ក្រុមហ៊ុន Huawei Consumer Business Group ប្រកាស​លទ្ធផល​ឆមាស​ទី​១ ឆ្នាំ​២០១៦

សន្ទុះ​ដ៏​ខ្លាំង​នៅ​បរទេស ជំរុញ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ស្មាតហ្វូន Huawei កើន​ឡើង​លើស​ការ​រំពឹង​ទុក

 

កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ក្រុមហ៊ុន​មេ Huawei Consumer Business Group បាន​ប្រកាស​អំពី​លទ្ធផល​ហិរញ្ញវត្ថុ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ដោយ​ចំណូល​ផ្នែក​លក់​ស្មាតហ្វូន​សម្រាប់​ឆមាស​ទី​១ ឆ្នាំ២០១៦ បាន​កើន ៤១% ធៀប​នឹង​ឆ្នាំ​មុន គឺ​កើន​ដល់ ៧៧,៤ ប៊ីលាន​យន់ ឬ​ប្រហែល ១១,៦១ ប៊ីលាន​ដុល្លារ។ ការ​បញ្ចេញ​លក់​ស្មាតហ្វូន​មាន​ចំនួន ៦០,៥៦ លាន​គ្រឿង កើន​ឡើង ២៥% ធៀប​ឆ្នាំ​មុន។

 

យោង​តាម IDC ការ​លក់​ចេញ​ស្មាតហ្វូន​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆមាស​ទី​១ ​ឆ្នាំ​២០១៦ កើន​ឡើង ៣,១% ដែល​បង្ហាញ​ពី​សន្ទុះ​ដ៏​ខ្លាំង​របស់ Huawei ក្នុង​វិស័យ​ទីផ្សារ​ឧស្សាហកម្ម។

 

លោក Richard Yu នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មេ Huawei Consumer Business Group ថ្លែង​ថា៖ “យើង​មើល​ឃើញ​ពី​វិសាលភាព​នៃ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​ទីផ្សារ​ស្មាតហ្វូន​ជាន់​ខ្ពស់ ដូចជា ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​ប្រទេស​ជឿន​លឿន​មួយ​ចំនួន រួម​មាន អាហ្វ្រិក​ខាងជើង អាស៊ី​កណ្ដាល និង​អាមេរិក​ឡាទីន​ជាដើម។

 

ក្រុមហ៊ុន Huawei Consumer Business Group ប្រកាស​លទ្ធផល​ឆមាស​ទី​១ ឆ្នាំ​២០១៦

 

យើង​បាន​បន្ត​រក្សា​លំនឹង​កំណើន​ដ៏​រឹងមាំ​នេះ​ជាមួយ​នឹង​ទីផ្សារ​ប្រកួត​ប្រជែង​ខ្ពស់​នៃ​ស្មាតហ្វូន ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​របស់ Huawei ចំពោះ​នវានុវត្តន៍ (Innovation) ការ​រំពឹង​ទុក​មុន​នូវ​ការ​និយម​របស់​អតិថិជន និង​យុទ្ធសាស្ត្រ​ទ្វេមុខ ផ្ដោត​លើ​ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ។ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​រក​អនាគត​កាល យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ឧស្សាហកម្ម​របស់​យើង ដើម្បី​ផ្ដល់​ដល់​អតិថិជន​នូវ​កម្រិត​សេវាកម្ម និង​ការ​អភិវឌ្ឍ​លើ​ផលិតផល​ថ្មីៗ​ប្រកប​ដោយ​នវានុវត្តន៍​ប្រសើរ​បំផុត និង​ការ​អភិវឌ្ឍ​លើ​ផលិតផល​ថ្មីៗ ប្រកប​ដោយ​នវានុវត្តន៍​ដែល​មាន​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា គុណភាព និង​ស្ទីល​ទាន់​សម័យ”។

 

រចនាសម្ព័ន្ធ​ចំណូល​ដែល​សុទិដ្ឋិនិយម ឆ្លុះ​បញ្ចាំង​ពី​កំណើន​ឡើង​នៃ​ទីផ្សារ​ក្រៅ​ប្រទេស ហួស​ទីផ្សារ​ក្នុង​ស្រុក

 

ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៦ ក្រុមហ៊ុន​មេ Huawei Consumer Business Group បាន​លើក​តម្កើង​រចនា​សម្ព័ន្ធ​ចំណូល​ដែល​សុទិដ្ឋិនិយម បាន​កំពុង​ឆ្លុះ​បញ្ចាំង​ថា ទីផ្សារ​អន្តរជាតិ កើន​ឡើង​លឿន​ជាង ប្រទេស​ចិន ១,៦ ដង។ យោង​តាម GFK បង្ហាញ​ថា​ទីផ្សារ​ស្មាតហ្វូន​របស់ Huawei ជា​សាកល​ សម្រេច​បាន ១១,៤% នា​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០១៦។ ក្នុង​ចំណោម​ទីផ្សារ​ស្មាតហ្វូន តម្លៃ​ចន្លោះ ៥០០-៦០០ ដុល្លារ ទីផ្សារ​ភាគហ៊ុន Huawei បាន​កើន​ឡើង ១០% ។

 

លទ្ធផល​ដ៏​ល្អ​នេះ ត្រូវ​បាន​កត់ត្រា​ក្នុង​ទីផ្សារ​ស្មាតហ្វូន​អឺរ៉ុប និង​វាយ​ទម្លុះ​ចូល​ទីផ្សារ​ជាន់​ខ្ពស់។ យោង​តាម GFK បង្ហាញ​ថា ទី​ផ្សារ​ភាគ​ហ៊ុន​ស្មាតហ្វូន​របស់​ Huawei កើន​ច្រើន​ជាង ១៥% ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។ ក្នុង​ទីផ្សារ​ជាន់​ខ្ពស់ ដូចជា​ ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង Huawei ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វាយ​ទម្លុះ​យក​ទីផ្សារ​ជាន់​ខ្ពស់​នេះ​ផង​ដែរ។

 

ចំពោះ​ប្រទេស​ចម្បងៗ ពី​អាហ្វ្រិក​ខាង​ជើង និង​ប៉ាស៊ីហ្វិក​ខាង​ត្បូង Huawei បាន​បង្កើន​ភាគហ៊ុន​ទី ផ្សារ​មួយ​ចំនួន​ទៀត។ ក្នុង​ប្រទេស​អេហ្ស៊ីប ទីផ្សារ​ភាគ​ហ៊ុន Huawei បាន​កើន​ឡើង​ច្រើន​ជាង ២០% និង​ក្នុង​ប្រទេស​នូវែលហ្សេឡង់ ទីផ្សារ​ភាគហ៊ុន Huawei បាន​កើន​ឡើង​ច្រើន​ជាង ១៥%។

 

កំណើន​ខ្លាំង​ក្លា​នៃ​ការ​លក់ គឺ​ជា​ភាព​ជោគជ័យ​ក្នុង​ការ​មួយ​បញ្ចូល​គ្នា​នៃ​ទីផ្សារ​អាមេរិក​ឡាទីន និង អាស៊ី​កណ្តាល។ ក្នុង​ប្រទេស​មួយ​ចំនួន ការ​លក់​ចេញ​ស្មាតហ្វូន​ពី​មាន​ការ​កើន​ឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​មុន។ ក្នុង​ប្រទេស​ចិន Huawei បន្ត​ភាព​ជា​អ្នក​នាំ​មុខ​គេ​ផ្នែក​ឧស្សាហកម្ម​ជាមួយ​ទីផ្សារ​ភាគ​ហ៊ុន ១៨,៦%។ នេះ​បើ​យោង​តាម GFK របាយការណ៍​ក្នុង​ខែ​មិថុនា។

 

Huawei កំពុង​ផ្ដោត​លើ​នវានុវត្តន៍​ដ៏​សំខាន់

 

ដោយ​ទទួល​បាន​កំណើន​នៃ​ការ​លក់​ដ៏​មាន​សារៈសំខាន់ ក្រុមហ៊ុន​មេ Huawei Consumer Business Group បន្ត​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​កាន់​តែ​រឹងមាំ​ថែម​ទៀត​លើ​នវានុវត្តន៍​ក្នុង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ (R&D) សម្រាប់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជុំវិញ​ពិភព​លោក​ជាមួយ​នឹង​របក​គំហើញ​ថ្មី និង​ផលិតផល​កម្មវិធី និង​ម៉ាក​សញ្ញា។

 

ផលិតផល​មេ​សំខាន់ៗ​របស់ Huawei ដូចជា P9 Mate 8, Honor V8 និង MateBook ត្រូវ​បាន​ទទួល​ស្គាល់​ពី​អតិថិជន​ជុំវិញ​ពិភព​លោក។ កម្រិត​នៃ​ការ​លក់​របស់ Mate 8 កើន​ឡើង​ ៦៥% ធៀប​នឹង​ការ​លក់ Mate 7 ក្នុង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥។ លើស​ពី​នេះ ស្មាតហ្វូន P9 & P9 Plus ៤,៥ លាន​គ្រឿង ត្រូវ​បាន​លក់​ចេញ​ដែល​ចំនួន​លក់​ជា​អន្តរជាតិ​នៃ​ស្មាតហ្វូន​នេះ​កើន ១២០% ដោយ​ធៀប​ជាមួយ​ការ​លក់​ P8 ក្នុង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥។ MateBook ដែល​ជា​ផលិតផល notebook ដំបូង​របស់ Huawei ត្រូវ​បាន​ចរាចរណ៍​លក់​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភព​លោក រួម​មាន អាមេរិក​ផង​ដែរ។

