Neko ទទួលស្គាល់ថា មេដាយ​នៅ Rio ពិតជា​ពិបាក​ដណ្តើម ប៉ុន្តែ​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ប្រសើរ​ និពន្ធដោយ : សឿន វណ្ណឌេត       July-29-2016, 8:39 pm         152

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Neko ទទួលស្គាល់ថា មេដាយ​នៅ Rio ពិតជា​ពិបាក​ដណ្តើម ប៉ុន្តែ​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ប្រសើរ​​កីឡាករ​ដើមកំណើត​ជប៉ុន  Takizaki Kuniaki ហៅ Neko ជា​អត្ត​ព​លិ​ក​ដែល​តំណាង​ឲ្យ​កម្ពុជា សម្រាប់​ការប្រកួត​រត់​ម៉ារ៉ាតុន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Olympic Games 2016 នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។ នា​ពិធី​ទទួល​ថវិកា និង​បង្ហាញខ្លួន​ជា​សាធារណៈ កាលពី​ថ្ងៃទី​២៦ ខែកក្កដា កន្លងទៅ កីឡាករ​រូបនេះ​ទទួលស្គាល់ថា រយៈ​ពេលដែល​ខ្លួន​សម្រេចបាន​ក្នុង​រយៈ​ចម្ងាយ​៤២​គីឡូម៉ែត្រ គឺ​ចាញ់​រយៈពេល​កីឡាករ​ជើងឯក​អូឡាំពិក​ជិត​២០​នាទី​។​

​កីឡាករ​ជប៉ុន​ដែល​ទទួលបាន​ស​ញ្ជា​តិក​ម្ពុ​ជា Takizaki Kuniaki ហៅ Neko ទទួលស្គាល់ថា រយៈពេល ២​ម៉ោង ២៧​នាទី និង​៥២​វិនាទី​ជា​ថេរវេលា​ល្អ ដែល​ខ្លួន​សម្រេចបាន​សម្រាប់​កា​ររ​ត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​(Full Marathon) នៅមានកម្រិត​ទាប​នៅឡើយ​បើ​ប្រៀបធៀប​ទៅនឹង​ម្ចាស់​ជើងឯក​អូឡាំពិក ពោលគឺ​រយៈពេល​នេះ​ចាញ់​ជិត​២០​នាទី​។ កាលពី​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២ កីឡាករ​អ៊ូ​ហ្ក​ង់​ដា Stephen Kiprotich បានឈ្នះ​មេដាយមាស​ជាមួយនឹង​ថេរវេលា ២​ម៉ោង ៨​នាទី និង​១​វិនាទី​។​

​ទោះបីជា​មិន​រំពឹង​ក្នុងការ​ឈានទៅ​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ប៉ុន្តែ Neko បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បានល្អ ដើម្បី​ឲ្យ​ថេរវេលា​កាន់តែ​ល្អ​ជាង​មុន សម្រាប់​ការចូលរួម​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។

Neko ទទួលស្គាល់ថា មេដាយ​នៅ Rio ពិតជា​ពិបាក​ដណ្តើម ប៉ុន្តែ​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ប្រសើរ​ និពន្ធដោយ : សឿន វណ្ណឌេត       July-29-2016,  8:39 pm         152

​នា​ពិធី​ទទួល​ថវិកា​ឧបត្ថម្ភ និង​បង្ហាញខ្លួន​ជា​សាធារណៈ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​កាលពី​ថ្ងៃទី​២៦ ខែកក្កដា កីឡាករ​ម៉ា​រ៉ា​តុង​រូបនេះ​បាន​បញ្ជាក់ថា​៖«​ថេរវេលា​របស់ខ្ញុំ​បើ​ប្រៀបធៀប​ទៅនឹង​ថេរវេលា​ជើងឯក​អូឡាំពិក​យើង​រត់​ចាញ់​គេ​២០​នាទី​។ ប៉ុន្តែ​សម្រាប់​ការចូលរួម​លើក​នេះ ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ ដើម្បី​ឲ្យ​ថេរ​ពេលវេលា​របស់ខ្ញុំ​កាន់តែ​ខ្លី​ជាង​នេះ​»​។​

