Facebook នឹង​បង្កើត​វីដេអូ​មួយ​ជូនពរ​អ្នក​​ក្នុង​ថ្ងៃ​កំណើត

យោង​តាម​វិបសាយ​ TechCrunch បាន​​ឲ្យ​ដឹង​ថា​ Facebook កំពុង​តែ​សិក្សា​លើ​មុខងារ​ថ្មី​ ដោយ​នឹង​បង្កើត​ជា​វីដេអូ​ខ្លី​​ដើម្បី​អបអរ​សាទរ​អ្នក​ប្រើ​ប្រាស់​ក្នុង​ថ្ងៃ​កំណើត​របស់​ពួក​គេ។

 

 

ដូច​ជា​ស្ទីល​ពី​មុនៗ​ដែរ ​វីដេអូ​ថ្ងៃ​កំណើត​ ដែល​ Facebook បង្កើត​ឡើង​គឺ​មាន​លក្ខណៈ​គួរ​ឲ្យ​ស្រឡាញ់​ និង​ មាន​ចម្រុះ​ពណ៌​ច្រើន ហើយ​ប្រមូល​យក​រូបភាព​ក៏​ដូច​ជា​ Post ​ជូនពរ​ដែល​មាន​លើ​ Wall អ្នក​ ដើម្បី​​បង្កើត​ជា​វីដេអូ។

 

Facebook នឹង​បង្កើត​វីដេអូ​មួយ​ជូនពរ​អ្នក​​ក្នុង​ថ្ងៃ​កំណើត

 

ដោយ​សារ​​តែ​ត្រូវ​ប្រមូល​ Post ជូន​ពរ​មក​បង្កើត​ជា​វីដេអូ​ ហេតុ​នេះ​ទាល់​តែ​ហួស​ថ្ងៃ​កំណើត​របស់​អ្នក​មួយ​ថ្ងៃ​ ទើប​វីដេអូ​នេះ​បង្ហាញ​ខ្លួន​ឡើង។ មិន​តែ​ប៉ុណ្ណោះ​​នៅ​លើ​ Wall អ្នក​ត្រូវ​តែ​មាន Post ជូនពរ​ពី​មិត្តភ័ក្ដិ​យ៉ាង​ហោច​ណាស់​ ៣ ទើប​វីដេអូ​នេះ​អាច​ដំណើរ​ការ​បាន។ មុខងារ​វីដេអូ​ថ្មី​នេះ​ចាប់​ផ្ដើម​បញ្ចេញ​នៅ​សប្ដាហ៍​នេះ​ហើយ ដោយ​អាច​នឹង​យូរ​ ឬ​ ឆាប់​អាស្រ័យ​លើ​តំបន់​អ្នក​ប្រើ​ប្រាស់​នីមួយៗ៕

 

ចុច​អាន៖ ត្រឹម​មួយ​ម៉ោង​ ទ្រព្យ​សម្បត្តិ​ Mark Zuckerberg កើន​ ៣,៤ ពាន់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​