ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

6 Videos


ក្រុមការងារអភិរក្សកុលាលភាជន៍ខ្មែរបានការសិក្សាស្រាវជ្រាវលើកុលាលភាជន៍សម្រាប់ធ្វើឱ្យខ្មែរជំនាន់ក្រោយ បានស្គាល់ពីរបៀបរបបនៃការរស់នៅ និង ជីវភាពរបស់មនុស្សជំនាន់ដើម ។ គេអាចទទួលបានបំណែកកុលាលភាជន៍ទាំងនោះ តាមរយៈកំណាយស្រាវជ្រាវ ពីក្នុងតំបន់ផ្សេងៗ ។ ចាប់តាំងពីឆ្នាំ ២០១៥ មក ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដោយឲ្យឈ្មោះថា អង្គភាពកុលាលភាជន៍អង្គរ ទទួលបន្ទុកស្រាវជ្រាវ និងសិក្សាលម្អិត លើ បំណែកកុលាលភាជន៍ទាំងនោះ ។

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

P9

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ ឯកសារអង្គរ ដែលទទួលបន្ទុកជាប្រធានអង្គភាពនេះបានឲ្យដឹងថា មកដល់ពេលនេះ អង្គភាពរបស់លោកកំពុងដំណើរការលើការងារសំខាន់ៗ ចំនួនពីរគឺ ទី ១ ការធ្វើបញ្ជីសារពើភ័ណ្ឌទៅលើកុលាលភាជន៍ ដែលក្រុមស្រាវជ្រាវបាន រក ឃើញកន្លងមក និងទី២ការជួសជុលកុលាលភាជន៍ណា ដែលអាចជួសជុលបាន។

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

នៅពេល ខាងមុខនេះ ក្រុមរបស់លោកនឹងបន្តការងារ៣ផ្សេងទៀត គឺសិក្សាលម្អិតអំពីកុលាលភាជន៍ រៀបចំធ្វើពិព័រណ៍កុលាលភាជន៍ និង រៀបចំវគ្គបណ្តុះបណ្តាល អំពីកុលាលភាជន៍ ក្រុមការងារបានសម្រេចក្នុងការចុះបញ្ជីសារពើភ័ណ្ឌឡទ័ពជ័យរួចរាល់ហើយបានជាង ៤០០០ បំណែក និង ឡចុងសំរោងបានជាង ២០០០ បំណែក ។

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

ពេលនេះក្រុមការងារលោកកំពុងចុះបញ្ជីវត្ថុបុរាណដែលធ្វើកំណាយបានពីតំបន់កោះកេរ ដែលអាជ្ញាធរអប្សរាសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ប្រទេសសិង្ហបូរីជាង ២០ ០០០ បំណែក ហើយមានការសិក្សាបន្ថែមទៀតទៅលើវត្ថុបុរាណទាំងនោះ ដើម្បីធ្វើការចុះបញ្ជីតាមលក្ខណៈបច្ចេកទេសទៅលើបំណែកតូចៗ ។

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

លោក ដារិទ្ធ បានឲ្យដឹងទៀតថា អង្គភាពកុលាលភាជន៍អង្គរ បានផ្ទុកបំណែក កុលា លភាជន៍ផ្សេងៗមកពីតំបន់អង្គរ ដូចជា ឡខ្នាពោ ឡបង្កោង ឡទ័ពជ័យ ឡចុងសំរោង និង ភាជន៍មកពីតំបន់កោះកែរ សរុបជាង៩០ ០០០បំណែក។ ក្រៅពីការងារចុះបញ្ជីសារពើភ័ណ្ឌ ក្រុមការងារក៏បានជួសជុលកុលាលភាជន៍រួចរាល់បានចំនួន១០ និងបិទតកុលាលភាជន៍ ដែល មានបំណែកមិនគ្រប់គ្រាន់ បានជាង១០០០ បន្ថែមទៀត ។

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

នាពេលអនាគតអង្គភាពនេះគ្រោងនឹងស្នើទៅបណ្តាសារមន្ទីរដែលមានតម្កល់កុលាលភាជន៍មួយចំនួន ដូចជា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរជាដើម ព្រមទាំងស្ថាប័នស្រាវជ្រាវអន្តរជាតិមួយចំនួនទៀត ដើម្បីយក កុលាលភាជន៍ទាំងនោះ មកសិក្សាលម្អិតតាមបែបវិភាគវិទ្យាសាស្ត្រទំនើប និងតម្កល់ទុកស្ថិត ក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា ដើម្បីប្រយោជន៍ដល់ជនានុជនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់ ។

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

មិនត្រឹមប៉ុណ្ណោះ អង្គភាពនេះក៏គ្រោងនឹងបោះពុម្ពផ្សាយនូវស្នាដៃសិក្សាស្រាវជ្រាវរបស់ខ្លួនជាសាធារណៈផងដែរ ។ កាលពីកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កាលពីខែមិថុនា ឆ្នាំ ២០១៥ អង្គប្រជុំបានសម្រេចឲ្យបង្កើតអង្គភាពកុលាលភាជន៍អង្គរឡើង ដែលស្ថិតនៅក្រោមមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃ អាជ្ញាធរជាតិអប្សរា។

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

កម្មវត្ថុសំខាន់នៃការបង្កើតអង្គភាពនេះ គឺ ដើម្បីថែរក្សា និងសិក្សាលម្អិត អំពីកុលាលភាជន៍ខ្មែរ ដែលក្រុមស្រាវជ្រាវធ្លាប់បានរកឃើញកន្លងមក ៕

                                                                                                     សុថាត់

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​

ក្រុម​អភិរក្សបើក​ការស្រាវជ្រាវ​កុលាលភាជន៍​