​យ៉ាងណាមិញ ទោះបីជា​មិន​ទទួលបាន​លទ្ធផល​ល្អ ឬ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​យ៉ាងណាក៏ដោយ ប៉ុន្តែ នី​កូ បាន​ប្រកាន់​គោលជំហរ​មិន​បោះបង់​ឱកាស និង​អន់ចិត្ត​នោះទេ ដោយ លោក បាន​ប្តេជ្ញា​ថា ប្រសិនបើ​មិន​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ដណ្តើម​មេ​យ​ដាយ​ជូន​កម្ពុជា​ឲ្យ​បាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នាពេលខាងមុខ​។​

​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​កីឡាករ​ជនជាតិ​ជប៉ុន​សញ្ជាតិ​ខ្មែរ Takizaki Kuniaki ហៅ  Neko រូបនេះ​បាន​ចូលរួម​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​តំណាង​ឲ្យ​កម្ពុជា​បែបនេះ ហើយ​ប្រសិន​មានឱកាស​លោក​ចង់​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​។ ជាងនេះទៅទៀត​លោក​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​នៅពេលដែល​បាន​ចូលរួម​កីឡា​អូឡាំពិក នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ក្នុង​មាន​ជា​កីឡាករ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា សម្រាប់​វិញ្ញាសា​ម៉ារ៉ាតុន​នេះ កម្ពុជា​ទទួលបាន​សិទ្ធ​អនុគ្រោះ​ក្នុងការ​ចូលរួម​ចំនួន​២​នាក់ គឺ​កីឡាករ Takizaki Kuniaki ហៅ Neko  និង​កីឡាការិនី លី ណា​រី​។ ក្រៅពីនេះ​កម្ពុជា​ក៏បាន​បញ្ជូន​កីឡាករ​កីឡាការិនី​៤​នាក់​ផ្សេងទៀត​ដែរ រួមមាន​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា​, ថែម​ថុ​ន វិ​ទិ​នី​, ពូ សុវិជ្ជា និង​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ទទួលបាន​សិទ្ធ​ពេញលេញ​សម្រាប់​ការចូលរួម​នេះ​។

​កីឡាករ​កីឡាការិនី គ្រូបង្វឹក រួមទាំង​គណប្រតិភូ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ RIO កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ដោយមាន​ការជូន​ដំណើរ​ពី​សំណាក់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។

​នាឱកាស​ជូន​ដំណើរ​នោះដែរ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​បាន​បញ្ជាក់ថា ការ​ចេញទៅ​ចូលរួម​របស់​កម្ពុជា​លើក​នេះ វា​ជាការ​តំណាង​ឲ្យ​តំបន់ និង​ប្រទេសជាតិ​កម្ពុជា ដោយសារ​លើក​នេះ​កីឡាក​រិ​នី ស៊ន សៀវ​ម៉ី ទទួលបាន​សិទ្ធ​ពេញលេញ​ក្នុងការ​ចូលរួម​តំណាង​ឲ្យ​កម្ពុជា មិន​ដូច​លើក​មុនៗ​តាមរយៈ​សិទ្ធ​អនុគ្រោះ​។ លោក បាន​ក្រើនរំឭក​ឲ្យ​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​ប្រតិភូ​ទាំងអស់​ត្រូវ​ចេះ​ថែរក្សា​សុខភាព និង​របៀបរៀបរយ​។​

​លោក​ប្រធាន NOCC រូបនេះ​បាន​រំពឹង​យ៉ាង​មុតមាំ​លើ​វិ​រ​កីឡាការិនី ស៊ន សៀវ​ម៉ី ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ជូន​កម្ពុជា ហើយ​លោក​បានចាត់ទុក​កីឡាការិនី​រូបនេះ ជា​ក្តី​រំពឹង​របស់​កម្ពុជា និង​ប្រជាពលរដ្ឋ​។ ចំណែក​កីឡាករ​កីឡាការិនី​ដទៃទៀត​លោក​សង្ឃឹមថា នឹង​ទទួលបាន​បទពិសោធន៍ និង​លទ្ធផល​ល្អ​ផងដែរ​៕