ដេក​ហាលថ្ងៃ​ពិតជា​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​មែន​ទេ ?

គ្រប់គ្នាដឹងថា ការត្រូវពន្លឺថ្ងៃច្រើនពេកអាចបណ្តាលឱ្យកើតមហារីកស្បែក ។ ប៉ុន្តែក្នុងពេលឥឡូវនេះ តាមការស្រាវជ្រាវមួយបង្ហាញថា ការដេកហាលថ្ងៃក្នុងកម្រិតមធ្យមពិតជាផ្តល់ផលល្អចំពោះសុខភាពមនុស្សទៅវិញ ដោយវាអាចជួយទប់ស្កាត់ឱកាសកើតជំងឺគាំងបេះដូងជាដើម ។
ដេក​ហាលថ្ងៃ​ពិតជា​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​មែន​ទេ ?
ការសិក្សាដែលធ្វើដោយអ្នកវិទ្យាសាស្ត្រប្រទេសអ៊ីតាលីបានបង្ហាញថា ស្ថានភាពអ្នកជំងឺបេះដូងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនជាក្នុងឈាមរបស់ពួកគេខ្វះវីតាមីនD ដែលបានមកពីពន្លឺថ្ងៃ។ ការពិសោធលើមនុស្ស១.៤៨៤នាក់បានរកឃើញថា អត្រាប្រេវ៉ាឡង់អ្នកជំងឺបេះដូងដែលខ្វះវីតាមីនD បានកើនឡើងខ្ពស់ដល់ទៅ៣២ភាគរយធៀបទៅនឹងអ្នកជំងឺបេះដូងដូចគ្នាដែលមានវីតាមីនបានមកពីពន្លឺថ្ងៃគ្រប់គ្រាន់ ។ ចំណែកអត្រាប៉ះពាល់ធ្ងន់ធ្ងរនានាទៅលើបណ្តាសរសៃឈាមចម្រុះក៏កើនឡើងជិត២០ភាគរយផងដែរ ។

ជាទូទៅបណ្តាអ្នកជំងឺបេះដូងដែលមានកម្រិតវីតាមីនD ទាបបំផុតប្រឈមនឹងហានិភ័យស្ទះសរសៃឈាមជិតទ្វេដង ។

ក្នុងពេលធ្វើបទបង្ហាញពីរបកគំហើញរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនកាលពីពេលកន្លងទៅនេះ លោកស្រីវេជ្ជបណ្ឌិត Monica Verdoia មកពីសាកលវិទ្យាល័យ Eastern Piedmont University ប្រទេសអុីតាលី បានបញ្ជាក់ថា កង្វះខាតវីតាមីន D គឺជាកត្តាប្រឈមតែមួយគត់ដែលបណ្តាលឱ្យកើតជំងឺបេះដូង ។ លោកស្រីបានបន្តថា លទ្ធផលលើកនេះបានបង្ហាញថា កង្វះខាតវីតាមីន D គឺជាបុព្វហេតុដែលនាំឱ្យកើតជំងឺបេះដូងច្រើនជាងសភាពរឹងនៃសរសៃអាក់ទែរ ។

ទោះជាយ៉ាងណាក៏ដោយ ការសិក្សាលើកនេះមិនបានបញ្ជាក់ថា តើការប្រើថ្នាំគ្រាប់វីតាមីនD អាចជួយកាត់បន្ថយគ្រោះហានិភ័យពីជំងឺខាងលើដែរឬយ៉ាងណានោះទេ? ប៉ុន្តែលោកស្រីវេជ្ជបណ្ឌិត Verdoia បាននិយាយថា ការទទួលទានអាហារដែលសម្បូរដោយវីតាមីន D តួយ៉ាងដូចជា ត្រី ស៊ុត ធញ្ញជាតិគួបផ្សំនឹងការហាត់ប្រាណក្នុងកម្រិតមធ្យមផងនោះ គឺជាជម្រើសដែលមនុស្សទូទៅ ឬអ្នកជំងឺបេះដូងគួរអនុវត្តជាប្រចាំថ្ងៃ ៕

ប្រភព៖ everyday

  • ដេក​ហាលថ្ងៃ​ពិតជា​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​មែន​ទេ ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:សុខភាព
Tags: