សន្ទុះដ៏ខ្លាំងនៅបរទេស ជំរុញឲ្យវិស័យឧស្សាហកម្មស្មាតហ្វូន Huawei កើនឡើងលើសពីការរំពឹងទុក

ចិន៖​ កាលពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2016 ក្រុមហ៊ុនមេ Huawei Consumer Business Group បានប្រកាស អំពីលទ្ធផលហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំ2016 ដោយ ចំណូលផ្នែកលក់ស្មាតហ្វូន សម្រាប់ ឆមាសទី១ ក្នុងឆ្នាំ2016 បានកើន 41% ធៀបនឹងឆ្នាំមុន គឺកើនដល់ 77.4 ពាន់លានយាន់ ដែលគិតជាដុល្លារ សហរដ្ឋអាមេរិកប្រហែល 11.61 ពាន់លានដុល្លារ។ ការបញ្ចេញលក់ស្មាតហ្វូនមានចំនួន 60.56 លានគ្រឿង គឺកើនឡើង 25% បើប្រៀបធៀបឆ្នាំមុន។

យោងទៅតាម IDC ការលក់ចេញស្មាតហ្វូន ទៅកាន់ទីផ្សារអន្តរជាតិ នៅឆមាសទីមួយឆ្នាំ2016 មានការកើន ឡើង 3.1% ដែលបង្ហាញពីសន្ទុះដ៏ខ្លាំងរបស់ Huawei ក្នុងវិស័យទីផ្សារឧស្សាហកម្ម។

លោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុនមេ Huawei Consumer Business Group បានមាន ប្រសាសន៍ថា “យើងបានមើលឃើញពីវិសាលភាពនៃការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងវិស័យ ទីផ្សារ ស្មាតហ្វូនជាន់ខ្ពស់ ដូចជាទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសជឿនលឿនមួយចំនួនរួមមាន អាហ្វ្រិកខាងជើង អាស៊ីកណ្ដាល និងអាមេរិកឡាទីនជាដើម ”

“យើងបានបន្តរក្សាលំនឹងកំណើនដ៏រឹងមាំនេះ ជាមួយនឹងទីផ្សារប្រកួតប្រជែងខ្ពស់នៃស្មាតហ្វូន ដែលសបញ្ជាក់ឲ្យឃើញពី ការប្ដេជ្ញាចិត្តយូរអង្វែងរបស់ Huawei ចំពោះនវានុវត្តន៍ ការរំពឹងទុកមុន នូវការនិយមរបស់អតិថិជន និងយុទ្ធសាស្ត្រទ្វេមុខ ផ្ដោតលើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។ ដោយសម្លឹងឆ្ពោះទៅ រកអនាគតកាល យើងនឹងបន្តធ្វើការជាមួយ ដៃគូឧស្សាហកម្មរបស់យើង ដើម្បីផ្ដល់ដល់អតិថិជននូវកម្រិតសេវាកម្ម និងការអភិវឌ្ឍន៍លើផលិតផលថ្មីៗ ប្រកបដោយនវានុវត្តន៍ប្រសើរបំផុត និងការអភិវឌ្ឍន៍លើផលិតផលថ្មីៗ ប្រកបដោយនវានុវត្តន៍ ដែលមានរួមបញ្ចូលនូវបច្ចេកវិទ្យា គុណភាព និងស្ទីលទាន់សម័យ”

