វិធីធ្វើ៖ បុក​ល្ហុងស្ត្រ​ប៊ឺ​​រី​

6 Videos


** គ្រឿងផ្សំ

– ស្តរប៊ើរី ១០ ផ្លែ

P9

វិធីធ្វើ៖ បុក​ល្ហុងស្ត្រ​ប៊ឺ​​រី​

– រ៉ាសប៊ើរី កន្លះ កូនចាន
– ប្លូប៊ើរី កន្លះ កូនចាន
– ម្នាស់ ( ចំណិតតូចៗ ) ១ កូនចាន
– ផ្លែគីវី ១ ផ្លែ
– ផ្លែប៉ោមសំបកពណ៌បៃតងនិងក្រហម កន្លះផ្លែ
– ទឹកត្រី ២ ស្លាបព្រាបាយ
– ទឺកក្រូចឆ្មារ ២ ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ ស្លាបព្រាបាយកន្លះ
– ម្ទេសខ្មាំង ៥ គ្រាប់
– ខ្ទឹមស ៧ កំពិស
– គ្រាប់អាល់ម៉ង់ឬសណ្តែកដីលីង កន្លះ កូនចាន
– ស្លឹកជីរអង្កាមសម្រាប់តុបតែង

** វិធីធ្វើ
១ – ហាន់ផ្លែគីវី ស្តរប៊ើរី ម្នាស់ ផ្លែប៉ោមពណ៌បៃតងនិងក្រហម ជាចំណិតតូចៗល្មមបរិភោគ ត្រៀមទុកសិន ។
២ – បុកច្របល់ម្ទេសខ្មាំង ខ្ទឹមស ចូលគ្នាឱ្យម៉ត់ ត្រៀមទុក ។
៣ – ផ្សំទឹកត្រី ទឹកក្រូចឆ្មារ ទឹកឃ្មុំ បញ្ចូលគ្នា ។ ដួសចំណែកទឹកញាំលាយផ្សំមួយនេះត្រៀមទុក ។
៣ – ចាក់ផ្លែឈើបានខាងលើដាក់ក្នុងចានធំមួយរួចចាក់ទឹកញាំ លាយផ្សំបញ្ចូលគ្នាឱ្យសព្វ ។ បន្ទាប់ពីនោះ ដាក់ស្លឹកជីរអង្កាមបញ្ចូលជាការស្រេច ៕

                                                                                         ដេប៉ូ

វិធីធ្វើ៖ បុក​ល្ហុងស្ត្រ​ប៊ឺ​​រី​