បន្ទប់​សិច​ក្រុង​រីយោ​រចនា​ឲ្យ​ភ្ញៀវ​ភ្លក្ស​រស​ជាតិ​សិច​បែប​ព្រៃ​ផ្សៃ

ក្រុងរីយោដឹហ្សេនេរ៉ូ: លោកអ្នកមិនអាចលៃលករកបន្ទប់ស្នាក់នៅក្នុងព្រឹត្ដិការណ៍អូឡាំពិកទីក្រុងរីយោមែនដែរទេ? កុំបារម្ភ!វីឡា រ៉េកហ្គីមានគ្រែគេង ថែមទាំងកៅអីសិច និងទ្រុងសិចបែបព្រៃផ្សៃទៀតផង។

ភ្ញៀវទេសចរប្រមាណ ៥០ ម៉ឺននាក់នឹងទៅចូលរួមព្រឹត្ដិការណ៍កីឡាអូឡាំពិកក្រុងរីយោដឹហ្សេនេរ៉ូ ពីថ្ងៃទី ៥ ខែសីហា គឺជាទីក្រុងធំលំដាប់ទី ២ របស់ប្រេស៊ីល ដែលកំពុងតែខិតខំប្រឹងប្រែងដើម្បីធានាឲ្យមានបន្ទប់ស្នាក់នៅគ្រប់គ្រង។

សមត្ថភាពសណ្ឋាគារត្រូវបានពង្រីកបន្ថែម ដោយក្រុមអ្នកចូលរួមពីក្រុមហ៊ុន Airbnb កំពុងតែឆ្លៀតឱកាសរកចំណូល រួមទាំងមុខជំនួញតូចៗនៅក្នុងសហគមន៍ក្រីក្រសម្រាប់ផ្គត់ផ្គង់អ្នកចំណាយទាប។សណ្ឋាគារស្នេហា ដែលគិតថ្លៃតាមម៉ោងគ្មានល្បីឈ្មោះអីសោះនៅក្នុងទីក្រុងក៏កំពុងតែទទួលបានការពេញនិយមខ្លាំងក្លាផងដែរ។

បន្ទប់ស្នាក់ប្រមាណ ៥០០០ ពីសម្ព័ន្ធសណ្ឋាគារ ត្រូវបានដាក់ឲ្យដំណើរការក្នុងតម្លៃទាបជាងរហូតដល់ ៧០ ភាគរយពីតម្លៃមូលដ្ឋាន។ នេះបើយោងតាមលោក អង់តូនីញ៉ូ សេរឃ្វែរ៉ា ជាអនុប្រធានសមាគមសណ្ឋាគាស្នេហាក្រុងរីយោ។

លោកអង់តូនីញ៉ូ និយាយថា៖ «សណ្ឋាគារស្នេហារក្សាពន្ធអាករដដែលសម្រាប់ការស្នាក់រយៈពេល ១២ ម៉ោង នូវតម្លៃប្រមាណពី ១០០ ទៅ ដល់ ៣៧៥ ដុល្លារ»។

គ្រែមូល និងពិតានកញ្ចក់គឺជារចនាប័ទ្មចម្បងដ៏ទាក់ទាញរបស់សណ្ឋាគារទូទៅ។ ប៉ុន្ដែបើភ្ញៀវត្រូវការបន្ទប់ជារចនាប័ទ្មកីឡាអូឡាំពិកសិច លោក សេរឃ្វែរ៉ា បានបង្ហាញពីសណ្ឋាគារផ្ទាល់ខ្លួនឈ្មោះ វីឡា រ៉េកហ្គី អាចជួយបាន។

បន្ទប់ Versailles Suite រចនាប័ទ្មពណ៌មាស និងHollywood Suite ផ្ដល់ភាពទាក់ទាញយ៉ាងពិសេស ខណៈដែលបន្ទប់បំផុសតណ្ហា Japanese Suite និង Sadomasochism Suite រចនាជញ្ជាំងពណ៌ខ្មៅ គ្រែស្រោបស្បែកសត្វ ច្រវាក់ និងទ្រុង។

លោក បានបន្ដថា៖ «បន្ទប់ទាំងនេះសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ។ សណ្ឋាគាររបស់ខ្ញុំនឹងមានភ្ញៀវពេញអំឡុងព្រឹត្ដិការណ៍អូឡាំពិកនេះ»។

គោលបំណងចម្បងរបស់ទីក្រុងរីយោ គឺមានបន្ទប់ស្នាក់នៅប្រមាណ ៦២ ០០០ បន្ទប់ដោយបង្កើនពី ៣ ម៉ឺនបន្ទប់ ពេលក្រុងរីយោបានទទួលសិទ្ធិរៀបចំការប្រកួតអូឡាំពិកឡើងវិញបន្ទាប់ពីឆ្នាំ ២០០៩។

លោក អាល់ ហ្រ្វេដូ ឡូប៉េស ប្រធានសមាគមសណ្ឋាគារក្រុងរីយោ និយាយថា បច្ចុប្បន្ននេះ មានបន្ទប់ដល់ ៥៦ ៥០០ បន្ទប់បានត្រៀមរួចរាល់ ហើយប៉ុន្តែ អ្នកខ្លះបារម្ភថា វានៅតែមិនគ្រាន់៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts