សារៈសំខាន់​របស់​ជាតិ​ទង់​ដែង ចំពោះ​សុខភាព​

សារៈសំខាន់​របស់​ជាតិ​ទង់​ដែង ចំពោះ​សុខភាព​


សារៈសំខាន់​របស់​ជាតិ​ទង់​ដែង ចំពោះ​សុខភាព​

​​មនុស្សពេញវ័យ​ត្រូវការ​ជាតិ​ទង់ដែង ៩០០ ម៉ៃក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ ដែល​អ្នក​អាច​នឹង​ទទួលបាន​បាន​យ៉ាង​ងាយ តាមរយៈ​ការ​ញ៉ាំ​ទឹក​ពីរ​កែវ ដែល​ផលិត​ពី​ទង់ដែង​ចំនួន ពីរ​ទៅ​បី​កែវ​ប៉ុណ្ណោះ​។ ទង់​ដែង ក៏​មិន​ខុស​ពី​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​ដែរ គឺ​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​។ ចាប់ពី​ជួយ​សម្រក​ទម្ងន់​រហូត​ដល់​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ខាងក្រោម​នេះ គឺជា​ហេតុផល​ផ្សេង​ទៀត ដែល​ទង់ដែង​ជួយ​ឲ្យ​មនុស្ស​យើង​មាន​សុខភាព​ល្អ​។

ជួយ​សម្រក​ទម្ងន់​
តាម​ការ​សិក្សា​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន Nature Chemical Biology ក្នុង​ឆ្នាំ ២០១៦ បានឲ្យដឹងថា ទង់ដែង​ដើរតួនាទី​ដ៏​សំខាន់​មួយ ក្នុង​ការរំលាយ​ជាតិ​ខ្លាញ់ ដើម្បី​ប្រើ​ជា​ថាមពល និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​។ វា​ក៏​ទៅ​ទង់​ស្កាត់​សកម្មភាព​របស់​អង់​ស៊ីម Phosphodiesterase 3 (PDE3) ដែល​ការពារ​មិន​ឲ្យ​អាហារ​រំលាយ​ដែរ​។

ពង្រឹង​ដល់​សមត្ថភាព​ខួរក្បាល​
តើ​អ្នក​មាន​ដឹង​ទេ​ថា កង្វះ​ជាតិ​ទង់​ដែង ក្នុងពេល​មាន​ផ្ទៃពោះ អាច​នាំឲ្យ​មាន​ការលូតលាស់​មិន​គ្រប់​គ្រាន់ ចំពោះ​រចនាសម្ព័ន្ធ​រាងកាយ សរសៃប្រសាទ និង​ប្រព័ន្ធ​ភាពស៊ាំ​ទៅជា​ខុស​ធម្មតា ចំពោះ​ទារក​ក្នុង​ផ្ទៃ​ដែរ​ទេ​? នេះ​ដោយសារ​តែ ទង់​ដែង ជា​តម្រូវការ​ដ៏​សំខាន់ ដើម្បី​សំយោគ​ស្រទាប់​ជាតិ​ខ្លាញ់ Phospholipids ដែល​ដើរតួនាទី​សំខាន់​មួយ ក្នុង​ការបង្កើត​ជា​ស្រោម​សរសៃប្រសាទ ដើម្បី​ការពារ​សរសៃប្រសាទ ព្រមទាំង​ពង្រឹង​ដល់​សកម្មភាព ខួរក្បាល​របស់​ទារក​ទៀតផង​។

ការបង្ក​រោគ​ដោយ​បាក់តេរី ផ្សិត និង​វីរុស​
ទង់​ដែង មាន​សមត្ថភាព​សម្លាប់​មេរោគ​ដ៏​អស្ចារ្យ ដែល​អាច​បង្ការ​ការបង្ក​រោគ​ទាំង​បាក់តេរី ផ្សិត និង​វីរុស ព្រមទាំង​ព្យាបាល ការបង្ក​រោគ​នានា​ទៀត​ផង​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ទង់ដែង នឹង​ជួយ​កាត់បន្ថយ ការឆ្លង​ជំងឺ​ក្នុង​មន្ទីរពេទ្យ ជំងឺ​ដោយសារ​ចំណីអាហារ និង​ព្យាបាល​ជំងឺ​ទឹក​ស៊ីជើង​ទៀត​។

កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ស្លេកស្លាំង​
ទង់​ដែង ត្រូវ​បាន​ចូលរួម ក្នុងការ​បឺត​ស្រូប​ជាតិ​ដែក​ដែរ​។ កង្វះ​ជាតិ​ទង់ដែង​ក្នុង​រាងកាយ អាច​ធ្វើឲ្យ​ប្រឈម​ខ្លាំង នឹង​ជំងឺ​ស្លេកស្លាំង ដោយសារ​កង្វះ​ជាតិ​ដែក​ក្នុង​ឈាម​។ ជាតិ​រ៉ែ​មួយ​នេះ ក៏​ជួយ​ដល់​ការបង្កើត​កោសិកា​គ្រាប់​ឈាម​ថ្មីៗ​ដែរ តាមរយៈ​ថែរក្សា​កម្រិត​ជាតិ​ដែក និង​សម្រួល​ដល់​លំហូរ​ជាតិ​ដែក​ក្នុង​ឈាម​។

បង្ការ​ជំងឺ​បេះដូង​
បើសិន​ជា​អ្នក​ខ្វះ​ជាតិ​ទង់ដែង​ក្នុង​ឈាម ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺ​លើស​សម្ពាធ​ឈាម​នឹង​មាន​កាន់តែ​ខ្ពស់​។ ទង់​ដែង គឺជា​អង់​ទី​អុកស៊ី​ដង់​ធម្មជាតិ​មួយ ដែល​ជួយ​ដល់​ការផលិត​សារធាតុ Prostaglandins ដែល​អាច​បង្ការ​ការ​រ​លា​ក និង​ការខូចខាត​សរសៃឈាម​អាកទែ​បាន ដូច្នេះ វា​ក៏​មិនឲ្យ​មាន​ផលវិបាក ដល់​សរសៃឈាម និង​បេះដូង​ដែរ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។