តុលាការ​បង្គាប់​ឱ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​​ចំនួន​៣៧ពាន់ដុល្លារ

កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានបង្គាប់ឱ្យបង់ប្រាក់សងជំងឺចិត្តដល់លោក ហេង សំរិន ប្រធានរដ្ឋសភាប្រហែល៣៧.៥០០ដុល្លារ បន្ទាប់ពីត្រូវបានរកឃើញពិរុទ្ធភាពពីបទបរិហារកេរ្តិ៍លោកក្នុងទំព័រហ្វេសប៊ុក ដែលបានអះអាងដោយមិនត្រឹមត្រូវថា របប ហេង សំរិន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ ក្នុងឆ្នាំ១៩៧៩ រដ្ឋាភិបាលវៀតណាមបានលើកបន្តុបលោក ហេង សំរិន ឱ្យធ្វើជាប្រធានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK)។ កាលពីខែវិច្ឆិកា លោក សម រង្ស៊ី បានបង្ហោះរូបភាពវីដេអូរបស់ព្រះមហាក្សត្រក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលរិះគន់ក្រុងហា ណូយចំពោះការឈ្លានពាន ដោយចំណងជើងក្រោមរូបភាពមានខ្លឹមសារថា របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ។ មិនមានការកាត់ទោសបែបនេះធ្លាប់បានសម្រេចដោយរបបលោក ហេង សំរិន ទេ ហើយបើទោះជាការបង្ហោះរបស់លោក សម រង្ស៊ី មិនបានលើកឡើងចំឈ្មោះលោក ហេង សំរិន ក៏ដោយ ក៏ប្រធានរដ្ឋសភារូបនេះបានប្ដឹងមេដឹកនាំគណបក្សប្រឆាំងរូបនេះកាលពីឆ្នាំមុនពីបទបរិហារកេរ្តិ៍លោកដែរដោយសារពេលនោះលោកជាប្រធានរដ្ឋនៃរបបនោះ។ ដោយបានភៀសខ្លួនទៅទីក្រុងប៉ារីសមួយថ្ងៃមុនសារបង្ហោះតាមហ្វេសប៊ុកត្រូវបានចាត់ថា ជាបទល្មើស ដើម្បីគេចពីការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំដែលមិនពាក់ព័ន្ធគ្នា ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងការបរទេស លោក សម […]

The post តុលាការ​បង្គាប់​ឱ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​​ចំនួន​៣៧ពាន់ដុល្លារ appeared first on The Cambodia Daily.