សម្រេចចិត្ត ចងក សម្លាប់ខ្លួនឯង ដោយសារ ខឹងប្រពន្ធ ទៅធ្វើការនៅ ស្រុកឆ្ងាយ

ព្រៃវែង៖ ដោយសារ តែតូចចិត្ត ជីវភាព ក្រីក្រពេក គួបផ្សំ និង ប្រពន្ធចាកចោល ទៅធ្វើការនៅស្រុកឆ្ងាយបាត់ទៀតនោះ បានធ្វើឲ្យបុរសម្នាក់ មានគំនិតលែងចង់រស់ ហើយបានសម្រេចចិត្តចងក សម្លាប់ខ្លួនឯងតែងម្ដង នៅម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នេះ ស្ថិតក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង។ 

បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា​ បុរសដែលគិតខ្លីម្នាក់នេះ មានឈ្មោះ ពិន ភុន អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ិច នាង អាយុ៤១ឆ្នាំ និងមានកូន៧នាក់ មានទីលំនៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង ។ តាមការបញ្ជាក់ពីសាក្សី ដែលជាអ្នកជិតខាង របស់ជនរងគ្រោះ និងជាអ្នកបានឃើញជនរង គ្រោះមុនគេផងនោះ បានឲ្យដឹងថា ជនរងគ្រោះបានប្រើក្រមារចំនួន ២មូលចូលគ្នា រួចចងករបស់ខ្លួន ដោយទាក់ទៅ នឹងរនងផ្ទះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ហើយត្រូវបានគេប្រទះឃើញ នៅម៉ោងជាង ១១ព្រឹក ថ្ងៃទី២៩ កក្តដានេះ នៅលើផ្ទះរបស់ជនរងគ្រោះតែម្តង ។ នៅពេលប្រទះឃើញបែបនេះភ្លាម អ្នកឃើញហេតុការណ៍ ក៏បានស្រែកឆោឡោឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញភូមិ និងបានរាយការណ៍ទៅ សមត្ថកិច្ចចុះទៅពិនិត្យ កន្លែងកើតហេតុភ្លាមៗផងដែរ ។

មន្រ្តីនគរបាលស្រុកពាមរក៌ ដែលចុះទៅពិនិត្យ សាកសពជនរងគ្រោះ បានបញ្ជាក់ថា នៅលើខ្លួនប្រាណសព ឃើញមានស្នាមជាំនៅបំពង់ក គួបផ្សំ និងសាក្សីអះអាងថា សាកសព លានអណ្តាតមកក្រៅទៀត ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើ អត្តឃាតខ្លួនឯងពិតប្រាកដមែន ទើបប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណីតែម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ករណីស្រដៀងនេះក៏ទើបតែកើតឡើងផងដែរ ចងកសម្លាប់ខ្លួន​ លុះពីរថ្ងៃក្រោយ​ ពោលគឺនៅម៉ោង​ ៨៖៣០នាទីព្រឹក​ ថ្ងៃទី១៨​ ខែមិថុនា​ ទើបអ្នកភូមិប្រទះឃើញ បង្ករភាពភ្ញាក់ផ្អើល​ ពេញភូមិជើងវត្ត ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ លីម សារ៉ាន់ ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅ​ ក្នុងភូមិជើងវត្ត​ សង្កាត់សួង​ ក្រុងសួង​ ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៦​ ខែមិថុនា​ រហូតដល់ថ្ងៃទី១៨​ ទើបអ្នកភូមិប្រទះឃើញ។

អាជ្ញាធរមូលដ្ឋាន​ បានបន្តថា​ ជនរងគ្រោះ បានយកក្រម៉ាចងកសម្លាប់ខ្លួនឯង ក្នុងផ្ទះ​ ហើយមូលហេតុ​ នោះកន្លងមកជនរងគ្រោះ ចេះតែផឹកស្រារជាញឹកញាប់ ណាមួយខូចចិត្តប្រពន្ធរត់ចោល រយៈ​ពេល​ ជិតមួយខែហើយ​ ជាហេតុនាំឲ្យជនរងគ្រោះ សម្រេចចិត្តគិតខ្លីបែបនេះ ទៅ តែពុំមានអ្នកណាដឹងភ្លាមនោះទេ ទើបតែព្រឹកទី១៨​ មិថុនា​ នេះទើបអ្នកភូមិប្រទះឃើញ​ រួចក៏រាយការណ៍មកសមត្ថកិច្ច ហើយ​សមត្ថកិច្ចបានធ្វើការពិនត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងក សម្លាប់ខ្លួនឯងមែន ហើយអាចនិងស្លាប់រយៈពេល២ថ្ងៃ​ ហើយព្រោះថាសពមានសភាពហើមស្អុយហើយនោះ ក្រោយពេលពិនិត្យ រួចសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សម្រេចចិត្ត ចងក សម្លាប់ខ្លួនឯង ដោយសារ ខឹងប្រពន្ធ ទៅធ្វើការនៅ ស្រុកឆ្ងាយ

សម្រេចចិត្ត ចងក សម្លាប់ខ្លួនឯង ដោយសារ ខឹងប្រពន្ធ ទៅធ្វើការនៅ ស្រុកឆ្ងាយ

សម្រេចចិត្ត ចងក សម្លាប់ខ្លួនឯង ដោយសារ ខឹងប្រពន្ធ ទៅធ្វើការនៅ ស្រុកឆ្ងាយ