ខុន​ដូប្រណីត​​មួយ​មាន​​អាគារ​លក់​ផ្ដាច់​​សម្រាប់​តែ​ជន​ជាតិ​ខ្មែរ

​ខុន​ដូ​​ភាគ​ច្រើន​មាន​គោល​ដៅ​លក់​សម្រាប់​ជន​បរទេស​ច្រើន​ជាង​ជន​ជាតិ​ខ្មែរ​ តែ​សម្រាប់​ខុន​ដូ​ថ្មី​មួយ​នៅ​ភាគ​ខាង​ត្បូ​ង​នៃ​ទីក្រុង​ភ្នំពេញ​នេះ​វិញ​ បែរ​ជា​​លក់​សម្រាប់​តែ​ជន​ជាតិ​ខ្មែរ និង​អាច​បង់​រំ​លោះបាន​ទៀត​ផង ដើម្បី​ផ្ដល់​ជូន​ដល់​ប្រជាជន​ខ្មែរ​អាច​រស់នៅ​បែប​ស្តង់​ដា​ក្នុង​ស្ទីល​ថ្មី​បែប​ស៊ី​វី​ល័យ។​​​​

 

ខុន​ដូប្រណីត​​មួយ​មាន​​អាគារ​លក់​ផ្ដាច់​​សម្រាប់​តែ​ជន​ជាតិ​ខ្មែរ

 

​បើ​តាម​កញ្ញា​ ឈឹម​ ធា​រ៉ា តំណាង​ផ្នែក​លក់​នៃ​គម្រោង​ខុន​ដូ Sino Plaza បាន​ប្រាប់​ថា ក្នុង​ចំណោម ៤​អគារទាំងអស់ដែលSino plaza មាន គឺ​មាន​អគារ​C មួយ​មិន​លក់​ជូន​ជន​បរទេស​ទេ ពោល​គឺ​លក់​ជូន​តែ​ជន​ជាតិខ្មែរ​ប៉ុណ្ណោះ។ ​ប្រជា​ជន​ខ្មែរ​ភាគ​ច្រើន​មិន​សូវ​មាន​ទំនោរ​រស់​នៅ​ក្នុង​ខុន​ដូ​ទេ គឺ​ច្រើន​ចាប់​អារម្មណ៍​លើ​ផ្ទះ​ល្វែង​ជាង ដែល​នេះ​មិន​មែន​ជា​ស្ទីល​ថ្មី​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ឡើយ។

​​​
អគារ​ C នោះ​មាន​ 585 unit លើ​ផ្លូវ​មុនីវង្ស ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន។ កញ្ញា​បញ្ជាក់​ថា សម្រាប់​អ្នក​មាន​ជីវភាព​និង​ចំណូល​សមរម្យ​គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ការ​ស្នាក់​នៅ​បែប​សមរម្យ​ជាមួយ​ខុន​ដូ​ដែល​ចាយ​ទុន​ជាង​១៥លាន​ដុល្លារ​នេះ។​ ចំពោះ​តម្លៃ​ជា​មធ្យម​គឺ ២១០០ដុល្លារក្នុង​១មែត្រ​ការ៉េ​និង​មាន​២​បន្ទប់​គេង។

 

ខុន​ដូប្រណីត​​មួយ​មាន​​អាគារ​លក់​ផ្ដាច់​​សម្រាប់​តែ​ជន​ជាតិ​ខ្មែរ

 

ខុន​ដូប្រណីត​​មួយ​មាន​​អាគារ​លក់​ផ្ដាច់​​សម្រាប់​តែ​ជន​ជាតិ​ខ្មែរ

 

ខុន​ដូប្រណីត​​មួយ​មាន​​អាគារ​លក់​ផ្ដាច់​​សម្រាប់​តែ​ជន​ជាតិ​ខ្មែរ

 

បើ​ផ្អែក​តាម​ លោក​ ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​ CPL​ និង​ ជា​អតីត​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​ ​បាន​អះ​អាង​ថា មិន​យូរ​ទេ ៥-១០ ​ឆ្នាំ​ខាង​មុខ​ ការ​រស់​នៅ​ខុន​ដូ​នឹង​ពេញ​និយម​ជាង​ផ្ទះ​ល្វែង​ និង​វី​ឡា​នៅ​ស្រុក​ខ្មែរ។ វា​ជា​ស្ទីល​ថ្មី​សម្រាប់​ការ​រស់​នៅ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ ហើយ​លោក​ជឿ​ថា ​ចំពោះ​ប្ដី​-ប្រពន្ធ​ថ្មី​ថ្មោង​មាន​ការងារ​ធ្វើ ​ខុន​ដូ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ពួក​គាត់៕

 

អត្ថបទ៖ លឹម សុ​នា​
​​​​