បុរស​ម្នាក់​សុំ​មនុស្ស​ស្រី 2 នាក់​​រៀបការ​ក្នុង​ពេល​តែ​មួយ​ ស្ដាប់​មើល​ទៅ​ចម្លែក​ប៉ុន្តែ​ …

អ្នកប្រហែលជាមានអារម្មណ៍ថាចម្លែកនៅពេលដែលឭថាបុរសម្នាក់សុំមនុស្សស្រី ២ នាក់រៀបការក្នុងពេលតែមួយ ប៉ុន្តែសម្រាប់ពួកគេទាំង ៣ នាក់នេះមិនចម្លែកនោះទេ។

បើយោងតាមវីដេអូបានបង្ហាញឲ្យដឹងថាបុរសរូបនោះមានឈ្មោះថា Derrick ដោយគេបានលង់ស្រលាញ់ជាមួយនឹងមេម៉ាយកូនមួយម្នាក់ដែលមានឈ្មោះថា Jackie ប៉ុន្តែនៅពេលដែលគាត់បានជួបជាមួយនឹងកូនស្រីរបស់ Jackie ដែលមានឈ្មោះថា Gianna គាត់ក៏ចាប់ផ្ដើមស្រលាញ់នាងផងដែរ តែមិនមែនក្នុងន័យអ្វីផ្សេងនោះទេ ប៉ុន្តែគាត់ចាប់ផ្ដើមស្រលាញ់ Gianna ហាក់បីដូចជាកូនស្រីបង្កើតរបស់គាត់ផងដែរ។

នៅថ្ងៃមួយគាត់ក៏សម្រេចចិត្តរៀបគម្រោងសុំរៀបការដែលគាត់បានជ្រើសរើសទូកជាកន្លែងដ៏សាកសមក្នុងថ្ងៃដ៏អស្ចារ្យនោះ។ នៅថ្ងៃនោះមានវត្តមានមនុស្ស ៣ នាក់នៅលើទូក (មិនរាប់អ្នកអុំ) គឺ បុរសសង្ហារស្មោះស្នេហ៍ Derrick , មេម៉ាយរូបស្រស់ Jackie និង កូនស្រីរបស់នាង Gianna ។ គ្រាន់តែទូកអុំឆ្លងកាត់ផុតក្រោមស្ពានមួយ មនុស្សនៅលើស្ពាននោះក៏បានលើកស្លាក Will You Marry Me ? ដែលធ្វើឲ្យ Jackie និង Gianna រំភើបយ៉ាងខ្លាំង។ បន្ទាប់មក Derrick ក៏បានយកប្រអប់ពណ៌ខ្មៅមួយចេញមក ប៉ុន្តែវាមិនមែនជាចិញ្ចៀននោះទេ វាជាខ្សែកសម្រាប់ការសុំ Gianna ដើម្បីរៀបការនឹងម្ដាយនាង ហើយគាត់ក៏ពាក់ខ្សែកឲ្យ Gianna បន្ទាប់មកទៀតគាត់ក៏ទាញប្រអប់មួយទៀតដែលលើកនេះវាជាប្រអប់ចិញ្ចៀនដើម្បីសុំ Jackie រៀបការតែម្ដង។

មនុស្សជាច្រើនដែលមានទស្សនាវីដេអូមានអារម្មណ៍រំភើបយ៉ាងខ្លាំង និងមានអារម្មណ៍សប្បាយរីករាយជំនួសពួកគេទាំង ៣ នាក់ទៀតផង។ “សូមឲ្យគ្រួសារអ្នកមានសុភមង្គល” គឺជាពាក្យដែលមនុស្សជាច្រើនបានជូនពរពួកគេ៕

  • បុរស​ម្នាក់​សុំ​មនុស្ស​ស្រី 2 នាក់​​រៀបការ​ក្នុង​ពេល​តែ​មួយ​ ស្ដាប់​មើល​ទៅ​ចម្លែក​ប៉ុន្តែ​ …已关闭评论
  • 32 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: