ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ការតាំងពិព័រណ៍​លើក​ទី​៣ នៃ​យុទ្ធ​ការគាំទ្រ​ទិញ​ផលិតផល​ខ្មែរ​

​ខេត្ត​ព្រះសីហនុ​៖ លោក សូ សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ភាពម្ចាស់ការ ប្រកប​គុណភាព គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ភាព​ជោគ​របស់​អាជីវកម្ម​និ​មួយៗ​ក្នុង ទីផ្សារ​ប្រ​គួ​ត​ប្រជែង​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់ ងាក​មក ទទួលយក​នូវ​ផលិតផល​ក្នុងស្រុក​ប្រកបដោយ​ភាពជឿជាក់ និង​ទំនុកចិត្ត​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ភោ​ធ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ នា​រសៀល​ថ្ងៃទី​២៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៦​នៅ​ឆ្នេរ​អូ​ឈើទាល ដែល​រៀបចំឡើង​ដោយ ក្រសួង​មន្ទី​ពាណិជ្ជកម្ម ,​សភាពាណិជ្ជកម្ម​ខេត្ត សហ​កាណ៍​ជាមួយ សាលាខេត្ត​ព្រះសីហនុ និង​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដោយមាន​ក្រុមហ៊ុន​ចំនួន​១៤២ ចូលរួម​ដាក់​តាំងនូវ​ផលិត​របស់ខ្លួន​ជូន​អតិថិជន​។

​ស្ថិតក្នុង​ពិធី​តាំងពិព័រណ៍​ដ៏​វិសេសវិសាល​នោះ​ផងដែរ លោក សូ សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានចាត់ទុក​ថា​ព្រិ​ត្តិ​ការណ៍​នេះ គឺជា​ផ្លូវ​មួយ​ដ៏​ល្អ​សម្រាប់​បងប្អូន​អាជីវករ ពាណិជ្ជករ ផលិតករ​ខ្មែរ ក្នុង​ការដើរ​ឆ្ពោះទៅរក​ចំណុច​ចាប់ផ្តើម នៃ​សករាជ​ថ្មី កែប្រែ​នូវ​ការប្រើប្រាស់​ផលិតផល​ដែល​នាំចូល​មកពី​បរទេស ឲ្យ​ងាក​មកប្រើប្រាស់​នូវ​ផលិតផល​របស់​ជាតិខ្មែរ​វិញ​។ ការគាំទ្រ​នូវ​ផលិតផល​ខ្មែរ គឺជា​ចំណែក​មួយ​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​ក​ម្ពុ​ជា​។ ការប្រើប្រាស់​ផលិតផល​ជាតិ វា​ជា​ចលករ​មួយ​ក្នុងការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​បងប្អូន​អាជីវករ ពាណិជ្ជករ​ផលិតករ​ខ្មែរ ក្នុង​ការផលិត​សម្ភារៈប្រើប្រាស់​ផលិត ផល​សិប្បកម្ម​អនុស្សាវរីយ៍ ម្ហូបអាហារ និង​ភេ​ជ្ជៈ លិ​ត​ផល​សុខភាព និង​សម្រស់ សេវាកម្ម ទេសចរណ៍ និង អប់រំ ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​លោក សូ សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បន្តថា ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ងាក​មកប្រើប្រាស់​នូវ​ផលិតផល​ខ្មែរ​ឲ្យ​បាន​ច្រើន​នោះ ដរាបណា​បងប្អូន​អាជីវករ ពាណិជ្ជករ​ផលិតករ​ខ្មែរ ម្ចាស់​សិប្បកម្ម ទាំងអស់​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​អំពី​តម្រូវការ និង​ភាពចាំបាច់​នៃ​យុគ្គ​សម័យថ្មី ដែល​ទាមទា​ឲ្យ​មាន​លក្ខណៈ ស្តង់ដា ប្រកបដោយ​គុណភាព​ខ្ពស់​។​

