អាសូរ​ណាស់ ឪពុកម្តាយ​បាត់បង់​កូនប្រុស ២ នាក់ ក្នុង​ថ្ងៃ​តែមួយ​

6 Videos


ក្មេងប្រុស ២ នាក់ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា បានលង់ទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័ម ហើយត្រូវក្រុមគ្រួសារប្រទះឃើញនៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ នេះ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

អាសូរ​ណាស់  ឪពុកម្តាយ​បាត់បង់​កូនប្រុស ២ នាក់ ក្នុង​ថ្ងៃ​តែមួយ​

P9

អាសូរ​ណាស់  ឪពុកម្តាយ​បាត់បង់​កូនប្រុស ២ នាក់ ក្នុង​ថ្ងៃ​តែមួយ​

នគរបាលស្រុកកណ្តៀងបានឲ្យដឹងថា កុមាររងគ្រោះទាំង ២ នាក់ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី ១ ឈ្មោះ ព្រឹក ចាន់ដា អាយុ ៥ ឆ្នាំ និង ទី ២ ឈ្មោះ ព្រឹក ពេជ្រចិន្តា អាយុ ២ ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ ៤៥ ឆ្នាំ និង ម្តាយឈ្មោះ ឃួន ចាន់ណា អាយុ ៣៥ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

អាសូរ​ណាស់  ឪពុកម្តាយ​បាត់បង់​កូនប្រុស ២ នាក់ ក្នុង​ថ្ងៃ​តែមួយ​

មុនពេលកើតហេតុ កុមាររងគ្រោះទាំង ២ នាក់ បានចេញពីផ្ទះទៅលេងទឹកស្ទឹងតូច ដោយយកដបទឹកក្រូចទៅជាមួយតាំងពីម៉ោង ១២ ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារចាំបាត់យូរពេក ក៏ដើរទៅរកជាមួយប្រជាពលរដ្ឋក្នុងភូមិ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង ២ នាក់ បានលង់ទឹកស្លាប់ទៅហើយ ។

អាសូរ​ណាស់  ឪពុកម្តាយ​បាត់បង់​កូនប្រុស ២ នាក់ ក្នុង​ថ្ងៃ​តែមួយ​

បច្ចុប្បន្នសពកុមាររងគ្រោះទាំង ២ នាក់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី ៕

                                                                      សុថាត់