​គន្លឹះ​របប​អាហារ ដើម្បី​ថង់ទឹកប្រមាត់ មាន​សុខភាព​ល្អ​

​គន្លឹះ​របប​អាហារ ដើម្បី​ថង់ទឹកប្រមាត់ មាន​សុខភាព​ល្អ​


​គន្លឹះ​របប​អាហារ ដើម្បី​ថង់ទឹកប្រមាត់ មាន​សុខភាព​ល្អ​

​ថង់​ទឹកប្រមាត់ គឺជា​សរីរាង្គ​មួយ​ប្រភេទ សម្រាប់​ផ្ទុក​ទឹក​ប្រមាត់ ដែល​ផលិត​ចេញ​ពី​ថ្លើម ដែល​មាន​នាទី​ជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់ និង​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ​សម្បូរ​ជា​តិកូ​ឡេ​ស្តេ​រ៉ុល មិន​ត្រឹមតែ​បង្កើន​ការ​ប្រឈម​ជំងឺ​បេះដូង​ទេ តែ​ក៏​អាច​កើត​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដែរ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​សាមញ្ញៗ ដែល​អាច​ជួយ​បង្ការ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​។

កុំ​តម​អាហារ​ជ្រុល​
បើសិន​ជា​អ្នក​កំពុងតែ​ធាត់ និង​មាន​គម្រោង​តម​អាហារ​ជ្រុល​ដើម្បី​សម្រក​ទម្ងន់​លឿន​នោះ ចូរ​បោះបង់​គំនិត​នេះ​ទៅ ព្រោះ​វា​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង​ដល់​ថង់ទឹកប្រមាត់​បាន​។ តាមពិត ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ទៀងទាត់ គឺជា​គន្លឹះ​ដ៏​សំខាន់ ដើម្បី​ថែរក្សា​ទម្ងន់​ឲ្យនៅ​ធម្មតា​ហើយ​។

កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ឆា ឬ​ចៀន​
ពិតណាស់ ការ​ញ៉ាំ​អាហារ​អាហារ​ឆា ឬ​ចៀន​ច្រើន​អាច​រំខាន​ដល់​ការរំលាយ​អាហារ និង​បង្ក​ការ​រលាក​ដល់​ភ្នាស់​របស់​ថង់ទឹកប្រមាត់​បាន ដូច្នេះ វា​អាច​នឹង​មាន​បញ្ហា​ច្រើន​ដែរ​។ ដូច្នេះ ចូរ​ព្យាយាម​ញ៉ាំ​ផ្លែឈើ និង​បន្លែស្រស់ៗ​ជំនួស​វិញ​ទៅ ដើម្បី​ពង្រឹង​ដល់​មុខងារ​សរីរាង្គ​មួយ​នេះ​។

ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ក្នុង​កម្រិត​មធ្យម​
តើ​អ្នក​ញ៉ាំ​អាហារ​កៃ​ឆ្នៃ ដូចជាប័​រហ្គ័​រ ភីហ្សា ហ​ត​ដក​ញឹកញាប់​ប៉ុណ្ណា​ដែរ​ទេ​? មែន​ហើយ បើសិន​ជា​ញឹកញាប់​មែន​នោះ វា​គួរតែ​ដល់​ពេល​ដល់​ត្រូវ​កាត់បន្ថយ​ហើយ ព្រោះ​កាលណា​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន វា​នឹង​ដាក់​សម្ពាធ​កាន់តែខ្លាំង ទៅលើ​ថង់ទឹកប្រមាត់ និង​រំខាន​ដល់​ការបញ្ចេញ រស​រំលាយ​អាហារ​បាន​។​

ចន្លោះ​ពេល​ញ៉ាំ​អាហារ​យូរៗ​ពេក​
បើសិន​ជា​អ្នក​ជឿថា ការ​ញា់ំ​អាហា​រម្តង​ក្នុង​មួយ​ថ្ងៃ ឬ​ទុក​ចន្លោះ​ពេល​ញ៉ាំ​អាហារ​យូរ គឺជា​រឿង​ធម្មតា​នៅពេល​កំពុង​តែ​ព្យាយា​សម្រកទ​ម្ងន់​នោះ វា​ពិតជា​រឿង​មួយ​ខុស​ទាំងស្រុង​ហើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​ឲ្យបាន​ញឹកញាប់ និង​ញ៉ាំ​អាហារ​ទៀង​ពេលវេលា​រាល់ថ្ងៃ ទើប​អាច​ថែរក្សា​សុខភាព​ថង់ទឹកប្រមាត់​បាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។