 

ក្រុមហ៊ុន Huawei Consumer Business Group កំពុង​បន្ត​ប្រកាន់​ភ្ជាប់​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ជា​សកល។ គិត​មក​ដល់​ខែ​ឧសភា ឆ្នាំ២០១៦ មាន​ហាង​លក់​រាយ​ចំនួន ៣៥ ០០០ ហាង​ទូទាំង​ពិភព​លោក កំពុង​តែ​មាន​ផ្គត់ផ្គង់​ផលិតផល Huawei ដែល​កើន​បាន ១១៦% ក្នុង​រយៈ​ពេល​ដូចគ្នា ធៀប​នឹង​ឆ្នាំ​កន្លង។ យោង​ទៅ​តាម GFK ហាង Huawei គ្រប​ដណ្ដប់​ជុំវិញ​ពិភព​លោក កើន​ដល់​ ១៥០ ពាន់​ហាង។

 

Huawei កំពុង​ខិតខំ​ប្រឹងប្រែង​បន្ត​វិនិយោគ​លើ​យុទ្ធសាស្ត្រ​ធនធាន​ទីផ្សារ ដូចជា កីឡា ជីវិត​រស់នៅ ភាព​ស៊ីវិល័យ និង​ការ​កម្សាន្ត​ក្នុង​ចំណោម​វិស័យ​ផ្សេងៗ​ទៀត ដែល​អាច​ផ្សារ​ភ្ជាប់ ភាព​រស់​រវើក​នៃ ម៉ាក​យីហោ​នឹង​ភ្ជាប់​ជាមួយ​អតិថិជន​នៅ​ជុំវិញ​ពិភព​លោក​ដោយ​បង្កើន​ការ​យល់​ដឹង​ និង​ទទួល​ស្គាល់ Huawei ទូ​ទាំង​សាកល។

 

Huawei ក៏​បន្ត​សហការ​ជាមួយ​ដៃគូ​ឈាន​មុខ​ក្នុង​ទីផ្សារ​មួយ​ចំនួន ដូចជា Leica, Swarovski, Harman Kardon, Audi, Google, Microsoft និង Intel ក្នុង​ចំណោម​បណ្ដា​ហាង​ជាច្រើន​ទៀត ដើម្បី​ផ្ដល់​ជូន​ដល់​អតិថិជន​នូវ​នវានុវត្តន៍​ឈាន​មុខ។

 

ក្នុង​ឆ្នាំ​២០១៦ ជាថ្មី​ម្ដង​ទៀត Huawei បាន​ជាប់​ជា​កំពូល​ម៉ាក​សញ្ញា​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ចំណោម​កំពូល​ម៉ាក​សញ្ញា​ទាំង​១០០ របស់​ពិភព​លោក (BrandZTM Top 100 Most Valuable Global Brands)។ តម្លៃ​របស់ Huawei ដែល​មាន​ចំនួន ១៨ ៦៥២ ប៊ីលាន​ដុល្លារ ធ្វើ​ឲ្យ​ម៉ាក​សញ្ញា​នេះ ដូរ​ទីតាំង​ពី​លេខ​រៀង​ទី​៧០ ក្នុង​ឆ្នាំ២០១៥ មក​លេខ​រៀង​ទី៥០ ក្នុង​ឆ្នាំ២០១៦។ Huawei បាន​ដើរ​លើ​ផ្លូវ​ត្រូវ ដើម្បី​បន្ត​វាយលុក​ចូល​ក្នុង​ទីផ្សារ smartphone ឧបករណ៍​ពាក់​បាន ឧបករណ៍ smart home ផ្នែក​ផ្ទុក​ឯកសារ cloud businesses ដោយ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ដំណោះ​ស្រាយ​មួយ​ចប់ និង​អ្នក​ផ្គត់ផ្គង់ សេវាកម្ម​លើ​កម្មវិធី និង​ផ្គត់ផ្គង់​ដល់​អតិថិជន​នូវ​មធ្យោបាយ​កាន់​តែ​ងាយស្រួល និង​ឆ្លាត​វៃ​សម្រាប់​ជីវិត៕

 

អត្ថបទ៖ ពាណិជ្ជកម្ម