តារាសម្តែងស្រី នៅ សូនីតា នាំយកថវិកាមួយចំនួន ជូនលោកគ្រូ ផ្លុង មឿក

ភ្នំពេញ៖ គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ តារាសម្តែងស្រី កញ្ញា នៅ សូនីតា បាននាំយកថវិកាមួយចំនួន ជូនលោកគ្រូព្រឹទ្ធិចារ្យ ផ្លុង មឿក ដែលលោកជាសិល្បៈករជើងចាស់ ធ្លាប់សាងស្នាដៃជាច្រើន ដោយការសម្តែងនូវរឿងបុរាណនានា ហើយអ្វីដែលជាទីចាប់អារម្មណ៍ទៀតនោះ គឺលោកគ្រូធ្លាប់សម្តែងដើរតួជា ឪពុករបស់ លោក ខេមរៈ សេរីមន្ត នៅក្នុងបទចម្រៀង «បេះដូងអ្នកចម្រៀង» ថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះលោកតាកំពុង ធ្លាក់ខ្លួនឈឺចាស់ជរា ដោយរោគគាពាធ និងគ្មានលទ្ធភាពអាចទិញថ្នាំ​សង្កូវ​ សំរាប់ព្យាបាលជំងឺបាន រីឯភរិយារបស់លោកគ្រូវិញ ក៏មានជំងឺ មិនអាចក្រោកពីកន្ទេលរួចទៀត ដោយមានទឹកចិត្ត កញ្ញា នៅ សូនីតា ក៏បាននាំយកជាថវិកាមួយចំនួន ជូនលោកគ្រូ ព្រមទាំងបានសរសេរជាសារ បង្ហាញពីអារម្មណ៍ក្តុកក្តួល នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖

«ព្រឹកមិញនេះខ្ញុំបាននាំយកថវិកាដែលសប្បុរសជន និងបងប្អូននៅក្នុងFacebook ទៅជូនលោកគ្រូ មឿក ដែលជាសាស្ត្រចារ្យ មួយរូបដែលមានវ័យចំណាស់ទៅហើយ គួបផ្សុំជាមួយជំងឺប្រចាំកាយ ដែលមិនអាចបន្តការងារសិល្បៈបាន សូម្បីតែភរិយាលោកគ្រូក៏មានជំងឺ ក្រោកពីកន្ទេលមិនរួចទេ លោកគ្រូអស់លទ្ធភាពបន្តការព្យាបាលទៀតហើយ ជាមួយនឹងការបង់ថ្លៃឈ្នួលផ្ទះជារៀងរាល់ខែ ពួកគាត់នៅជាមួយកូនស្រី ដែលមានប្រាក់ខែតិចតួច មិនគ្រប់នឹងការចំណាយប្រចាំថ្ងៃទេ រកព្រឹកខ្វះល្ងាច ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ គាត់ប្រាប់ថ្ងៃខ្លះគាត់ឃ្លាន គុយទាវ ផ្លែឈើ រហូតដល់ថ្នាក់យំ ព្រោះគាត់តូចចិត្ត ដែលមិនមានប្រាក់គ្រប់គ្រាន់សំរាប់ទិញ ពួកគាត់មានតែលើកដៃសំពះអំពាវនាវអោយសប្បរសជនជួយ ព្យាបាលជំងឺ និងផ្តល់អាហារឆ្ងាញ់ៗ ដល់ពួកគាត់នូវជីវិតចុងក្រោយផង ជាពិសេសគាត់លើកដៃសំពះដល់ លោកជំទាវ កតិព្រឹត្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុនសែន ដែលលោកជាប្រធាន កាកបាទក្រហម និង ជាទេវតាប្រោះព្រំ អ្នកជួប គ្រោះក្រលំបាកដូចជារូបពួកគាត់ នៅដង្ហើមចុងក្រោយផង ព្រោះពួកគាត់បំរើសិល្បៈទាំងពីរនាក់ប្តី ប្រពន្ធស្ទើរមួយជីវិតហើយ អាចចូលរួមជាមួយនាងខ្ញុំក៏បាន ព្រោះខ្ញុំនៅមានសំភារះមួយចំនួនតូចទៀតជួយគាត់ រឺលេខកូនគាត់ផ្ទាល់ 012 917148.

អរគុណសប្បុរសមួយចំនួនដែលមានដូចជាៈ

១. នាងខ្ញុំ ១០មឺុនរៀល

២. បងប្រុស វឌ្ឍនា ៥០ដុល្លារ

៣. សីុ ហាណាត ១០មឺុន

៤. ប្អូនស្រី ណា ១០ដុល្លារ

ប្រាក់កាសដែលនៅសល់ទៀត ខ្ញុំនឹងយកទៅជួយ លោកតា សង់សីុស ប្អូនស្រី ជីង និង បង ជៀស ស្រួច Pls help share pong ជួយទៅតាមលទ្ធភាពដែលយើងមាន បានបុណ្យខ្លាំង ពេលជួយអ្នកខ្សត់ខ្សោយ»។

យ៉ាងណាមិញ​ នេះ​ជាអំពើដ៏ល្អមួយ​​ ដែលមនុស្សគ្រប់គ្នា​គួរណា​តែអនុវត្ដន៍​ និងយកចិត្ដទុកដាក់ទៅលើមនុស្សចាស់​ ​មិនថាតែអ្នកនោះ​ជាអ្នកដទៃ​៕

ប្រភព៖ Facebook

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload