​គាំងបេះដូង ជា​ឃាតករ​សម្ងាត់ … ត្រូវ​ដឹង​ពី​សញ្ញា​ព្រមាន ដែល​ធ្វើឲ្យ​អ្នក​គ្រោះថ្នាក់​

​គាំងបេះដូង ជា​ឃាតករ​សម្ងាត់ ... ត្រូវ​ដឹង​ពី​សញ្ញា​ព្រមាន ដែល​ធ្វើឲ្យ​អ្នក​គ្រោះថ្នាក់​


​គាំងបេះដូង ជា​ឃាតករ​សម្ងាត់ ... ត្រូវ​ដឹង​ពី​សញ្ញា​ព្រមាន ដែល​ធ្វើឲ្យ​អ្នក​គ្រោះថ្នាក់​

ជាង​ពាក់កណ្តាល នៃ​ជំងឺ​គាំងបេះដូង មិន​ត្រូវបាន​គេ​ដឹង​ឡើង ហើយ​អ្នកជំងឺ​ភាគច្រើន នឹង​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​។​

​ឈឺ​ក្នុង​ទ្រូង ឬ​ពិបាក​ដកដង្ហើម ជា​សញ្ញា​ព្រមាន​តែមួយគត់ នៃ​ជំងឺ​គាំងបេះដូង​មែន​ទេ​?

​ចម្លើយ គឺ​មិនមែន​នោះទេ​!

​ការ​គាំងបេះដូង អាច​ជាប់ទាក់ទង នឹង​ការឈឺ​ក្នុង​ទ្រូង ដែល​មាន​រយៈពេល​ច្រើនជាង​ពីរ​បី​នាទី ឬ​ឈឺ​បាត់ៗ​។ វា​ក៏​អាច​បណ្តាល​ឲ្យ​អ្នក មាន​អារម្មណ៍​ខុស​ធម្មតា ដូចជា តឹង​ណែន ឈឺចាប់ ឬ​មាន​សម្ពាធ​ក្នុង​ទ្រូង​។ អ្នក​ក៏​អាច​ជួប​បញ្ហា​នេះ នៅ​លើ​ដៃ​ទាំងសងខាង ក ថ្គាម ក្រពះ​ផងដែរ​។​ជំងឺ​គាំងបេះដូង អាច​ធ្វើឲ្យ​អ្នកចង្អោរ ពិបាក​ដកដង្ហើម ស្រាល​ក្បាល និង​បែកញើស​ត្រជាក់​។​

​យ៉ាងណាមិញ ជាង​ពាក់កណ្តាល​នៃ​ជំងឺ​នេះ មិន​បង្ក​ជា​រោគសញ្ញា ដូច​ដែល​រៀបរាប់​ខាងលើ​នោះ​ទេ គឺថា វា​នឹង​វាយប្រហារ លើ​អ្នកជំងឺ​ភ្លាមៗ និង​យ៉ាង​ស្ងៀមស្ងាត់​ជាទីបំផុត ដែល​នេះ​ជា​រឿង​ដែល​គ្រោះថ្នាក់ និង​ពិបាក​ក្នុង​ការជួយ​សង្គ្រោះ​។​

​យ៉ាងណាមិញ ប្រសិនបើ​អ្នក​សង្ស័យ ឬ​មាន​រោគសញ្ញា​ណាមួយ ដូច​រៀបរាប់​ខាងលើ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យមើល​ថា​តើ អ្នកមាន ឬ​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ​ឬទេ​? អ្នក​ក៏​គួរតែ​មាន​ទម្លាប់ ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ផងដែរ​៕

​ប្រភព ៖ Scmp
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។