ប្រទេស​ទួរគី បង្ហាញ​ពី​ទំហំ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​

6 Videos


តាមទីភ្នាក់ងារព័ត៌មាន China News ប៉េកាំងបានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ នេះ ប្រទេសទួរគី បានបើកកិច្ចប្រជុំក្រុមប្រឹក្សាយោធាកំពូល ដើម្បីបង្ហាញពីទំហំនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបាន សម្រេចក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីទួរគី លោក Yildirim ។

បើយោងតាមការចេញផ្សាយនូវសេចក្តីថ្លែងការណ៍ពីអគ្គសេនាធិការដ្ឋានទួរគី បានឲ្យដឹងថា កងទ័ពទួរគី ដែលបានចូលរួមក្នុងការធ្វើរដ្ឋប្រហារកាលពីរាត្រីថ្ងៃទី ១៥ ឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៦ នោះមានចំនួន ៨៦៥១ នាក់ ដោយពួកគេបានរឹបអូសយកយន្តហោះ ៣៥ គ្រឿង, ឧទ្ធម្ភគចក្រ ៣៧ គ្រឿង, រថក្រោះ ៧៤ គ្រឿង និង នាវាចម្បាំង ៣ គ្រឿង ។

P9

ប្រទេស​ទួរគី បង្ហាញ​ពី​ទំហំ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​

ប្រទេស​ទួរគី បង្ហាញ​ពី​ទំហំ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​
សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ថា ក្នុងចំណោមកងទ័ពដែលបានចូលរួមធ្វើរដ្ឋប្រហារនោះ គឺមានចំនួនភាគតិចបំផុត ហើយចំនួន កងទ័ពភាគច្រើនលើសលប់ធ្វើការប្រឆាំងយ៉ាងខ្លាំងក្លា ដូច្នេះកងកម្លាំងប្រដាប់អាវុធទួរគី ដែលស្មោះនឹងរដ្ឋាភិ បាលនោះប្តេជ្ញាចិត្តជាស្រេចថា នឹងកំទេចចោលនូវការគម្រាមណាមួយដែលប្រឆាំងនឹងប្រទេសជាតិ និង មហាជន ។
ប្រទេស​ទួរគី បង្ហាញ​ពី​ទំហំ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​
ចំណែកលោកនាយករដ្ឋមន្ត្រី ទួរគី លោក Yildirim បានថ្លែងនៅក្នុងអង្គប្រជុំថា ការស៊ើបអង្កេត ទៅលើសកម្មភាពនៃអ្នកដែលបានចូលរួមធ្វើរដ្ឋប្រហារនោះ គឺមិនទាន់ចប់នៅឡើយទេ ហើយយើងអាចឃាត់ ខ្លួនមនុស្សជាច្រើនទៀតដែលមានជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារនេះ ។ ម្យ៉ាងទៀតប្រទេសទួរគី នៅតែបន្តស្វែងរក ការធ្វើបត្យាប័នពីសហរដ្ឋអាមេរិក ដើម្បីបញ្ជូនខ្លួនមេដឹកនាំនៃ «ចលនា Gulen» គឺលោក Fethullan Gulen ដែកត្រូវបានរដ្ឋាភិបាល ទួរគី ចោទប្រកាន់ថា ជាអ្នកនៅពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារនេះ ហើយដែលកំពុង តែនិរទេសខ្លួននៅក្នុងទឹកដីអាមេរិក ផងដែរ ។
ប្រទេស​ទួរគី បង្ហាញ​ពី​ទំហំ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​
ប៉ុន្តែបើតាមក្រសួងយុត្តិធម៌ប្រទេសទួរគី បានបង្ហើបឲ្យដឹងថា តាមរបាយការណ៍ស៊ើបការណ៍ គឺនៅពេលនេះលោក Gulen ប្រហែលជាបានចាកចេញពីសហរដ្ឋអាមេរិក ទៅហើយដោយនិរទេសខ្លួនទៅរស់នៅប្រទេសអូស្ត្រាលី, ម៉ិកស៊ីកូ, កាណាដា, អាហ្វ្រិកខាងត្បូង ឬក៏ប្រទេស អេហ្ស៊ីប ៕ គ ឡេង

ប្រទេស​ទួរគី បង្ហាញ​ពី​ទំហំ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​
ប្រទេស​ទួរគី បង្ហាញ​ពី​ទំហំ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​