ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស័ង្កសីច្រើន​អាច​បណ្តាល​ឱ្យ​ឈឺសន្លាក់

តាមការស្រាវជ្រាវធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រប្រទេសកូរ៉េបានបង្ហាញថា ទទួលបណ្តាអាហារដែលសម្បូរដោយសារធាតុស័ង្កសីក្នុងនោះមានដូចជា អាហារសមុទ្រ កាកាវ និងសាច់មាន់ជាដើមអាចបណ្តាលឱ្យរលាកសន្លាក់ឆ្អឹង។ ឆ្អឹងខ្ចីអាចត្រូវបានបំផ្លាញដោយការផ្លាស់ប្តូរម៉ូលេគុលក្នុងពេលដំណើរការ បំលែងសារធាតុស័ង្កសី ។
ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស័ង្កសីច្រើន​អាច​បណ្តាល​ឱ្យ​ឈឺសន្លាក់
ការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Gwangju បានបង្ហាញថា ការខូចខាតជាលិកាដែលទាក់ទងនឹង ជំងឺរលាកសន្លាក់ឆ្អឹងគឺបង្កឡើងដោយប្រតិកម្មជីវសាស្ត្រម៉ូលេគុលមួយដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងឱ្យមានរបៀបរៀបរយ និងឆ្លើយតបទៅនឹងកម្រិតសារធាតុស័ង្កសីនៅខាងក្នុងបណ្តាកោសិកាឆ្អឹងខ្ចី ។ ប្រូតេអុីនមួយប្រភេទដែលមានឈ្មោះ ZIP8 បានដឹកជញ្ជូនសារធាតុស័ង្កសីចូលទៅក្នុងកោសិកាទាំងនេះ បង្កើតបានជាហ្វូងម៉ូលេគុលដ៏ធំ ហើយជាលទ្ធផលនាំឱ្យមានការបំផ្លាញជាលិកាឆ្អឹងខ្ចី ។

លោក Jang-Soo Chun សមាជិកក្រុមអ្នកស្រាវជ្រាវបាននិយាយថា មកដល់បច្ចុប្បន្ននេះ គេមិនទាន់អាចរកបានភស្តុតាងដ៏ជាក់លាក់ដែលបង្ហាញថា សារធាតុស័ង្កសីដើរតួនាទីជំរុញឱ្យកើតមានជំងឺរលាកសន្លាក់ឆ្អឹងនោះទេ ។ ប៉ុន្តែនៅក្នុងការសិក្សារបស់យើងគឺយើងបានបង្ហាញដោយឥតលាក់លៀមនូវស៊េរីនៃដំណើរការផ្លាស់ប្តូរម៉ូលេគុលក្នុងពេលប្រតិកម្មជីវសាស្ត្រស័ង្កសីចំពោះជំងឺរលាកសន្លាក់ឆ្អឹង ។ លោកបានបន្តថា ការរកឃើញរបស់យើងលើកនេះបង្ហាញថា ការកាត់បន្ថយបរិមាណសារធាតុស័ង្កសីឬការរាំងខ្ទប់ការបំពេញមុខងាររបស់ ZIP8 ក្នុងជាលិកាឆ្អឹងខ្ចីគឺជាវិធីសាស្ត្រព្យាបាលជំងឺរលាកសន្លាក់ដ៏មានប្រសិទ្ធភាព ។

យើងសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវនេះនឹងជួយនាំផ្លូវសំដៅបង្កើតបណ្តាឱសថថ្មីដើម្បីទប់ស្កាត់ការវិវឌ្ឍជំងឺរលាកសន្លាក់ ៕

ប្រភព៖ everyday

  • ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស័ង្កសីច្រើន​អាច​បណ្តាល​ឱ្យ​ឈឺសន្លាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:សុខភាព
Tags: