ទឹក​បន្លែ​ផ្លែឈើ​នេះ​សាមញ្ញ​ប៉ុន្តែ​បំបាត់​ហើមពោះ​ពូកែ​ណាស់

    ​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​ហើមពោះ​ពិបាក​ទ្រាំ​ប៉ុនណា​។ មាន​កត្តា​ច្រើនណាស់​ដែល​បង្ក​ឱ្យ​ហើមពោះ​។ នៅពេលណា​ដែល​លោកអ្នក​ហើមពោះ ហើយ​ចង់​បំបាត់​វា​ភ្លាម​ព្រមទាំង​បណ្តេញ​ជាតិពុល​និង​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​ល្អ​ឡើងវិញ​ក្នុងពេល​ដំណាលគ្នា លោកអ្នក​គួរ​ធ្វើ​ទឹកក្រឡុក​ដូចខាងក្រោម​នេះ​។ វា​នឹង​បង្ហាញ​ប្រសិទ្ធភាព​ភ្លាមៗ​ក្រោយ​ពិសា​រួច ហើយ​របៀប​ធ្វើ​គឺ​មិន​ពិបាក​សោះឡើយ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ស្ពៃក្តោប​ពណ៌​ស្វាយ ២ ពែង​

ទឹក​បន្លែ​ផ្លែឈើ​នេះ​សាមញ្ញ​ប៉ុន្តែ​បំបាត់​ហើមពោះ​ពូកែ​ណាស់​    ​- ខិ​ន​ឆាយ​ធំ ឬ ស្ពៃ​ចិន (Celery) ៣ ទង​

ទឹក​បន្លែ​ផ្លែឈើ​នេះ​សាមញ្ញ​ប៉ុន្តែ​បំបាត់​ហើមពោះ​ពូកែ​ណាស់​    ​- ក្រូចឆ្មា ១ ចំហៀង យក​ទាំង​សំបក​

ទឹក​បន្លែ​ផ្លែឈើ​នេះ​សាមញ្ញ​ប៉ុន្តែ​បំបាត់​ហើមពោះ​ពូកែ​ណាស់​    ​- ប៉ោម​បៃតង ១ ចំហៀង 

ទឹក​បន្លែ​ផ្លែឈើ​នេះ​សាមញ្ញ​ប៉ុន្តែ​បំបាត់​ហើមពោះ​ពូកែ​ណាស់​    ​
​    ​* របៀប​ធ្វើ​
​    ​ដំបូង​ត្រូវ​លាង​គ្រឿងផ្សំ​ឱ្យ​ស្អាត ហើយ​ហាន់​គ្រឿងផ្សំ សឹម​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក​។ បន្ទាប់​មកចាក់​យក​ទឹក​មក​ពិសា​ជាការ​ស្រេច​! ហើយ​រង់​ចាំមើល​មួយសន្ទុះ ហើមពោះ​នឹង​បាត់ទៅ​វិញ​ដូច​គេ​ជប់​យ៉ាង​អ៊ីចឹង នេះ​គឺ​ដោយសារ​ស្ពៃក្តោប​ពណ៌​ស្វាយ​សម្បូរ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ខិ​ន​ឆាយ​ធំ​មានគុណ​សម្បត្តិ​ប្រឆាំង​រលាក​និង​ជួយ​ដល់​ការរំលាយ​អាហារ និង ក្រូចឆ្មា​ក៏​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​៕