នេះ​ជាការ​ពិត​នៃ​តំបន់ត្រីកោណ​មរណៈ Bermuda ដែល​ធ្វើឱ្យ​នាវា​បាត់​ខ្លួន​រាល់​ឆ្នាំ​

    ​អា​ថ៍កំ​បាំង​នៃ​តំបន់ត្រីកោណ​មរណៈ​ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​។ អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា​ក្នុង​តំបន់​នេះ​មាន​កំហាប់​ឧស្ម័ន​មេតាន​ក្នុង​ទឹក​កម្រិត​ខ្ពស់ជាង​តំបន់​ណាៗ​ទាំងអស់​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​

នេះ​ជាការ​ពិត​នៃ​តំបន់ត្រីកោណ​មរណៈ Bermuda ដែល​ធ្វើឱ្យ​នាវា​បាត់​ខ្លួន​រាល់​ឆ្នាំ​

​    ​នេះ​គឺជា​មូលហេតុ​ដែលមាន​នាវិក​និង​នាវា​ជាច្រើន​បាត់​ខ្លួន​រៀងរាល់ឆ្នាំ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ជឿថា​មេតាន​នេះ​បំ​លែង​ទៅជា​ពពុះ​ឧស្ម័ន នៅពេលដែល​ឈានទៅដល់​ផ្ទៃ​ទឹក ហើយ​ចាល់​មក​បរិយាកាស​។​

​    ​ពិតណាស់ ប្រសិនបើ​នាវា​ឬ​កប៉ាល់​ត្រូវ​ស្រូប​ដោយ​ពពុះ​មេតាន​នោះ ពួកវា​នឹង​បាត់បង់​ម្ចាស់​ការខ្លួន​វា ហើយ​លិចទៅ​បាត​មហាសមុទ្រ​តែម្ដង​៕