ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​

6 Videos


លោក ខេន ភូភូម (Ken Phupoom) តួឯកប្រុសក្នុងរឿង «ផ្កាយស្នេហ៍ក្បែរច័ន្ទ» (Dao Kiang Duen) ត្រូវបានទស្សនិកជនភាគច្រើនផ្គូផ្គងរូបលោកជាមួយនឹងតារាឯកស្រីអ្នកនាង ណាមតាន ភិចាកខៈណា (Namtarn Pichukkana ) ព្រោះទាំងពីរនាក់នេះជាមិត្តជិតស្និទ្ធគ្នាមកជាយូរឆ្នាំ ហើយក៏ចាប់ដៃគូសម្តែងជាមួយគ្នាជាច្រើនរឿងទៀត។

ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​

P9

ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​

ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនស្មានមិននឹកដល់គឺលោក ខេន ភូភូម បែរជាប្រទាក់ចិត្តជាមួយនឹងតារាស្រីអ្នកនាង អេស្ទឺ ស៊ុព្រីលីឡា (Esther Supreeleela) ដែលជាតួឯកស្រីក្នុងរឿង «ដើម្បីអូន» (Puer Tur) និង រឿង «ស្នេហ៍មួយជីវិតពីរ» (Leh Ratree 2015)។ គួរបញ្ជាក់ផងដែរថា ទាំងពីរនាក់នេះបានបើកចំហពីក្តីស្រឡាញ់ចំពោះមហាជនក្នុងពេលថ្មីៗនេះ ដោយលោក ខេន ភូភូម បានសារភាពថារូបលោកកំពុងតែសិក្សាចិត្តជាមួយនឹងតារាស្រី អេស្ទឺ។

ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​
រីឯអ្នកនាង អេស្ទឺ ក៏បានបង្ហើបអារម្មណ៍ក្នុងចិត្តថា អ្នកនាងសប្បាយចិត្តចំពោះភាពប្រាកដប្រជារបស់លោក ខេន ភូភូម ដោយការប្រកាសបើកចំហបែបនេះ គឺបញ្ជាក់ឱ្យឃើញថា លោកមិនមែនជាព្រាននារីគ្រាន់តែមកទាក់ទងលេងសើច គឺការប្រកាសឱ្យមហាជនដឹងឮ ក៏ជាការផ្តល់កិត្តិយសចំពោះរូបអ្នកនាងផងដែរ។

ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​
ទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរ ហាក់ធ្វើឱ្យទស្សនិកជនភាគច្រើនមិនជាគាំទ្រ ដោយមានការបោះពាក្យសម្តីថា ស្នេហារបស់ពួកគេទាំងពីរនឹងមិនដើរទៅមុខបានឆ្ងាយឡើយ ព្រោះលោក ខេន ភូភូម ក៏ធ្លាប់មានព័ត៌មានផ្គូផ្គងជាមួយតារាស្រីផ្សេងៗជាច្រើនដួង។

ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​
ហើយម្យ៉ាងទៀត ស្នេហាខុសទ្រនំដោយខាងប្រុសជាតារាប្រុសប្រចាំប៉ុស្តិ៍លេខ ៣ រីឯខាងស្រីហាក់ចាក់គ្រឹះជាមួយប៉ុស្តិ៍ ONEHD អាចធ្វើឱ្យទាំងពីរនាក់គ្មានពេលវេលាសម្រាប់គ្នា ហើយបើឱកាសបានរួមការងារជាមួយគ្នា ក៏អាចចាត់ទុកថាកាន់តែពិបាក តែបើមានឱកាសបានមករួមការងារជាមួយគ្នាមានតែតាមរយៈខ្សែភាពយន្តខ្នាតធំ និង ថតបទចម្រៀង MV តែប៉ុណ្ណោះ៕ ខេរី (ប្រភព៖អឹមថៃ)

ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​ខេន ភូ​ភូម និង អេ​ស្ទឺ ស៊ុ​ព្រី​លី​ឡា ហាក់​ជួប​បញ្ហា​ពេល​ប្រកាស​បើកចំហ​