អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !

6 Videos


ថ្មីៗនេះ គេបានឃើញរូបថតមួយសន្លឹករបស់តារាសម្តែង នេត សុចរិយា និងគូស្នេហ៍ក្នុងឈុត សម្លៀកបំពាក់អាពាហ៍ពិពាហ៍។ក្នុងនោះ ក៏មានការលើកឡើងថា ជារូបថតPre wedding របស់តារា សម្តែងរូបនេះ។ប៉ុន្តែយ៉ាងណា គេមិនទាន់ដឹងថា នេត សុចរិយា និងកំណត់យកថ្ងៃណាជាថ្ងៃមង្គលឡើយ។

អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !

P9

អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !

រយៈពេលជាច្រើនឆ្នាំ ដែលតារាសម្តែងរូបរាងតូចច្រលឹង នេត សុចរិយា បានភ្ជាប់ស្នេហ៍ជាមួយ បុរសអ្នកជំនួញរូបសង្ហា ដែលជាជនជាតិកូរ៉េ។មានតារាស្រី មិនតិចទេ ដែលលួចច្រណែននិងវាសនា របស់នេត សុចរិយា។ទោះបីជាមិនទាន់រៀបការទៅតាមប្រពៃណីខ្មែរក្តី តែពួកគេ បានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដែលមានការសរសើរថា គូស្នេហ៍មួយគូរនេះស្រឡាញ់គ្នាខ្លាំងណាស់ ។

អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !

មិនថាចូលរួមនៅក្នុងកម្មវិធីសិល្បៈ ឬ ក្រៅសិល្បៈនោះទេ គេតែងតែឃើញ នេត សុចរិយា បណ្តើរគួស្នេហ៍ទៅជាមួយមិនដែលខានឡើយ។ជារឿយៗគូស្នេហ៍ មួយគូរនេះ តែងតែចំណាយពេលដើរកំសាន្តនៅតាមតំបន់ផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ ថ្មីៗនេះគេបានឃើញរូបថតរបស់ស្រីស្អាត នេត សុចរិយា និងគូស្នេហ៍ក្នុងសម្លៀកបំពាក់អាពាហ៍ ពិពាហ៍ ពណ៌មាសយ៉ាងស្រស់ស្អាត ។

អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !

មានការនិយាយថា តាមមើល នេត សុចរិយា អាចនឹងមានគម្រោងរៀបការនៅក្នុងពេលឆាប់ៗនេះហើយ ព្រោះនាងក៏មានវ័យសមល្មមនឹងកសាងគ្រួសារដែរ ។ ម្យ៉ាងគូស្នេហ៍របស់នាងក៏ជាមនុស្សល្អ បើប្រហែសគេឆក់យកបាត់ ។

អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !

ក្រោយពីមានគូស្នេហ៍ នេត សុចរិយា មិនសូវមានសកម្មភាពសិល្បៈប៉ុន្មានឡើយ តែយ៉ាងណា ថ្មីៗ នេះនាងទើបតែថតបញ្ចប់រឿង«បណ្តឹងខ្មោចស្រីទាំងប្រាំ»របស់អ្នកស្រី ពាន់ ភួងបុប្ជា ។

អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !

នេត សុចរិយា ត្រូវបានគេចាត់ទុកជាតារាស្រីដែលនិយមតុបតែងខ្លួនសិចស៊ីដូចតារាបរទេស ៕

                                                                                 ចេនី

អីយ៉ា តារា​សម្តែង នេ​ត សុ​ចរិយា ត្រៀម​ចូល​រោងការ​ហើយ !