ភាព​អវិជ្ជមាន​នៃ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​ហ្វីលីពីន​ កាន់តែ​ធ្វើ​ឲ្យ​តក់ស្លុត​

សង្គ្រាមប្រឆាំងថ្នាំញៀនរបស់លោកប្រធានាធិបតី រ៉ូទ្រីកូ ឌូតឺតេ (Rodrigo Duterte) ចាប់ផ្ដើមបង្ហាញសញ្ញានៃផលវិបាករបស់វា ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារការសម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការឡើងដល់ជាង ៣០០ នាក់ ក្នុងពេលមិនដល់មួយខែផង ហើយសញ្ញានៃផលវិបាកនេះ មើលទៅដូចជាមិនងាយនឹងបញ្ចប់ឡើយ ។

លោកប្រធានាធិបតី ដែលជាអតីតអភិបាលក្រុង ដាវ៉ាវ ហាក់ដូចជាទទួលបានរហស្សនាមថា “អ្នកដាក់ទណ្ឌកម្ម” តាមបំណងដែលខ្លួនចង់បាន ក្នុងពេលដែលមនុស្សរាប់រយនាក់ត្រូវបានគេសម្លាប់ ភាគច្រើនធ្វើឡើងដោយប៉ូលិស និងក្រុមមួយដែលគេស្គាល់ថា “ឆ្មាំមរណ” ទោះជាងភ្នាក់ងារសិទ្ធិមនុស្ស អំពាវនាវឲ្យបញ្ចប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ព្រោះមានការព្រួយបារម្ភថា គេអាចប្រើប្រាស់បញ្ហានេះធ្វើជាលេសដើម្បីសម្លាប់ ។

ចាប់តាំងពីដើមខែ កក្កដា មនុស្សជាង ៣០០ នាក់ ត្រូវបានគេសម្លាប់ ក្នុងនោះ ៦១ នាក់ ត្រូវបានសម្លាប់ដោយមនុស្សមិនមែនកងកម្លាំងមានសមត្ថកិច្ច ចំណែកមនុស្សប្រើប្រាស់ថ្នាំញៀនប្រមាណ ៧ ម៉ឺននាក់ បានចូលខ្លួនសារភាព ។ រូបភាពជនរងគ្រោះមួយចំនួន អាចកំណត់បានថាជាអ្នកដែលត្រូវបានប៉ូលិសបាញ់សម្លាប់ ប៉ុន្តែសាកសពខ្លះ ស្ថិតនៅតាមដងផ្លូវស្លាប់ក្រោមស្នាដៃរបស់មនុស្សក្រៅពីកងកម្លាំងមានសមត្ថកិច្ច ។

ភាព​អវិជ្ជមាន​នៃ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​ហ្វីលីពីន​ កាន់តែ​ធ្វើ​ឲ្យ​តក់ស្លុត​
ភរិយារបស់បុរសដែលស្លាប់នៅថ្ងៃទី ២៣ កក្កដា អះអាងថា ប្ដីរបស់នាងមិនធ្លាប់ជួញដូរថ្នាំញៀនឡើយ គឺគ្រាន់តែជាអ្នករត់កង់បីប៉ុណ្ណោះ ។

ភាព​អវិជ្ជមាន​នៃ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​ហ្វីលីពីន​ កាន់តែ​ធ្វើ​ឲ្យ​តក់ស្លុត​
ស្ត្រីពីរនាក់ យំសោកនៅក្បែរមនុស្សជាទីស្រាឡាញ់ ដែលត្រូវបានមនុស្សជិះម៉ូតូ បាញ់សម្លាប់នៅលើដងផ្លូវក្នុងទីក្រុង ម៉ានីល នៅថ្ងៃទី ២៣ កក្កដា ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងថ្នាំញៀន ។

ជនរងគ្រោះដែលគេអះអាងថាពាក់ព័ន្ធនឹងការជួយដូរថ្នាំញៀន ត្រូវបានគេសម្លាប់នៅថ្ងៃទី ២៧ កក្កដា ក្នុងទីក្រុង ម៉ានីល ដោយចងដៃ និងខ្ទប់មុខ ។
ភាព​អវិជ្ជមាន​នៃ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​ហ្វីលីពីន​ កាន់តែ​ធ្វើ​ឲ្យ​តក់ស្លុត​
ប៉ូលិសពិនិត្យទៅលើសាកសពស្រ្តីពីរនាក់ ដែលត្រូវបានគេសម្លាប់នៅថ្ងៃទី ២១ កក្កដា ក្នុងទីក្រុង ម៉ានីល ដោយជនរងគ្រោះត្រូវបានគេចងខ្ទប់មាត់ និងភ្នែក ។
ភាព​អវិជ្ជមាន​នៃ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​ហ្វីលីពីន​ កាន់តែ​ធ្វើ​ឲ្យ​តក់ស្លុត​
“ភាពអវិជ្ជមាននៃសង្គ្រាមប្រឆាំងថ្នាំញៀនរបស់ហ្វីលីពីន កាន់តែធ្វើឲ្យតក់ស្លុត”

ប្រែសម្រួល៖ kqube

ប្រភព៖ asiancorrespondent

  • ភាព​អវិជ្ជមាន​នៃ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​ហ្វីលីពីន​ កាន់តែ​ធ្វើ​ឲ្យ​តក់ស្លុត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:កំសាន្ត
Tags: