នរណាមិនភ័យលុះ​ព្រ​លឹង​ទៅ! បើ​ភ្ញាក់​ពី​ដំណេក​ចូលបន្ទប់ទឹក វាក់​នឹង​ក្រ​ពើ​បែបនេះ

ប៉ូលីសបានបើកការស៊ើបអង្កេតមួយ ក្រោយសត្វក្រពើ១ក្បាល ត្រូវបានគេយកមកផ្លុងចោលក្នុងបង្គន់ ដែលធ្វើឲ្យគ្រួសារទាំងមូលនៃផ្ទះមួយនៅក្នុងប្រទេសអូស្រ្តាលី ភ័យតក់ស្លុតជាខ្លាំងនោះ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីឈ្មោះ Coralie Myers អាយុ ១៦ ឆ្នាំ រស់នៅតំបន់ Darwin (អូស្រ្តាលី) និយាយថា នាងសឹងតែមិនជឿភ្នែកខ្លួនឯង នៅពេលប្រទះឃើញក្រពើមួយក្បាលនៅក្បែរបង្គន់ ខណៈដែលនាងដើរចូលបន្ទប់ទឹក នៅពេលព្រឹក កាលថ្ងៃច័ន្ទ កន្លងទៅនេះ ។

ប៉ូលីសជឿថា សត្វក្រពើនេះត្រូវបានគេយកមកចាក់ចោលក្នុងបន្ទប់ទឹកផ្ទះនោះ គឺជាការលេងសើច ឬ ជាអំពើអាក្រក់មួយ ។ ហើយក៏គ្មានជនសង្ស័យណាម្នាក់ត្រូវបានកំណត់អត្តសញ្ញាណ ។

ជនរប៉ិលរប៉ូចនោះ បានចងមាត់ក្រពើជាប់, ប៉ុន្តែ ជើងនិងខ្លួនប្រាណរបស់វាពុំចងនោះទេ ដើម្បីទុកឲ្យវាអាចចលនាបាន ។ ហហើយខណៈពេលនោះផងដែរ លោក Tom Nichols ដែលជាអ្នកជំនាញចាប់សត្វក្រពើ ត្រូវបានទូរស័ព្ទហៅឲ្យមកកាន់កន្លែងកើតហេតុ ដើម្បីយកសត្វល្មូនប្រវែងជិត ២ ម៉ែត្រ នេះចេញ ។

លោក Nichols និយាយថា សំណាងល្អសម្រាប់គ្រួសារនោះហើយ ដែលសត្វក្រពើនេះស្ថិតក្នុងស្ថានភាពរាងកាយដុនដាបខ្លាំង និងមិនអាចចលនាបាន ។ ទោះជាយ៉ាងណា សត្វក្រពើនេះត្រូវបាននាំយកទៅកាន់កសិដ្ឋានមួយ, ទីកន្លែងដែលវានឹងត្រូវបានថែទាំសុខភាពឲ្យល្អប្រសើរឡើងវិញ ៕


នរណាមិនភ័យលុះ​ព្រ​លឹង​ទៅ! បើ​ភ្ញាក់​ពី​ដំណេក​ចូលបន្ទប់ទឹក វាក់​នឹង​ក្រ​ពើ​បែបនេះ

កម្មវិធី​ទូរទ​ស្សន៍​អា​ក្រាត​រក​សង្សារ​​រង​ការ​ចម្រូង​ចម្រាស​នៅ​អង់​គ្លេស​

នរណាមិនភ័យលុះ​ព្រ​លឹង​ទៅ! បើ​ភ្ញាក់​ពី​ដំណេក​ចូលបន្ទប់ទឹក វាក់​នឹង​ក្រ​ពើ​បែបនេះ

ឥណ្ឌូណេស៊ី​​​ប្រហារជីវិត​អ្នក​ទោស​ដោយ​មិន​ខ្វល់​ស្តាប់​អន្តរជាតិ