នឹង​មាន​ប្រយោជន៍ ដើម្បី​បំពេញ​នូវ​ចន្លោះ​ខ្វះខាត ដែល​រាងកាយ​ខ្វះ​ពន្លឺ​នៅ​ពេល​ថ្ងៃ​។

​ប្រអប់​ពន្លឺ​ដើម្បី​ព្យាបាល​បញ្ហា​នេះ មិន​មាន​ផលប៉ះពាល់ ចំពោះ​សុខភាព​នោះទេ​។ យ៉ាងណាមិញ ការព្យាបាល​ដោយ​ពន្លឺ ដែល​រួម​បញ្ចូល​ទាំង​កាំរស្មី​យូ​វី អាច​នឹងត្រូវ​ប្រើប្រាស់ ដើម្បី​ព្យាបាល​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ ដូចជា ត្រ​អក និង​កន្ទួល​ស្បែក​ជាដើម​។​

​ផលប៉ះពាល់​
​ការព្យាបាល​ដោយ​ពន្លឺ អាច​នឹង​មាន​ផល​រំខាន​មួយចំនួន ដូចជា ឈឺក្បាល ចង្អោ​រ ឬរ​មាស់​ស្បែក​ជាដើម​។ ប្រសិនបើ​អ្នក​ចង់​ទិញ​ប្រអប់​ពន្លឺ​នេះ មក​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង សូម​សាកសួរ និង​ពិគ្រោះ​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ និង​អ្នកឯកទេស​ខាង​ស្បែក​ជាមុនសិន​៕

​ប្រភព ៖ RD
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។