​Peap Tarr , Lisa Mam និងឡូរ៉ា​ម៉ម មាន​វត្តមាន​ក្នុង​រាត្រី​សប្បុរស​ធម៌ Mission Mouy Roy ​

​រាត្រី​សប្បុរស​ធម៌​របស់​យុទ្ធនាការ​ Mission Mouy Roy កាល​ពី​យប់​មិញ​​មានការ​ចូល​រួម​គាំទ្រ​ពី​ភ្ញៀវ​ជាតិ និង​​អន្តរជាតិ​ជាច្រើន ពិសេស​គឺ​វត្ត​មាន​របស់​តារា​ចម្រៀង​​ល្បីឈ្មោះ​​ ឡូរ៉ា​ម៉ម និង វិចិត្រករ​ ​ Peap Tarr និង Lisa Mam  បើ​ទោះ​បី​ជា​មាន​ភ្លៀង​មួយ​មេ​ធំ​ក៏​ដោយ​។

 

​Peap Tarr , Lisa Mam និងឡូរ៉ា​ម៉ម មាន​វត្តមាន​ក្នុង​រាត្រី​សប្បុរស​ធម៌ Mission Mouy Roy ​

 

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ក្នុង​ពិធី​នេះ​ក៏​មាន​ដាក់​រូប​បោះពុម្ព​មាន​កំណត់​របស់​វិចិត្រករ​ ​ Peap Tarr និង Lisa Mam  ​លក់​ផ្តាច់​មុខ​ដើម្បី​រៃ​អង្គាស​ប្រាក់​​ជូន​មូលនិធិ Mission Mouy Roy ​​ ។ រូប​គំនូរ​ទាំង​អស់​មាន​ចំនួន​១១ផ្ទាំង​ បង្កើត​ជា​ពិសេស​សម្រាប់ Mission Mouy Roy  ​ដែលមានតម្លៃចាប់​ពី ១១០ដុល្លាឡើងទៅ  ហើយ​នឹង​មាន​ការ​ហត្ថលេខា​របស់​វិចិត្រករទាំងពីរនេះ​ដោយ​ផ្ទាល់​  នេះ​បើតាមការឲ្យដឹង​របស់ វិចិត្រករ Peap Tarr និង Lisa Mam។

 

​Peap Tarr , Lisa Mam និងឡូរ៉ា​ម៉ម មាន​វត្តមាន​ក្នុង​រាត្រី​សប្បុរស​ធម៌ Mission Mouy Roy ​

 

ថ្លែងក្នុង​ឱកាស​បើក​កម្ម​វិធី ​ឡូរ៉ា​ម៉ម បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ ដែល​បាន​ចូល​រួមគាំ​ទ្រ​យុទ្ធ​នាការ Mission Mouy Roy ជួយ​ដល់​កុមារក្រីក្រនៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ PSE ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួកគេ។ «នេះ​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ ដែល​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ចូលរួមរៃ​អង្គាស​មូល​និធិ​ទ្រទ្រង់​ការ​សិក្សា​កុមារ PSE  កន្លង​មក​ខ្ញុំក៏​ធ្លាប់​បាន​ថត ​MV មួយ​ចំនួន ជាមួយ​កុមារ​នៅ PSE ដែរ  ខ្ញុំ​ស្គាល់​ពួក​គេ​ច្បាស់​ ហើយ​ខ្ញុំជឿជាក់​ថា​ យុទ្ធនាការ​នេះ​នឹង​កែ​ប្រែ​ជីវិត​ពួក​គេ​កាន់​តែ​ប្រសើរ»។​​

 

​Peap Tarr , Lisa Mam និងឡូរ៉ា​ម៉ម មាន​វត្តមាន​ក្នុង​រាត្រី​សប្បុរស​ធម៌ Mission Mouy Roy ​

 

ភ្ញៀវ​ទេសចរជនជាតិ​បារាំង២រូប ចូល​កម្សាន្ត​ក្នុង​ហាង​ស្រា ​Samai ដោយ​ចៃដន្យ​ថ្ងៃនោះ  Marion ​និង​មិត្ត​ស្រី ឈ្មោះ Quentin បានស​ម្តែង​អារម្មណ៍​រំភើប​រីករាយ​ នឹង​ចង់​ចូលរួម​ជួយ​ដល់​កុមារ​ក្រីក​កម្ពុជា​ឲ្យ​ទទួល​បាន​ឱកាស​ត្រលប់​ចូល​រៀន​វិញ។ អ្នក​ទាំងពីរ​គ្រោង​នឹង​បរិច្ចាគលុយ​ខ្លះ ហើយ​កំពុង​ពិចារណា​ថា​គួរ​ទិញរូបបោះពុម្ព​មួយ​ណា ព្រោះ​រូប​ទាំង​នេះសុទ្ធ​ស្អាតៗ និងគួរ​ឲ្យ​ចាប់អារម្មណ៍​» ។​

 

ទស្សនារាត្រី​សប្បុរស​ធម៌​របស់​យុទ្ធនាការ​ Mission Mouy Roy ចុច​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

Mission Muoy Roy គឺ​ជា​យុទ្ធនាការ​សប្បុរសធម៌​រយៈ​ពេល​១០០​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១ មិថុនា ដើម្បី​រៃ​អង្គាស​ប្រាក់​ចាប់ពី​១០០​រៀល ឧបត្ថម្ភ​កុមារ​ត្រលប់​ចូល​រៀន​វិញ៕

 

អត្ថបទៈ លីដា