ហេ ឡែ​ន ត្រៀម​ចេញ​បទ Original Song ( មាន​វីដេអូ )

6 Videos


ស្របពេលដែលមហាជនផ្ទុះការរិះគន់យ៉ាងចំៗចំពោះតារាចម្រៀងមួយចំនួន ដែលបានលើកយកបទ ចម្រៀងចម្លងបទភ្លេងពីបរទេសមកធ្វើបទចម្រៀងរបស់ខ្លួនកន្លងមក លោក ហេ ឡែន ដែលជាតារាចម្រៀងល្បីមួយរូប បានកែប្រែអភិវឌ្ឍខ្លួន ដោយរូបលោកលើកយកតែបទចម្រៀង Original មកបកស្រាយដើម្បីទាញយកចំណាប់អារម្មណ៍ពីប្រិយមិត្តអ្នកគាំទ្រក្នុងអាជីពជាអ្នកសិល្បៈតទៅមុខទៀត ។

ហេ ឡែ​ន ត្រៀម​ចេញ​បទ Original Song ( មាន​វីដេអូ )

P9

ហេ ឡែ​ន ត្រៀម​ចេញ​បទ Original Song ( មាន​វីដេអូ )

តាមរយៈវីដេអូ និង ការបង្ហោះសារមួយ បង្ហាញពីបទចម្រៀងថ្មីមួយបទដែលមិនទាន់ទាំងបានដាក់ចំណងជើង ផងនោះ ហេ ឡែន បានរំលេចសាររួមជាមួយពាក្យពេចន៍សំណូមពរទៅអ្នកគាំទ្រថា «Testing new song នេះជាបទថ្មីរបស់ខ្ញុំ ( បទភ្លេងនិពន្ធថ្មី ) ដែល នឹងត្រៀមចេញក្នុងពេលឆាប់ៗនេះ សង្ឃឹមថាបងប្អូនទាំង អស់គ្នានឹងជួយគាំទ្រហើយផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទដើម្បីបន្តធ្វើនូវបទថ្មីៗតទៅទៀត សូមអរគុណ» ។

ចំពោះបទភ្លេងដែលនិពន្ធថ្មី និង ជាស្នាដៃកូនខ្មែរសុទ្ធសាធ លោក ហេ ឡែន មានសេចក្តីសង្ឃឹមថា បទ ចម្រៀងមួយបទដែលត្រៀមចេញនៅពេលឆាប់ៗខាងមុខនេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន រួមជាមួយ នឹងការលើកទឹកចិត្តដល់រូបលោក ក៏ដូចជាអ្នកនិពន្ធឲ្យមានកម្លាំងចិត្តក្នុង ការផលិតបទថ្មីនៅពេលក្រោយៗទៀត ។

ហេ ឡែ​ន ត្រៀម​ចេញ​បទ Original Song ( មាន​វីដេអូ )

គួរបញ្ជាក់ថា ហេ ឡែន ទោះបីលោកជាសិល្បករស្រករក្រោយដែលតែងតែលើកយកបទចម្រៀង ចម្លង បទភ្លេងពីបរទេសមកធ្វើការបកស្រាយក៏ពិតមែន តែដោយឡែកនៅពេលនេះ ហេ ឡែ បានអភិវឌ្ឍខ្លួន ដោយងាកមកច្រៀងតែបទចម្រៀង Original ជំនួសវិញ ដើម្បីទាញយកចំណាប់ អារម្មណ៍ និង ការគាំទ្រពី ទស្សនិកជន ក្នុងវិស័យចម្រៀងរបស់ខ្លួនទៅថ្ងៃអនាគត ៕

                                                                                  ជួន នូវ

សូមស្តាប់បទចម្រៀងថ្មីរបស់លោកទាំងអស់គ្នា