មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ប្រមាណ​ជាង​៣០​នាក់ ទាមទារ​រកប្រាក់​ចំណែក​សមរម្យ​ក្នុង រឿង​ថ្នាក់លើ​ដោះដូរ​ពន្ធនាគារ​ដោយ​ស្ងាត់ៗ​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ពន្ធនាគារ​ប្រមាណ​ជាង​៣០​នាក់ បានដាក់​ញ្ញា​ត្តិ​សុំ​អ​ន្តា​គម​ន៍​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ​ក្នុង​គោលបំណង​រឿង​ដោះស្រាយ​គោលនយោបាយ ជូន​ដល់​ពួកគាត់​ផង គ្រា​ដែល​ពន្ធនាគារ​ថ្មី​ត្រូវបាន​សាងសង់​រួចរាល់​ប្រមាណ​ជា​៧០​ភាគរយ​ទៅហើយ នៅឡើយ​រឿង​ដោះស្រាយ​គោលនយោបាយ​ហាក់បីដូចជា​ស្ងាត់​ដូច​ចោរលួច​សេះ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ពួកគាត់​មានការ​សង្ស័យថា​ត្រូវបាន​គេ​បំភ្លេចចោល ។​

​ទាក់ទិន​នឹង​កង្វល់​របស់​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ពេលនេះ​បាន​បែកធ្លាយ នូវ​ឯកសារ​ពាក្យស្នើសុំ​ជួយ​អន្តរាគមន៍​របស់​មន្ត្រី​ពន្ធនាគារ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​រឿង​ដោះស្រាយ​គោលនយោបាយ​ជូន​ដល់​ពួកគាត់​។ មន្ត្រី​ពន្ធនាគារ​ទាំងនោះ​បាន​ត្អូញត្អែ​នៅក្នុង​ពាក្យស្នើសុំ​ជួយ​អន្តរាគមន៍ ដោយបាន​ស្នើសុំ​ដល់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​មេត្តាជួយ​អន្តរាគមន៍ និង​ជួយ​ដោះស្រាយ​ជា​គោលនយោបាយ ឲ្យ​បាន​សមរម្យ​ដល់​មន្ត្រី​ពន្ធនាគារ​គ្រប់រូប​ពី​បញ្ហា​ដោះដូរ​ទីតាំង​ពន្ធនាគារ​ចាស់​ទៅ​ពន្ធនាគារ​ថ្មី​។​

​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ថ្លែង​តាមរយៈ​លិខិត​នោះ​ថា ពួកគាត់​ទាំងអស់គ្នា​ពុំដែល​បានទទួល​ព័ត៌មាន​ជាក់លាក់​ណាមួយ​ពី​ការដោះដូរ​ពន្ធនាគារ​ខេត្ត​នេះឡើយ​។ មន្ត្រី​ម្នាក់ៗ សុទ្ធតែ​បាន​បម្រើកា​ងារ​នៅទីនេះ​ចន្លោះ​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ​ផ្លា​យ​កន្លង​ទៅហើយ​។ ដូ​ចេះ្ន​ការដោះដូរ​ពន្ធនាគារ​ខេត្ត​គួរតែមាន​ការដោះស្រាយ​ជា​គោលនយោបាយ​ខ្លះៗ ដល់​មន្ត្រី​យើងខ្ញុំ​ទាំងអស់គ្នា​ឲ្យ​បាន​សមស្រប​ដូច​ពន្ធនាគា​រ​ខេត្ត​ផ្សេងៗ​ដែល​បាន​ផ្លាស់ប្តូ​ទីតាំង​ទៅ​កន្លែង​ថ្មី​ដែរនោះ​។

មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ម្នាក់​ក្នុងចំណោម​៣១​នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលដំណឹង​ល្វើយៗ​មកដល់​សព្វថ្ងៃនេះ​មិនដឹងថា ទីតាំង​ពន្ធនាគារ​ចាស់​នេះ គេ​ដោះដូរ​ឬក៏​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ច្បាស់លាស់​នោះទេ​។ ស្រាប់តែ​បច្ចុប្បន្ននេះ​គេ​មក​សាងសង់​របង​ថ្ម​ព័ទ្ធ​យក​ទាំង​ផ្ទះ​ពួកគាត់​ស្នាក់នៅ​អចិ​ន្ត្រៃ​ទៀតផង ប្រការ​នេះហើយ​ទើប​ពួកគាត់​នាំគ្នា​តវ៉ា ស្វែងរក​ការអន្តរាគមន៍​ដោះស្រាយ​គោលនយោបាយ​ឲ្យ​បាន​សមរម្យ​សម្រាប់​ពួកគាត់ បើ​ពុំ​នោះទេ ពួកគាត់​គ្មាន​ជម្រក​ដើម្បី​កូន​ប្រពន្ធ​បន្តទៀត​ឡើយ ។​

​លោក សំ សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ពុំ​អាច​សុំ​ការបំភ្លឺ​ករណី​បាន​នេះ​ទេ ។ បើទោះបីជា​ភ្នាក់ងារ​យក​ព័ត៌មាន​សុំ​ជួប​ដើម្បី​ទទួល​ការបំភ្លឺ​ពី​លោក តែ​លោក​បាន​ឆ្លើយថា​ជាប់​ប្រជុំ​គ្រា​ដែល​លោក​កំពុង​ឈរ​នៅក្នុង​បរិវេណ​ពន្ធនាគារ​នោះ​ក្តី​។ ទោះជា​យ៉ាងនេះ​ក្តី ប្រពន្ធ លោក​ចាងហ្វាង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​បានចេញ​មុខមក​អះអាងថា ទីតាំង​ពន្ធនាគារ​នេះ​គេ មិន​លក់​ទេ គឺ​គេ​ដោះដូរ​អាចាស់​ទៅ​កន្លែង​ថ្មី ដូចនេះ​មិនមាន​ឯកសារ​លក់​ទិញ​ដី​នោះទេ ប្រយ័ត្ន​ចុះផ្សាយ​ខុស គេ​ប្តឹង​ហើយ ។​

​ការចេញមុខ​មក​បក​ស្រាយ​របស់​លោកស្រី​ប្រពន្ធ​លោក​ចាងហ្វាង​គុក​ខេត្ត​ព្រះសីហនុ​ពេលនេះ​បានធ្វើ​ឲ្យ​មហាជន​មានការ​មន្ទិល​សង្ស័យថា ថា​ហេតុអ្វី​បានជា​លោកស្រី ប្រពន្ធ​លោក​ចាងហ្វាង​គុក​រូបនេះ​មាន​ឆាប់​រសើប​ឆ្លើយ​អារ​ការជំនួស​កិច្ចការ​ស្វាមី ព្រោះ​លោកស្រី​ពុំមាន​សមត្ថកិច្ច​បំភ្លឺ​រឿងនេះ​ទេ​។​ ​

​មានការ​អះអាង​បញ្ជាក់​ពី​មន្ត្រី​តវ៉ា​នោះ​ថា ទីតាំង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ចាស់ បើតាម​ដឹង​មាន​ទំហំ​ប្រមាណ​ជាង​៩០​អា​តែប៉ុណ្ណោះ​។ ហើយ​មាន​ទីតាំង​ចំ​កណ្តាល​ទីក្រុង​ស្ថិត ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ចំណែក​ទីតាំង​ថ្មី​មាន​ទំហំ​ដី​ប្រមាណ​ជា​៣​ហិកតា ស្ថិតនៅ ប្របផ្លូវ​ចូលទៅ​រមណីយ៍ដ្ឋាន​ក្បាលឆាយ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ បច្ចុប្បន្ន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​មាន​អ្នកទោស​ជាង​៥០០​នាក់ កំពុង​ស្នាក់​អនុវត្តន៍​ទោសទណ្ឌ​របស់​ពួកគេ ៕ សមុទ្រ​ខៀវ

KA-29-07-2016-05 KA-29-07-2016-07 KA-29-07-2016-08