កូរ៉េខាងជើង ថា​អាមេរិក​ដើរ​ផុត​បន្ទាត់​ក្រហម​ហើយ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-29-2016, 8:59 pm         1160

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងជើង ថា​អាមេរិក​ដើរ​ផុត​បន្ទាត់​ក្រហម​ហើយ​លោក Han Song Ryol អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង ដែល​ទទួលបន្ទុក​ការងារ​អាមេរិក និយាយថា ក្រុង​វ៉ាស៊ីនតោន​បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ​។ លើសពីនេះ មន្ត្រី​កូរ៉េខាងជើង​និយាយទៀតថា ការដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន គឺជា​ការប្រកាសសង្គ្រាម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP​។

​ក្នុង​បទសម្ភាសន៍​ជាមួយ AP លោក Han Song Ryol អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​អាមេរិក នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង បញ្ជាក់ថា សកម្មភាព​ថ្មីៗ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន កំពុងតែ​នាំ​ឧបទ្វីប​កូរ៉េ​ខាង​ឈានទៅរក​សង្គ្រាម​ហើយ​។ មន្ត្រីជាន់ខ្ពស់​នេះ​បន្តថា ការប្រឈមមុខ​ដាក់គ្នា​ដ៏​សាហាវ អាច​នឹង​ផ្ទុះឡើង នៅពេលដែល​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ខែក្រោយ​។ 

​ជា​ទម្លាប់​នោះ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​តែង​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​នៅ​ភាគខាងត្បូង​តំបន់​គ្មាន​កងទ័ព​បែងចែក​កូរ៉េ​ទាំងពីរ ហើយ​កូរ៉េខាងជើង​តែង​ឆ្លើយតប​នឹង​សមយុទ្ធ​រួមគ្នា ជា​ពាក្យ​ការ​គំរាម​ផ្សេងៗ ក៏ដូចជា​គំរាម​វាយបក​ផងដែរ​។ ជុំវិញ​បញ្ហា​នេះ លោក Han Song Ryol និយាយថា សមយុទ្ធ​នេះ ក្លាយជា​ការជិះជាន់​យ៉ាង​ចំហ ព្រោះ​មានការ​រាយការណ៍​ថា សមយុទ្ធ​នេះ​រួមបញ្ចូល​ការហ្វឹកហាត់ ដើម្បី​រៀបចំ​ឈ្លានពាន​រដ្ឋធានី​ព្យុងយ៉ាង និង​សំដៅ​ធ្វើឃាត​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន​។  

​ថ្លែង​ក្នុង​បទសម្ភាសន៍​ដដែល មន្ត្រីជាន់ខ្ពស់​រូបនេះ​បន្តថា ការដាក់ទណ្ឌកម្ម​លើ​លោក គីម ជុង​អ៊ុន ជា​ជំហាន​ចុងក្រោយ​ហើយ​។ លោក​អះអាង រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទៅ​ឆ្ងាយ​ដែល​មិន​ការអៀនខ្មាស់ ហ៊ាន​ប្រជែង​នឹង​សេចក្ដីថ្លៃថ្នូរ​ខ្ពស់បំផុត​របស់​កូរ៉េខាងជើង​។ បើតាម​លោក Han ការដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កូរ៉េខាងជើង មានន័យថា អាមេរិក​ឆ្លងកាត់​បន្ទាត់​ក្រហម និង​ចាត់ទុក​សកម្មភាព​នេះ ជាការ​ប្រកាសសង្គ្រាម​។

​ទាក់ទង​នឹង​កម្មវិធី​នុយ​ក្ល​អែរ​វិញ លោក Han Song Ryol ឆ្លើយតប​នឹង​ការ​អះអាងថា មិនមែន​អាមេរិក​ទេ តែ​ជា​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទៅវិញ​ទេ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​។ លោក Han បកស្រាយ​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការចោទប្រកាន់​របស់​អាមេរិក​មកលើ​កូរ៉េខាងជើង កាន់តែ​បើកចំហ​ទៅ ប៉ុន្តែ​អាមេរិក​ទៅ​ទេ ដែលជា​អ្នក​ទីមួយ​អភិវឌ្ឍ​នុយក្លេអ៊ែរ ពង្រាយ​នុយក្លេអ៊ែរ និង​ជា​អ្នក​ទីមួយ​ដែល​ប្រើប្រាស់​អាវុធ​នេះ ប្រឆាំងនឹង​មនុស្សជាតិ​។​

​ជាមួយគ្នានេះ លោក Han Song Ryol ក៏បាន​ព្រមាន​ពី​ហេតុការណ៍​ដែល​អាច​កើតឡើង ស្រប​ពេលដែល​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​។ លោក បន្ថែមថា គ្មាន​នរណា​អាច​ដឹង​ពី​ឥទ្ធិពល​នៃ​ការប្រឈមមុខ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ ហើយ​សកម្មភាព​ប្រទូស្ត​រាយ​របស់​អាមេរិក មានន័យ​ស្មើនឹង​ការ​ប្រកា​សង្គ្រាម ដែល​កូរ៉េខាងជើង​មាន​សិទ្ធិ​ការពារ​ខ្លួន និង​ឆ្លើយតប​ឲ្យ​សក្តិសម​។