ពោះម៉ាយ​យូរពេក ជូរ​មាត់ បែកគំនិត​ចង់​រំលោភ​អ្នក​នៅផ្ទះ​ជិតខាង​

6 Videos


សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់នៅពេលដើរលបៗបម្រុងចូលផ្ទះវិញ បន្ទាប់ពីរូបគេបានប្រើដំបងវាយនារីម្នាក់ប៉ុនប៉ង ចាប់រំលោភ ។

ហេតុការណ៍ចាប់ខ្លួននេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៦នេះ នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ត្រី ផល សឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននេះ ឈ្មោះ បូយ ថន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ចំណែកនារីរងគ្រោះឈ្មោះ ហ៊ុយ ហាវ អាយុ២០ឆ្នាំ រស់នៅផ្ទះជិតគ្នា រងរបួសរយះក្បាល២កន្លែង ។

P9

ពោះម៉ាយ​យូរពេក ជូរ​មាត់ បែកគំនិត​ចង់​រំលោភ​អ្នក​នៅផ្ទះ​ជិតខាង​

ពោះម៉ាយ​យូរពេក ជូរ​មាត់ បែកគំនិត​ចង់​រំលោភ​អ្នក​នៅផ្ទះ​ជិតខាង​
ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេជាបុរសពោះម៉ាយជាយូរឆ្នាំហើយ ដោយត្រូវបានប្រពន្ធលែងចោល រស់នៅជាមួយម្តាយចាស់ ពេលនេះកើតគំនិតចង់រួមភេទ ក៏មានបំណងចាប់រំលោភនារីរងគ្រោះដែលនៅផ្ទះជិតគ្នា ។ នៅពេលឃើញនាងដើរតែម្នាក់ឯងដល់កន្លែងស្ងាត់ ក៏បានយកដំបងវ៉ៃនាងបំណងឲ្យសន្លប់សិនរួចនឹងអាលចាប់រំលោភ តែនៅពេលវាយចំក្បាលនារីរងគ្រោះ នាងមិនបានសន្លប់ទេ ព្រោះនាងដឹងខ្លួនទាន់ ។ ពេលនោះ នាងរត់បណ្ដើរស្រែកឲ្យគេជួយបណ្ដើរ ហើយអ្នកឃ្វាលគោ ក៏ចេញមកជួយ រូបគេក៏បានរត់គេចខ្លួនចូលព្រៃបាត់ លុះពេលងងឹតៗបានដើរលបៗមកចូលផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ៕      សុថាត់