កីឡាករ​កម្ពុជា​កំពុង​តែ​ប្រែប្រួល​មុខមាត់​ថ្មី

ខ្លះ​ពាក់អាវ​ភ្លៀង និង​ខ្លះ​ទៀត​ទ​អង្គុយ​ហាលភ្លៀង មើល​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា និង​សិ​ិ​ង្ហ​បុរី​ដែល​កម្ពុជា បាន​ទទួល​ជោគជ័យ​២​ទល់​នឹង​១ ដោយ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​អំពី​សមត្ថភាព​ក្រុម​កីឡាករ​កម្ពុជា​។

នៅ​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កីឡា​កម្ពុជា​ហាក់ដូចជា​មាន​សន្ទុះ​ខ្លាំង​ដោយ​ដណ្តើម​បានជា​មេដាយមាស និង​ឈ្នះ​ការ​ប្រកួត​ជា​លក្ខណ​:​អន្តរជាតិ​មួយ​ចំនួន​។ ចំណែក​អ្នកគាំទ្រ​កីឡា​ក៏​កាន់តែ​ពុះកញ្ជ្រោល​ដោយ​មាន​មនុស្ស​ចូល​ទស្សនាការ​ប្រកួត​កីឡាបាល់ទាត់​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ​។

វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែល​កម្ពុជា ត្រូវ​តែ​ជំរុញ​វិស័យ​កីឡា​នេះ​អោយ​បាន​ខ្លាំង​។ ម្យ៉ាង​ភាព​ល្បីល្បាញ​ខាង​កីឡា​នឹង​ជួយ​លើក​ស្ទួយ​កេ​រ្ត៍​ឈ្មោះ​ប្រទេស​កម្ពុជា​អោយ​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​ហើយ​ទាក់ទាញ​បរទេស​អោយមក​ទស្សនា​កម្ពុជា​។ ដូច្នេះ​កីឡាករ​ប្រៀប​បីដូច​ជា​ឯកអគ្គរាជទូត​សុ​ឆ​ន្ទះ​ដែល​នឹង​ជួយ​ឃោសនា​ប្រទេស​កម្ពុជា​ផង​ដែរ​។ តាម​រយ​:​កីឡា​កម្ពុជា​ក៏​កាន់តែ​មាន​មិត្ត​ច្រើន​នៅ​ក្នុង​ពិភពលោក​ផង​ដែរ​។

ការ​បណ្តុះ​ស្មារតី​ស្រឡាញ់​កីឡាករ​នៅ​ក្នុង​ចំណោម​យុវជន និង​យុវតី ក៏​មាន​សារសំខាន់​ផង​ដែរ ទាំង​លើ​ផ្នែក​រាង​កាយ ស្មារតី និង​សុខភាព​។ យុវជន និ​យុវតី​ដែល​លេង​កីឡា​នឹង​មាន​សុខភាព​រាង​កាយ​មាំមួន មាន​ប្រាជ្ញា​វាងវៃ និង​មាន​សុខភាព​ល្អ​។ ក្រៅពី​នោះ វា​ក៏​ធ្វើ​អោយ​ពួក​គេ​មិន​ប្រឡូក​នឹង​បញ្ហា​សង្គម​ផ្សេង​ៗ ដូច​ជា​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ផឹក​គ្រឿង​ស្រវឹង​ហួសហេតុ​។

ដោយសារ​សំខាន់​បែប​នេះ រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​លើកទឹកចិត្ត​ផ្សេង​ៗ​ដល់​ក្រុម​កីឡាករ ដើម្បី​អោយ​ពួក​គេ​រឹតតែ​ប្រឹងប្រែង​ប្រកួត ដើម្បី​ដណ្តើម​ជ័យ​ជំនះ​ជូន​ប្រទេស​ជាតិ​។ កីឡាករ​ល្បី​ៗ​ទាំងអស់ ពិ​េ​សស​កីឡាករ​ល្បី​ៗ និង​ពូកែ គួរ​ត្រូវ​បាន​ទទួល​ការ​យកចិត្តទុកដាក់​ឧបត្ថម្ភ ជា​ពិ​េ​សស​ដើម្បី​អោយ​ពួក​គេ​អាច​មាន​ជីវភាព​ធូរធា និង​មាន​ពេល​វេលា​​គ្រប់គ្រាន់​ដើម្បី​ហាត់​ពង្រឹងសមត្ថភាព​៕