ជនជាតិចិនស្រវឹងស្រា បើករថយន្ត Lexus 570 បុកម៉ូតូមួយគ្រឿង ៣នាក់ម្តាយកូន​ បណ្តាលឲ្យរងរបួស

(ភ្នំពេញ)​៖​ ក្មេងតូចៗ ២នាក់រងរបួសធ្ងន់ ដោយសារជនជាតិចិន មួយក្រុមដែលស្រវឹង​ បើករថយន្ត​ Lexus 570 ទៅបុកម៉ូតូមួយគ្រឿង​ ជិះគ្នា៣នាក់ម្តាយ និងកូន​ ចេញពីកោះពេជ្រនាម៉ោង១១៖​៣០នាទីយប់ថ្ងៃទ២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៦​ ស្ថិតនៅក្នុងសង្កាត់​ ទន្លេបាសាក់ខណ្ឌចំការមន​ ភ្នំពេញ​ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅម៉ោងខាងលើគេបានឃើញ​ ជនជាតិចិនមួយក្រុម​សុទ្ធតែស្រវឹង​ បើករថយន្ត​ មួយគ្រឿង​ ម៉ាក​ Lexus 570 ពណ៌ស​ ស្លាកលេខភ្នុំពេញ2M-9158 ចេញពីម្តុំកោះពេជ្រ​ លុះមកដល់ត្រង់ស្ពាន​ ហង្ស​ ក៏មានម៉ូតូមួយគ្រឿងម៉ាក​PCX ដែលជិះគ្នា៣នាក់​ ម្តាយកូន​ មកដល់ធ្វើឲ្យ​ វ៉ាក់ជាមួយគ្នាក៏បានបុកគ្នាពេញទំហឹង​ ដែលបណ្តាលឲ្យកូនតូចៗ ២នាក់រងរបួសធ្ងន់​ ចំណែកម៉ូតូ​ និងរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ​ ។

ក្រោយកើតហេតុ​ ភាគីខាងរថយន្ត​ ជជែកគ្នា​ និងសងសំណងទៅឲ្យភាគី ខាងម៉ូតូចំនួន​ ២៨០០ដុល្លា​រ​ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ​តែម្តងទៅ​៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីខែមិថុនា កន្លងទៅនេះ កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមនស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយធ្វើការឃាត់ខ្លួន ជនជាតិចិន២៧នាក់ ក្នុងនោះស្រី៦នាក់ ព្រមទាំងការដកហូតបានឧបករណ៍ និងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីវណ្ណា អគ្គរងនៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២៧ ស្រីចំនួន៦នាក់ នៅផ្ទះលេខ4 ផ្លូវ1992 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទ ឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា internet (VOIP)។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយការចាប់ខ្លួនរួចមក កម្លាំងនគរបាល បានបន្តចុះឆែកឆេរលំនៅឋានលេខ៥២អា ផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ នៅពេលនេះជនជាតិចិនត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត