នេះ​ជា​ប្រភេទ​ឈឺក្បាល​ទាំង ៣ និង​របៀប​បំបាត់​វា​!

    ​មនុស្ស​ភាគច្រើន​មិន​ថា​តិច​ឬ​ច្រើន​តែង​ជួបប្រទះ​ការឈឺ​ក្បាល​ម្តងម្កាល និង​អ្នកខ្លះ​ឈឺក្បាល​រ៉ាំរ៉ៃ​។ វា​ពិតជា​សំខាន់​ដែល​ត្រូវ​ដឹង​ពី​ប្រភេទ​នៃ​អា​ការៈឈឺ​ក្បាល​ដែល​បណ្ដាលឱ្យ​អ្នក​ឈឺក្បាល​សឹងតែ​បែក​នៅពេល​ខ្លះ​។​

​    ​ប្រសិនបើ​អ្នកដឹង​ពី​ប្រភេទ​ឈឺក្បាល អ្នក​អាច​ព្យាបាល​វា​តាម​វិធី​ត្រឹមត្រូវ​ដោយ​ខ្លួនឯងបាន​។ 

​    ​១. ឈឺក្បាល​ខ្លាំង​នៅ​ម្តុំ​ថ្ងាស​
​    ​ប្រភេទ​ឈឺក្បាល​នេះ​កើតឡើង​ចំពោះ​កុមារ​និង​មនុស្សពេញវ័យ​។ រោគសញ្ញា​ដូចជា តឹង​ណែន​ខ្លាំង​ពេញ​ថ្ងាស វិលមុខ ឬក៏ ឈឺ​ឆៀបៗ នៅ​ម្តុំ​ថ្ងាស​និង​សងខាង​ក្បាល ហើយ​អាចមាន​រយៈពេល​យូរ ឬក៏​ពេញ​មួយថ្ងៃ​។​

​    ​វា​ចាប់ផ្ដើម​ឈឺ​ពី​ថ្ងាស​មុន ហើយ​វា​អាច​បណ្ដាលមកពី​ស្ត្រេ​ស អស់កម្លាំង ថប់​បារម្ភ ឬក៏​ខឹង ឬ ភាព​តឹង​ណែន​ត្រង់​ស្មា ក ស្បែកក្បាល ឬក៏​សាច់ដុំ​ថ្គាម​។​

​    ​២. ឈឺក្បាល​ប្រកាំង (​ឈឺ​មួយ​ចំហៀង​ក្បាល​)
​    ​វា​ចាប់ផ្ដើម​ដូចជា​ឈឺ​វិលមុខ​ខ្លាំង ឬ​ឈឺ​ខ្ទោ​កៗ នៅលើ​ក្បាល​មួយ​ចំហៀង និង​ឈឺ​ច្រើន​ម៉ោង ឬ​ពេញ​មួយថ្ងៃ​។ វា​អាច​បណ្ដាលឱ្យ​យើង ចង់​ក្អួត ក្អួត ឬក៏ រវើរវាយ​។​

​    ​៣. ឈឺក្បាល​នៅ​ម្តុំ​ភ្នែក​
​    ​វា​កើតឡើង​នៅពេលដែល​មានប្រតិកម្ម​គីមី​ក្នុង​ខួរក្បាល​។ រោគសញ្ញា​ដូចជា​ហូរ​ទឹកភ្នែក ឬក៏​ក្ដៅ​ភ្នែក​។​

​    ​* គន្លឹះ​ដើម្បី​កុំឱ្យ​ឈឺក្បាល​
​    ​- ត្រូវ​ប្រយ័ត្ន​របប​អាហារ​របស់​អ្នក​។ អាហារ​ខ្លះ​អាចឱ្យ​អ្នក​ឈឺក្បាល​លើស​ដើម​។​
​    ​- ត្រូវ​កត់ចំណាំ​កាលបរិច្ឆេទ​ឈឺក្បាល​របស់​អ្នក​ក្នុង​សៀវភៅ​មួយ​។​
​    ​- ការ​កត់ចំណាំ​របស់​អ្នក​អាចជួយ​អ្នក​និង​វេជ្ជបណ្ឌិត​ដើម្បី​ស្វែ​ករក​ដំណោះស្រាយ​។​
​    ​- ចៀសវាង​ផឹក​កាហ្វេ ជាតិ​អាល់កុល និង ថ្នាំជក់​។​
​    ​- គ្រប់គ្រង​ស្រេ្ត​ស​របស់​អ្នក​ឱ្យបាន​ល្អ​។​
​    ​- ធ្វើ​លំ​ហាត់ប្រាណ​។​
​    ​- ញ៉ាំ​អាហារ​ធម្មតា និង​សម្រាក​ឱ្យបាន​ច្រើន​៕

នេះ​ជា​ប្រភេទ​ឈឺក្បាល​ទាំង ៣ និង​របៀប​បំបាត់​វា​!