លី មីង​ហូ ចេញដំណើរ​ទៅ​អាមេរិក​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ព្រលានយន្តហោះ ​(​មាន​វីដេអូ​)

6 Videos


ថ្មីៗនេះនៅក្នុងព្រលានយន្តហោះអន្តរជាតិ Incheon គេឃើញមានអ្នកគាំទ្រជាច្រើននាក់រត់សំរុកដើម្បីជួប និង ថតរូបតារាសម្ដែងដ៏មានប្រជាប្រិយភាព លី មីនហូ (Lee Minho) ក្នុងកំឡុងពេលដែលតារាប្រុសម្នាក់នេះចេញដំណើរទៅចូលរួមព្រឹត្តិការណ៍«KCON 2016» នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ។

លី មីង​ហូ ចេញដំណើរ​ទៅ​អាមេរិក​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ព្រលានយន្តហោះ ​(​មាន​វីដេអូ​)

P9

លី មីង​ហូ ចេញដំណើរ​ទៅ​អាមេរិក​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ព្រលានយន្តហោះ ​(​មាន​វីដេអូ​)

ជាមួយសម្លៀកបំពាក់ដ៏សាមញ្ញអាវខ្មៅ ខោខ្មៅ និង វ៉ែនតាខ្មៅ ហើយដើរចេញពីក្នុងរថយន្ត តារាប្រុសសម្បូរស្នេហ៍ លី មីនហូ បានធ្វើឲ្យអ្នកគាំទ្រទាំងប្រុសទាំងស្រីបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនតែប៉ុណ្ណោះតារាប្រុសម្នាក់នេះបានបង្ហាញសេចក្ដីគោរពដល់អ្នកគាំទ្រដោយបានអនុញ្ញាតឲ្យថតរូបជាមួយខ្លួនទៀតផង ។

លី មីង​ហូ ចេញដំណើរ​ទៅ​អាមេរិក​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ព្រលានយន្តហោះ ​(​មាន​វីដេអូ​)

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍«KCON 2016» ដែលនឹងរៀបចំឡើងនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកនាថ្ងៃខាងមុខនេះដែរក៏មានការចូលរួមពីសំណាក់ក្រុមចម្រៀងកូរ៉េខាងត្បូងល្បីៗជាច្រើនដូចជាក្រុម SHINeeក្រុម I.O.I ក្រុម Block B ក្រុម Gfriend ក្រុម Twice ក្រុម TTSក្រុម BTS ជាដើម ហើយសម្រាប់សំបុត្រចូលរួមទស្សនាគឺមានតម្លៃចាប់ពី ៥០ ទៅ ២៥០ ដុល្លារសម្រាប់មួយកៅអ៊ីនិង ៨០០ ដុល្លារសម្រាប់លក្ខណៈ VIP ជាគូ ៕ (ប្រភព៖ ដ្រាម៉ាហ្វេវ័រ) កុសល

លី មីង​ហូ ចេញដំណើរ​ទៅ​អាមេរិក​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ព្រលានយន្តហោះ ​(​មាន​វីដេអូ​)