សម​យុ​ទ្ធ​យោធា​តាម​ទម្លាប់​ចិន​-​រុស្ស៊ី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង តែ​បង្កើន​ក្តីបារម្ភ​សម្រាប់​ប្រទេស​ក្នុង​តំបន់​ និពន្ធដោយ : ទេព អ៊ីវិសាល       July-29-2016, 3:59 pm         1042

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម​យុ​ទ្ធ​យោធា​តាម​ទម្លាប់​ចិន​-​រុស្ស៊ី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង តែ​បង្កើន​ក្តីបារម្ភ​សម្រាប់​ប្រទេស​ក្នុង​តំបន់​សមយុទ្ធយោធារុស្ស៊ី និងចិន (រូបភាពសមយុទ្ធនៅឆ្នាំ២០១៥)​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​ម្សិលមិញ បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំខែ​ថា ចិន និង​រុស្ស៊ី នឹងធ្វើ​សមយុទ្ធ​មួយ​ដែល​អះអាងថា ជា​សមយុទ្ធ​យោធា​ជា​ទម្លាប់​រវាង​ភាគី​ទាំងពីរ​នៅ​ខែកញ្ញា​ខាងមុខ​ដ៏​ខ្លី​នេះ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ សមយុទ្ធ​យោធា​ដែល​គ្រោង​នឹងធ្វើ​ឡើង​ស្រប​ពេលដែល​កម្តៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ឡើង​ស្រាប់​នោះ នឹង​ក្លាយជា​ចំណោទបញ្ហា​ថ្មី​ថា​តើ​អនាគត​នៃ​តំបន់​វិវាទ​នេះ នឹង​ក្លាយជា​ទៅជា​បែបណា ប្រសិនបើ​ខណៈពេល​ជម្លោះ​មិនមាន​ដំណោះស្រាយ​ត្រឹមត្រូវ​ផង វត្តមាន​របស់​ភាគី​ពាក់់ព័ន្ធ​ក្នុង​តំបន់​នោះ​កាន់តែ​កើនឡើង​?

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន (Yang Yujun) នៅ​ថ្ងៃទី​២៨ ខែកក្កដា ម្សិលមិញ បាន​អះអាងថា ទ័ពជើងទឹក​ចិន និង​រុស្ស៊ី នឹងធ្វើ​លំ​ហាត់​យោធា​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែកញ្ញា​ខាងមុខនេះ​។ លោក យ៉ាង បាន​បញ្ជាក់ដែរថា សមយុទ្ធ​យោធា​រួម ឬ​ជា​ភាសា​អង់គ្លេស​ហៅថា «Joint Sea-2016» គឺជា​សមិទ្ធផល​មួយ​ដែល​ចេញពី​ឯកច្ឆន្ទ​ភាព​រវាង​ភាគី​ទាំងពីរ ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផងដែរ​នោះ​។

Joint Sea-2016 ជា​សមយុទ្ធ​តាម​ទម្លាប់​របស់​មហាអំណាច​ទាំងពីរ តែ​បង្កើន​ក្តី​បា​មរ​ម្ភ​សន្តិសុខ​ដល់​ប្រទេស​ក្នុង​តំបន់
​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ចិន ការធ្វើ​លំ​ហាត់​យោធា​ទាំង​នៅ​ដែនសមុទ្រ និង​ដែន​គោក គឺជា​សមយុទ្ធ​តាម​ទម្លាប់​មួយ​រវាង​ចិន និង​រុស្ស៊ី​ប៉ុណ្ណោះ ហើយ​សមយុទ្ធ​នេះដែរ ក៏​មិនមាន​ចេតនា​ដើម្បី​ប្រឆាំង​ភាគី​ទី​បី​អ្វី​ដែរ​។ អ្នកនាំពាក្យ​រូបនោះ បាន​សង្កត់ធ្ងន់ថា « សមយុទ្ធ នឹង​អភិវឌ្ឍន៍ និង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​-​រុស្ស៊ី​កាន់តែ​រឹងមាំ​, ជួយ​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ និង​ស្និទ្ធស្នាល​គ្នា និង​ជាពិសេស​នោះ ដើម្បី​ពង្រឹងសមត្ថភាព​នៃ​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​ការគំរាមកំហែង​សន្តិសុខ​ដែនសមុទ្រ​ផងដែរ​»​។

