ប៊ីចេង ធ្វើ​ឲ្យ​ម្ហូប​ឆ្ងាញ់ ប៉ុន្តែ ហេតុ​អ្វី​យើង មិនគួរ​ញ៉ាំ​វា​?

ប៊ីចេង ធ្វើ​ឲ្យ​ម្ហូប​ឆ្ងាញ់ ប៉ុន្តែ ហេតុ​អ្វី​យើង មិនគួរ​ញ៉ាំ​វា​?


ប៊ីចេង ធ្វើ​ឲ្យ​ម្ហូប​ឆ្ងាញ់ ប៉ុន្តែ ហេតុ​អ្វី​យើង មិនគួរ​ញ៉ាំ​វា​?

​អ្នកជំនាញ​និយាយថា ប៊ីចេង មាន​សារធាតុ monosodium glutamate ដែល​អាច​ធ្វើឲ្យ​អ្នក​ឈឺក្បាល បែកញើស​ស្អិត ញ័រ​ដើមទ្រូង ឈឺ​ទ្រូង ចង្អោ​រ និង​ផ្លាស់ប្តូរ​អារម្មណ៍​។​

​ការ​ញ៉ាំ​ប៊ីចេង នឹង​ធ្វើឲ្យ​អ្នក​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​?
MSG (monosodium glutamate) ឬ​ហៅ​ថា​ប៊ីចេង ផ្តល់​ផល​អវិជ្ជមាន​ច្រើន ចំពោះ​សុខភាព​ដោយ​មិន​ដឹង​ខ្លួន ពិសេស គឺ​បញ្ហា​ឈឺ​ក្បាល​នេះ​តែម្តង​។​

MSG ជា​ប្រភេទ​នៃ​អំបិល ដែល​ទៅ​ផ្លាស់ប្តូរ ឬ​បន្ថែម​រសជាតិ​អាហារ ឲ្យមាន​រសជាតិ​ឆ្ងាញ់​។ សាស្ត្រាចារ្យ​ជនជាតិ​ជប៉ុន ឈ្មោះ Kikunae Ikeda អ្នក​ដែល​បាន​រកឃើញ​សារធាតុ MSG បាន​ពិពណ៌នា​វា​ថា ជា umami ឬ​ជា​រសជាតិ​ទី​ប្រាំ បន្ទាប់​ពី​រសជាតិ​ផ្អែម ជូរ ប្រៃ និង​ល្វីង​។​

​យ៉ាងណាមិញ ក្រៅ​ពី​អត្ថប្រយោជន៍​នេះ ប៊ីចេង បាន​ផ្តល់​នូវ​ទុក្ខទោស និង​ផលវិបាក​ជាច្រើន ចំពោះ​សុខភាព ដូចជា ៖
-​    ​ឈឺក្បាល​
-​    ​បង្កើន​សកម្មភាព​ខួរក្បាល ឲ្យធ្វើ​ការលើស​កម្រិត​
-​    ​តឹង​ណែន ឬ​ស្ពឹក​ដៃជើង​
-​    ​បែកញើស​ស្អិត​
-​    ​ពុក​ឆ្អឹង​
-​    ​ញ័រ​ដើមទ្រូង​៕

​ប្រភព ៖ RD
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។