រចនាសម្ព័ន្ធចំណូលដែលសុទិដ្ឋិនិយម ឆ្លុះបញ្ចាំងពីកំណើនឡើងនៃទីផ្សារក្រៅប្រទេស ហួសទីផ្សារក្នុងស្រុក
នៅក្នុងឆមាសទី១ ឆ្នាំ ២០១៦ ក្រុមហ៊ុនមេ Huawei Consumer Business Group បានលើកតម្កើង រចនាសម្ព័ន្ធចំណូលដែលសុទិដ្ឋិនិយម បានកំពុងឆ្លុះបញ្ចាំងថា ទីផ្សារអន្តរជាតិ កើនឡើងលឿនជាង ប្រទេសចិន 1.6 ដង។ យោងតាម GFK បង្ហាញថាទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ជាសកល សម្រេចបាន 11.4% នាបំណាច់ខែឩសភា ឆ្នាំ២០១៦។ក្នុងចំណោមទីផ្សារស្មាតហ្វូន តម្លៃចន្លោះ 500-600 ដុល្លារ ទីផ្សារភាគហ៊ុន Huawei បានកើនឡើង 10% ។

លទ្ធផលដ៏ល្អនេះ ត្រូវបានកត់ត្រានៅក្នុងទីផ្សារស្មាតហ្វូនអឺរ៉ុប និងវាយទម្លុះចូលទីផ្សារជាន់ខ្ពស់។
យោងតាម GFK បង្ហាញថា ទីផ្សារភាគហ៊ុន ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei កើនច្រើនជាង 15% នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន។

នៅក្នុងទីផ្សារជាន់ខ្ពស់ ដូចជាចក្រភពអង់គ្លេស អាឡឺម៉ង់ និងបារំាង Huawei ទទួលបានជោគជ័យក្នុង ការវាយទម្លុះយកទីផ្សារជាន់ខ្ពស់នេះផងដែរ។

ចំពោះប្រទេសចំបងៗ ពីអាព្រិចខាងជើង និង ប៉ាស៊ីហ្វិចខាងត្បូង Huawei បានបង្កើនភាគហ៊ុនទី ផ្សារមួយចំនួនទៀត។ ក្នុងប្រទេសអេស៊ីប ទីផ្សារភាគហ៊ុន Huawei បានកើនឡើងច្រើនជាង 20% ហើយនិងនៅក្នុងប្រទេស នូវែលហ្សេឡង់ ទីផ្សារភាគហ៊ុន Huawei បានកើនឡើងច្រើនជាង 15%3។

កំណើនខ្លាំងក្លានៃការលក់ គឺជាភាពជោគជ័យក្នុងការមួយបញ្ចូលគ្នា នៃទីផ្សារអាមេរិកឡាទីន និង អាស៊ីកណ្តាល។ ក្នុងប្រទេសមួយចំនួន ការលក់ចេញស្មាតហ្វូនពីមានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន។
ក្នុងប្រទេសចិន Huawei បន្តភាពជាអ្នកនាំមុខគេ ផ្នែកឧស្សាហកម្មជាមួយ នឹងទីផ្សារភាគហ៊ុន 18.6% នេះបើយោងតាម GFK របាយការណ៏ក្នុងខែមិថុនា។

Huawei កំពុងតែផ្ដោតលើនវានុវត្តន៍ដ៏សំខាន់
ដោយទទួលបានកំណើន នៃការលក់ដ៏មានសារៈសំខាន់ ក្រុមហ៊ុនមេ Huawei Consumer Business Group បន្តបង្ហាញការប្ដេជ្ញាចិត្តកាន់តែរឹងមាំថែមទៀត លើនវានុវត្តន៍ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍជុំវិញពិភពលោក ជាមួយនឹងរបក គំហើញថ្មី និងផលិតផល កម្មវិធី និងម៉ាកសញ្ញា។

ផលិតផលមេសំខាន់ៗរបស់ Huawei ដូចជា P9 Mate 8, Honor V8 និង MateBook ត្រូវបានទទួលស្គាល់ពីអតិថិជនជុំវិញពិភពលោក។ កម្រិតនៃការលក់របស់ Mate 8 បានកើនឡើង65% ធៀបនឹងការលក់ Mate 7 ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2015។

