វៀតណាមបើកសាលារៀន នៅលើបឹងទន្លេសាប នៃប្រទេសកម្ពុជា

កាលពីថ្ងៃទី ២៦កក្កដា អគ្គកុងស៊ុលវៀតណាមប្រចាំនៅបាត់ដំបង រួមនឹងគណៈកម្មការប្រតិបត្តិ ខែត្រនៃសមាគមជនជាតិកម្ពុជាដើមកំណើតវៀតណាម នៅខែត្របាត់ដំបង បានប្រគល់សាលារៀន មួយខ្នងសម្រាប់ភូមិក្បាលតាវនៅលើបឹងទន្លេសាប នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ គណកម្មធិការនៃជនជាតិវៀតណាមនៅបរទេសរបស់ក្រសួងការបរទេសវៀតណាម។

ភូមិក្បាលតោល ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ មានប្រជនជាង ២៦០គ្រួសារ ដែលមានមនុស្សប្រមាណ ៨០០នាក់។ ភាគច្រើនពួកគេគឺជាជនជាតិវៀតណាម មកពីបណ្ដាខែត្រក្នុងតំបន់ភាគនិរតីនៃប្រទេសវៀតណាម (ដែនដីសណ្ដទន្លេមេគង់)។ មុខរបរសំខាន់របស់ជនជាតិវៀតណាមទាំងនេះ គឺជាការនេសាទ នៅលើបឹងទន្លេសាប។

កុមារប្រហែល ១២០នាក់ នៅក្នុងភូមិខាងលើ គឺជាកុមារដែលកំពុងរៀនចាប់ពីថ្នាក់ទីមួយដល់ទីប្រាំ។ ដោយសារតែមិនមានសាលារៀនត្រឹមត្រូវ ដូច្នេះ ទើបមានការជួយជ្រំជ្រែងពីប្រទេសវៀតណាម។

នៅក្នុងពិធីសម្ពោធបើកសាលារៀន លោក ង្វៀន ហ្វីម៉ៅ ប្រធានសមាគមខែត្រនៃជនជាតិកម្ពុជាដើមកំណើតវៀតណាម បានសំដែងការដឹងគុណចំពោះក្រសួងការបរទេសវៀតណាម ដែលមាន យកចិត្តទុកដាក់លើសុខទុក្ខរបស់ជនជាតិវៀតណាមនៅកម្ពុជា។ លោកសន្យាថា នឹងថែរក្សាសាលារៀននេះឱ្យបានល្អ ដើម្បីបម្រើដល់ការសិក្សារបស់កុមារវៀតណាម នៅលើបឹងទន្លេសាប។

អគ្គកុងស៊ុលវៀតណាមប្រចាំនៅបាត់ដំបង ក៏បានផ្ដល់អំណោយជាអង្ករ និងសម្ភារៈសិក្សាដល់កុមារ វៀតណាមនៅក្នុងភូមិខាងលើផងដែរ។

ប្រភព៖ m.camnews


Related Posts