​បើ​យោងតាម​ សមយុទ្ធ​យោធា «Joint Sea» រវាង​ចិន និង​រុស្ស៊ី បានចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​ក្នុង​ឆ្នាំ​២០១២ ហើយ​ក្រោយមក ក៏បាន​ក្លាយជា​ការអនុវត្ត​មួយ​ជា​ទម្លាប់​ប្រចាំឆ្នាំ​រវាង​ភាគី​ទាំងពីរ​ផងដែរ​។ ឆ្នាំមុន ភាគី​ទាំងពីរ បានជ្រើសរើស​សមុទ្រ​ជប៉ុន ដែល​ស្ថិត​នៅជាប់​ឈូង​សមុទ្រ Vladivostok ភាគ​ខាងកើត​រុស្ស៊ី ដើម្បី​ធ្វើជា​កន្លែង​ធ្វើ​លំ​ហាត់​យោធា​រួម​។ សមយុទ្ធ​យោធា​ពេលនោះ ដែលមាន​ការចូលរួម​ដោយ នាវាចម្បាំង​២២​គ្រឿង យន្តហោះ​ចម្បាំង​២០​គ្រឿង រថក្រោះ​៤០​គ្រឿង និង​កងទ័ពជើងទឹក​៥០០​នាក់់ បានធ្វើ​ឲ្យ​កក្រើក​សមុទ្រ​ជប៉ុន​ម្តង​រួចហើយ​។

​ដោយឡែក​សម្រាប់​ឆ្នាំនេះ​វិញ ភាគី​ទាំងពីរ បែរជា​ជ្រើស​រើសយក​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជា​កន្លែង​ធ្វើ​លំ​ហាត់​យោធា​វិញ​ដែល​ទីតាំង​នេះ កំពុង​តែមាន​វិវាទ​គ្នា​ខ្លាំង និង​មានការ​ប្រឈមមុខគ្នា​ស្រាប់​នោះ​។ ការប្រឈមមុខគ្នា​នោះ សំដៅលើ​មហាអំណាច​ពីរ គឺ​អាមេរិក និង​ចិន​នោះឯង​។ ភាគី​ទាំងពីរ បាននិងកំពុង​តែ​ចោទ​ដាក់គ្នា​ថា​កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​អាមេរិក ចោទ​ចិន ថា កំពុងតែបន្ត​វាតទី​ដោយ​ឯកតោភាគី​នៅក្នុង​សមុទ្រ​ចិន​ខា​ត្បូង​ដោយ​រួមទាំង​បាននិងកំពុង​តែ​បំពាក់​សម្ភារ​យោធា​នៅក្នុង​តំបន់​នោះ​ទៀតផង​។ ឆ្លើយតប​ការចោទប្រកាន់​នោះ ចិន បាន​វាយបក​វិញ​ថា អាមេរិក កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្រោមលេស​ការ​នៃ​ការអនុវត្ត​តាម​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​នៃ​ច្បាប់​អន្តរជាតិ ដើម្បី​ប​ញ្ចូ​ន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ស៊ើបការណ៍ និង​ប្រជែង​សកម្មភាព​ចិន​នៅក្នុង​តំបន់​ជម្លោះ​។​

​អ្វី​គួរកត់សម្គាល់​នោះ អាមេរិក បាន​ប្តេជ្ញា​បន្តសកម្មភាព​នេះ​ដោយ​មិនមាន​ការប្រែប្រួល​ឡើយ  ដែល​សកម្មភាព​នេះ អាមេរិក ថា​ខ្លួន​ធ្វើឡើង​ដូច​ទៅ​សកម្មភាព​ដែល​បានធ្វើ​នៅក្នុង​តំបន់​ផ្សេងទៀត ខណៈ ចិន ក៏​ប្តេជ្ញា​ដូចគ្នា​ក្នុងការ​បន្តសកម្មភាព​នៅក្នុង​តំបន់​នោះ និង​ការពារ​អធិបតេយ្យ ផលប្រយោជន៍​និង​សិទ្ធិ​ដែនសមុទ្រ​របស់ខ្លួន​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​។ ក្នុងនេះ ចង់​សំដៅថា បើទោះជា​បី ចិន អះអាងថា សមយុទ្ធ​យោធា​មិនមាន​គោលដៅ​ប្រឆាំង​ភាគី​ទី​បី​ណាក៏ដោយ វា គ្រាន់​លេស​មួយ​ប៉ុណ្ណោះ​។ មានន័យថា វត្តមាន​របស់​រុស្ស៊ី​នៅពេលនេះ គឺជា​ការឆ្លើយតប​មួយ​ភ្លាមៗ​ទៅនឹង​អាមេរិក ដែលជា​ដៃគូ​ប្រជែង​សន្តិសុខ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​របស់​រុស្ស៊ី​ស្រាប់​នោះ​៕