កម្លាំង​ទាហាន​ Commandos​ អា​មេ​រិ​ក​ នឹង​មាន​នាវាមុជទឹក​ពិសេស​ខ្នាត​តូច​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​


​គេហទំព័រ​ Popularmechanics​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ឲ្យ​ដឹង​ថា​ កងកម្លាំង​ទាហាន​ Commandos​ របស់​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ Lockheed​ Martin​ ក្នុង​ការ​ផ្គត់ផ្គង់​នាវាមុជទឹក​ពិសេស​ខ្នាត​តូច​ (Mini-Submarines)​ ចំនួន​៣​គ្រឿង​ មាន​តម្លៃ​រហូត​ដល់​១៦៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​អាច​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨-២០១៩​ ខាង​មុខ​ ។​

កម្លាំង​ទាហាន​ Commandos​ អា​មេ​រិ​ក​ នឹង​មាន​នាវាមុជទឹក​ពិសេស​ខ្នាត​តូច​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​

​នាវាមុជទឹក​ពិសេស​ខ្នាត​តូច​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​កងកម្លាំង​ទាហាន​ Commandos​ អា​មេ​រិ​ក​នោះ​ មាន​សមត្ថភាព​ផ្ទុក​នាវិក​បាន​យ៉ាងតិច​៦​នាក់​ អាច​ចរាចរណ៍​ក្នុង​រយៈ​ចម្ងាយ​ជាង​៩០​គីឡូម៉ែត្រ​ និង​ក្នុង​ជម្រៅ​ទឹក​ប្រមាណ​៦០​ម៉ែត្រ​ ៕

Related