ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!

6 Videos


ពិធីការិនី និង តារាសម្តែងកញ្ញា ថន លក្ខិណា បានបញ្ចេញនូវកាយវិកា និងទឹកចិត្តគាំទ្រ ដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា យ៉ាងអស់ពីចិត្តពីថ្លើម និងសប្បាយរីករាយខ្លាំងតែ ម្តង នេះបើយោងតាមរូបភាពដែលយើងបានឃើញពេលដែលតារាស្រីរូបនេះចូលរួមគាំទ្រ និង លើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានប្រកួតលក្ខណៈមិត្តភាព អន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី កាលពីរាត្រីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ កន្លងមកថ្មីៗនេះ ។

ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!

P9

ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!

អ្វីដែលធ្វើឱ្យតារាស្រីរូបនេះរឹតតែសប្បាយរីករាយខ្លាំងមែនទែននោះ គឺក្រុមជម្រើសជាតិ កម្ពុជា ឈ្នះ ក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ២-១ ដែលនេះជាលទ្ធផលប្រវត្តិសាស្ត្រ មួយសម្រាប់ក្រុមកម្ពុជា ផងដែរ ។ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត និងលេចធ្លោនៅក្នុងទីលានប្រកួតបាល់ទាត់ឯពហុកី ឡដ្ឋានជាតិអូឡាំពិកនោះ កញ្ញា ថន លក្ខិណា មើលទៅពិតជាមានស្មាមញញឹម និងសម្រស់គួរ ឱ្យទាក់ទាញខ្លាំងណាស់ ។

ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!

ជារឿយៗនាងតែងតែទៅចូលរួមគាំទ្រ និង លើកទឹកចិត្តដល់ក្រុម បាល់ទាត់ជម្រើសជាតិកម្ពុជា មិនថា ក្រុមឈុតធំ រឺ ឈុតតូច នោះទេ គឺនាងតែងតែទៅចូលរួមគាំ ទ្រជានិច្ច ហើយអ្វីដែលអស្ចារ្យទៅទៀតនោះ គឺនាងតែងហៅខ្លូនឯកថា ជា Fan ផ្កាប់មុខថែម ទៀតផង ។

ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!

តាមរយៈសកម្មភាពនៃការចូលរួមគាំទ្រជាញឹកញាប់បែបនេះគេអាចចាត់ទុកថា តារា ដែលមានរូបសម្រស់ស្រស់ស្អាតរូបនេះពិតជាចូលចិត្ត និង គាំទ្រវិស័យកីឡាបាល់ទាត់ខ្លាំង ណាស់ ៕ យ៉ានុ

ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!ថន លក្ខិណា គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​!