អាហារ​ដំបូង​របស់​ទារក គួរតែ​ជា​ផ្លែ​ប័រ​

អាហារ​ដំបូង​របស់​ទារក គួរតែ​ជា​ផ្លែ​ប័រ​


អាហារ​ដំបូង​របស់​ទារក គួរតែ​ជា​ផ្លែ​ប័រ​

​ការសិក្សា​បានឲ្យដឹងថា ការ​ដែល​ឲ្យ​ទារ​កតូចៗ​ញ៉ាំ​ផ្លែ​ប័រ ដែល​ជា​អាហារ​សម្បូរ​ទៅ​ដោយ​ជីវជាតិ ទន់ និង​មាន​រសជាតិ​ឆ្ងាញ់​ដែរនោះ អាច​ជួយ​បង្កើន​ការលូតលាស់ និង​ធំធាត់​របស់​ពួកគេ​បាន ជាពិសេស អហារ​ដំបូង របស់​ទារក​ទើបនឹង​កើត​តែម្តង​។ ជម្រើស​ដ៏​ល្អ​ឯក​ដំបូង​គេ​របស់​ទារក គួរតែ​មាន​ជាតិ​ផ្អែម​តិចតួច​ទៅ​មធ្យម និង​មាន​ជាតិ​ប្រៃ​ខ្លះ តែ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​អាហារ​ផ្អែម​លឿន​ពេក​ទេ​។ ការស្រាវជ្រាវ​បង្ហាញថា ផ្លែ​ប័រ ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​មួយ ដែល​អាច​ផ្តល់​នូវ​ប្រភព នៃ​ជាតិ​កាឡូរី​ខ្ពស់ ដើម្បី​បង្កើន​ថាមពល និង​តម្រូវការ​លូតលាស់​សម្រាប់​ទារក និង​កុមារ​ទើប​ចេះ​ដើរ​តេសតាស​។

​សាស្ត្រាចារ្យ Robert Murray នៃ​សាកលវិទ្យាល័យ Ohio State នៅ​សហរដ្ឋអាមេរិក បាន​និយាយថា វា​គឺជា​រឿង​សំខាន់​ណាស់ ដែល​ទារក​អាច​ស្គាល់​រសជាតិ រូបរាង ពណ៌ និង​ការ​ផ្សំ​ចូល​គ្នា​ច្រើន​យ៉ាង សម្រាប់​អាហារ​ដំបូង​របស់​ពួកគេ​។ ផ្លែ​ប័រ ត្រូវបាន​គេ​រកឃើញ​ថា មាន​ជាតិ​ស្គរ​តិចជាង ១ ក្រាម​នៅពេល​ញ៉ាំ​បាន ០,០៩ ក្រាម ហើយ​វា​ក៏​ជា​ផ្លែឈើ​ដ៏​ស្រស់​ផងដែរ​។

ភាព​ទន់ និង​រូបរាង​ដ៏​រលោង​របស់​ផ្លែ​ប័រ ក៏​ជួយ​ដល់​ការលូតលាស់ នូវ​សមត្ថភាព​នៃ​ការ​ទំពារ និង​លេប​របស់​ទារក​ដែរ​។

ទារក​គួរតែ​ញ៉ាំ​អាហារ​រឹង​ល្មម ដែល​មាន​ជាតិ​ស្ករ​ទាប តែ​សម្បូរ​ជីវជាតិ​។ ផ្លែ​ប័រ ត្រូវបាន​គេ​រកឃើញ​ទៀតថា ជា​ជីវជាតិ​ដែល​ផ្តល់​ការលូតលាស់​ខ្ពស់ ដូចជា​វីតាមីន B9 វីតាមីន E និង Lutein ដែល​ច្រើន​ជា​ផ្លែ​ឈើ​ដៃ​ទៀត​។ ផ្លែ​ប័រ ក៏​ជំរុញ​ដល់​ការ​បឺត​ស្រូប វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ចេញពី​អាហារ​គេ​បាន​ញ៉ាំ​រួច​ផងដែរ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។