​លោក ប៉ែន ស៊ី ណាត ម្ចាស់​សិប្បកម្ម​ផលិត​ឱសថ​ធម្មជាតិ​ម្រុំ និង​ស្មៅ​ពុកមាត់​ខ្លា បានបង្ហាញ​ទស្សនៈ​ថា ការតាំង​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ក្រោម​ការផ្តួចផ្តើម​ពី​ក្រសួងពាណិជ្ជកម្ម​នាពេល​នេះ គឺ​ពិតជា​ល្អ​ណាស់ សម្រាប់​បងប្អូន​អាជីវករ ពាណិជ្ជករ​ផលិតករ​ខ្មែរ ម្ចាស់​សិប្បកម្ម ទាំងអស់ ក្នុង​បង្ហាញ​ពី​គំនិត​កែច្នៃ ការផលិត​នូវ​ទំនិញ ការដាំ​ដំណាំ​ផ្សេងៗ អោយ​ប្រជាពលរដ្ឋ អតិថិជន​អ្នកប្រើប្រាស់ ជាពិសេស​អោយ​ឆាក​អន្តរជាតិ បានដឹងថា ផលិតផល​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ ពុំ​ចាញ់​ផលិតផល​ដែល​នាំចូល​មកពី​បរទេស​នោះទេ ដូចនេះ​បងប្អូន​អោយ​ប្រជាពលរដ្ឋ អតិថិជន​អ្នកប្រើប្រាស់ គួរតែ​ងាក​មកប្រើប្រាស់​នូវ​ផលិតផល​ខ្មែរ​សាកល្បង​អោយបាន​គ្រប់ៗ​គ្នា​។​

​ដោយឡែក លោកស្រី ប៉ាក់ ស៊ីថន ម្ចាស់​កសិដ្ឋាន​ដំណាំ​ឫស្សី នៅ​តំបន់​តា​ឡះ ស្ថិតនៅ​ក្នុងឱកាស​តាំងពិព័រណ៍​នោះបាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ផងដែរ​ថា សម្រាប់​ការរៀបចំ​បង្ហាញ​ផលិតផល​ខ្មែរ​នាពេលនេះ វា​ពិតជា​ឱកាស​មាស និង​វា​ជា​កូនសោរ​ដ៏​សំខាន់​ក្នុង​ការចាក់​បើកទ្វារ​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ ដែលជា​ម្ចាស់​អាជីវកម្ម ម្ចាស់​សិប្បកម្ម ម្ចាស់​ក្រុមហ៊ុន​ផលិតផល​ក្នុងស្រុក​បង្ហាញ​ពី​ផលិតផល​របស់ខ្លួន​ទាក់ទាញ​អតិថិជន​ដើម្បី​ព​ង្រី​ផលិតកម្ម​របស់ខ្លួន​ទាំង​បរិមាណ សោ​ភ័​ណ្ឌ​ភាព គុណភាព ធានា​ដល់​សេចក្តីត្រូវការ និង​ការជឿជាក់​ពី​អតិថិជន ដើម្បី​ឆ្ពោះទៅ គោលដៅ​ជោគជ័យ​។ កត្តា​នេះ​នឹងធ្វើ​ឲ្យ​បងប្អូន​ប្រជាកសិករ​ខ្មែរ​ទទួលបាន​ការលើក​កំពស់​ជីវភាព​ចាក​ផុ​តេ​ពី​ភាពក្រីក្រ​។ លោកស្រី ប៉ាក់ ស៊ីថន​បាន​អះអាងថា ពិព័រណ៍​ពាណិជ្ជកម្ម​នៅពេលនេះ ជា​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ នាពេលនេះ​ពិតជា​ល្អ​ណាស់​។​

​សូម​បញ្ចាក់​ផងដែរ​ថា ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ឱកាស​យុ​ទ្ទ​នា​ការទិញ​ទំនិញ​ផលិតផល​ខ្មែរ​នៅ​ឆ្នេរ​អូ​ឈើទាល​ខេត្ត​ព្រះសីហនុ រយះពេល​៤​ថ្ងៃ​២៨ -៣១​កក្កដា នាពេលនេះ​គឺជា​លើក​ទី​០៣​ហើយ​បន្ទាប់ពី​ខេត្តសៀមរាប និង កំពង់ចាម​៕ សមុទ្រ​ខៀវ​

KA-29-07-2016-01 KA-29-07-2016-02 KA-29-07-2016-03 KA-29-07-2016-04