លើសពីនេះ ស្មាតហ្វូន P9 & P9 Plus 4.5 លានគ្រឿង ត្រូវបានលក់ចេញដែលចំនួនលក់ជាអន្តរជាតិនៃស្មាតហ្វូននេះកើន 120% ដោយធៀបជាមួយការលក់ P8 ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ2015។ MateBook ដែលជាផលិតផល notebook ដំបូងរបស់ Huawei ត្រូវបានចរាចរណ៍លក់ក្នុងបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមមានសហរដ្ឋអាមេរិកផងដែរ។

ក្រុមហ៊ុន Huawei Consumer Business Group កំពុងបន្តប្រកាន់ភ្ជាប់នូវយុទ្ធសាស្រ្តក្នុងការប្ដេជ្ញាចិត្តជាសកល។ គិតមកដល់ខែឧសភា ឆ្នាំ2016 មានហាងលក់រាយចំនួន 35,000 ហាងទូទាំងពិភពលោក កំពុងតែមានផ្គត់ផ្គង់ផលិតផល Huawei ដែលកើនបាន 116% ក្នុងរយៈពេលដូចគ្នា ធៀបនឹងឆ្នាំកន្លង។ យោងទៅតាម GFK ហាង Huawei គ្របដណ្ដប់ជុំវិញពិភពលោក កើនដល់150ពាន់ ហាង។

Huawei កំពុងខិតខំប្រឹងប្រែងបន្តវិនិយោគ លើយុទ្ធសាស្រ្តធនធានទីផ្សារដូចជា កីឡា ជីវិតរស់នៅ ភាពស៊ីវីល័យ និងការកម្សាន្ត ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលអាចផ្សារភ្ជាប់ ភាពរស់រវើកនៃ ម៉ាកយីហោនឹង ភ្ជាប់ជាមួយអតិថិជននៅជុំវិញ ពិភពលោកដោយបង្កើនការយល់ដឹងនិងទទួលស្គាល់ Huawei ទូទាំងសកល។

Huawei ក៏បន្តសហការជាមួយដៃគូឈានមុខក្នុងទីផ្សារមួយចំនួនដូចជា Leica, Swarovski, Harman Kardon, Audi, Google, Microsoft និង Intel ក្នុងចំណោមបណ្ដាហាងជាច្រើនទៀត ដើម្បីផ្ដល់ជូនដល់អតិថិជននូវនវានុវត្តន៍ឈានមុខ។
នៅក្នុងឆ្នាំ2016 ជាថ្មីម្ដងទៀត Huawei បានជាប់ជាកំពូលម៉ាកសញ្ញាដែលមានតម្លៃបំផុតក្នុង ចំណោមកំពូលម៉ាក សញ្ញាទាំង 100 របស់ពិភពលោក (BrandZTM Top 100 Most Valuable Global Brands)។ តម្លៃរបស់ Huawei ដែលមានចំនួន 18,652 ពាន់លានដុល្លារ ធ្វើឲ្យម៉ាកសញ្ញានេះ ដូរទីតាំងពីលេខរៀងទី 70 ក្នុងឆ្នាំ2015 មក លេខរៀងទី 50 ក្នុងឆ្នាំ2016។
Huawei បានដើរលើផ្លូវត្រូវ ដើម្បីបន្តវាយលុកចូលក្នុងទីផ្សារ smartphone ឧបករណ៍ពាក់បាន ឧបករណ៍ smart home ផ្នែកផ្ទុកឯកសារ cloud businesses ដោយប្រែក្លាយខ្លួនទៅជា ដំណោះស្រាយមួយចប់ និងអ្នកផ្គត់ផ្គង់ សេវាកម្មលើកម្មវិធី និងផ្គត់ផ្គង់ដល់អតិថិជននូវ មធ្យោបាយកាន់តែងាយស្រួលនិងឆ្លាតវៃសម្រាប់ជីវិត។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សន្ទុះដ៏ខ្លាំងនៅបរទេស ជំរុញឲ្យវិស័យឧស្សាហកម្មស្មាតហ្វូន Huawei កើនឡើងលើសពីការរំពឹងទុក